ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំក្រុមរហស្សនាម Black Boy​ ទៅ​​តុលាការ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង​ដែលមាន​រហស្សនាម Black boy ចំ​នួន​៩​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​០២ ​ធ្នូ ឆ្នាំ​២០២១ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខបញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង​ដែលមាន​រហស្សនាម Black boy ចំ​នួន​៩​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​០២ ​ធ្នូ ឆ្នាំ​២០២១ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខបញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​លោក ទី មុនិន្ទ ព្រះរាជអាជ្ញា​រង​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ ។

ក្រុម​ក្មេង​ទំនើង​ទាំង​៩ នាក់​មាន ៖ ១.​ឈ្មោះ សា រឿ​ន​រក្សា ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ សិស្ស សាលា​ពាម​អ៊ុ​កញ្ញា​អុង ស្នាក់​នៅ​ភូមិ​លើ​ដែក ស្រុក​ល្វាឯម​ខេត្តកណ្តាល (​មាន​សារធាតុ​ញៀន​) អវិជ្ជមាន​កូ​វិ​ដ ។ ២.​ឈ្មោះ ប្រាជ្ញ ថា​វិ​រះ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ សិស្សសាលា​ចតុមុខ ស្នាក់​នៅផ្ទះ​ជួល​ផ្លូវលំ សង្កាត់​ទន្លេបាសាក់​ចំការមន រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​)​អវិជ្ជមាន​កូ​វិ​ដ ។ ៣.​ឈ្មោះ សែ​ម វិ​រះ​ឆ័​យ​យុទ្ធ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ផ្លូវ​បេតុង ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ (​គ្មាន​សារធាតុ​ញៀន​) អវិជ្ជមាន​កូ​វិ​ដ ។ ៤.​ឈ្មោះ សឿ​ន សុខ​ឡា ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ កម្មករ​ស្នាក់​នៅ​ផ្លូវ​បេតុង ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​)​អវិជ្ជមាន​កូ​វិ​ដ ។

៥.​ឈ្មោះ ជឿន ជីវ​ន្ត័ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ កម្មករ​ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​រង្វង់​មូល​កាំ​កូ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល គោក រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​)​អវិជ្ជមាន​កូ​វិ​ដ ។ ៦.​ឈ្មោះ វឿ​ន វ​ណ្ណះ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ នៅផ្ទះ​ស្នាក់​នៅ​ភូមិ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល (​មាន​សារធាតុ​ញៀន​)​អវិជ្ជមាន​កូ​វិ​ដ ។ ៧.​ឈ្មោះ សំ ណា​ង​ចំណាន ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ​សិស្សសាលា​ទួល​ទំពូង ស្នាក់​នៅផ្ទះ​លេខ​ពុំ​ស្គាល់ ផ្លូវ​លេខ ៣៤៨ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​) អវិជ្ជមាន​កូ​វិ​ដ ។

៨.​ឈ្មោះ​សិត បញ្ច​បាន ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខ​នៅផ្ទះ ស្នាក់​ផ្លូវ​បេតុង ក្រុម​២ ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញន​)​អវិជ្ជមាន​កូ​វិ​ដ ។ ៩,​ឈ្មោះ យឹ​ង កុក​ម៉េ​ង ភេទ​ប្រុស អាយុ​១៨ ឆ្នាំ សិស្សសាលា​យុទ្ធ​គន្ធរ ស្នាក់​នៅផ្ទះ​លេខ​៤៨៨ ផ្លូវ​លេខ​២៨៨ ភូមិ​៥​សង្កាត់​បឹង​កី​ង​កង​២ ខណ្ឌ​បឹង​កី​ង​កង រាជធានី​ភ្នំពេញ (​គ្មាន​សារធាតុ​ញៀន​)​អវិជ្ជមាន​កូ​វិ​ដ ។ ក្មេង​ទំនើង​ទាំង​៩ នាក់​ជាប់​ពាក់​ពន្ធ​ពី​បទ​.​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស (​ប្រើ​កាប់​បិត​តាំង​តោ​កាប់​ជន​រង​គ្រោះ​រង​របួស​ជា​ទំងន់​) ។


