រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសស្នាមពេញមុខបានអះអាងថា ជនបង្កជាស្ដ្រីដូចគ្នាបានវាយ និងយកកន្ត្រៃចាក់ផ្ទៃមុខ និងបំពង់.ករបស់នាង ហើយជនបង្កនោះក៏បានគេចខ្លួនបាត់អស់២ថ្ងៃ ទើបប្រទះឃើញជនបង្ក ហើយក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្សារ KV ខេស៊ី ដែលស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ជនរងគ្រោះ និងជនបង្កជាស្រីដូចគ្នាបានផឹកស៊ីជាមួយគ្នា នៅហាងផឹកស៊ីក្