សូម​រម្លឹក​ថា នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​ម៉ោង​២០.០០​នាទី នៅ​ចំនុច​ផ្លូវ​៩៣​ក្រុម​១៥​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌ​ឬ​ស្សី​កែវ​មាន​ករណី​ហឹ​ង្សា កាប់​ជន​រង​គ្រោះ​និង​កាំបិត​តាំង​តោ​បណ្តាល​ឲ្យ​រង​របួស​ជា​ទំងន់ កំពុង​សំរាក​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ។ដើមបណ្តឹង​ក្នុង​រឿង​នេះ​មានឈ្មោះ សេង ខួច ភេទ​ស្រី​អាយុ​៥៥ ឆ្នាំ មុខរបរ នៅផ្ទះ​ស្នាក់​នៅផ្ទះ​លេខ​៥៨៧ ផ្លូវ​បេតុង​ក្រុម​១៥ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ត្រូវជា​ម្តាយ​) ។ ដែល​ជន​រង​គ្រោះ​ឈ្មោះ វឿ​ង ចិ​ត្រា ភេទ​ប្រុស​អាយុ ២៣​ឆ្នាំ សិស្សសាលា​សន្ធរ​ម៉ុ​ខ ស្នាក់​នៅ​ជាមួយ​ម្តាយ (​រង​របួស​ខ្នង​៣​កាំបិត ក្បាល​២​កាំបិត​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ​សង្គ្រោះ​បន្ទាន់​) ។ ពេល​ចាប់ខ្លួន​សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖


១.​កាំបិត​តាំង​តោ ២ , ២ដាវ​១ ៣.​ច្រ​វ៉ា​ក់​១ ខ្សែ ៤.​ម៉ូតូ​៣ គ្រឿង .​ម៉ូតូ​C125​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​PP1iG1266 .​ម៉ូតូ​និ​ច​ព​ណ៍​ស​១​គ្រឿង​ពាក់​ស្លាក​លេខក​-​ច​1X2089 .​ម៉ូតូ​C125​ព​ណ៍​ក្រហម​គ្មាន​ស្លាក​លេខ ។

ដំណើររឿង​វេលា​ម៉ោង​ខាងលើ ជន​រង​គ្រោះ​កំពង់​អង្គុយ​ហូប​ការ​ហ្វេ​ផ្ទះល្វែង​កន្លែង​កើតហេតុ ក៏​មាន​ជនសង្ស័យ​១ ក្រុម​ជិះ​ម៉ូតូ​៥.៦ គ្រឿង មាន​គ្នា​១២នាក់ ប្រដាប់​ដោយ​កាំបិត​តាំង​តោ​ដាវ​ច្រ​វ៉ា​ក់ បាន​ចុះ​ពីលើ​ម៉ូតូ​ដេញ​កាប់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​ក្បាល​និង​ខ្នង​ត្រូវជា​ទំងន់ រួច​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ហើយ​ជនសង្ស័យ​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ។​

បន្ទាប់​ពី​ទទួល​បាន​សកម្មភាព​ខាងលើ ​ភ្លាម​កម្លាំង​សមត្ថកិច្ច​ជំនាញ​ខណ្ឌ និងនគរបាល​ប៉ុ​ស្តិ៍បាន​បើក​ការ​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៩នាក់​ខាងលើ ​នៅ​ចំណុច​បន្ទប់​ជួល​លេខ​៨ ភូមិ​ដើ​មិ​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​២ យប់ នឹង​បាន​នាំ​ពួក​គេ​ទៅ​កាន់​អធិការ​ដ្ធា​ន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ និង​បាន​កសាង​សំណុំ​រឿង​តាម​និ​តិ​វិធី ៕ ​

អត្ថបទសរសេរ ដោយ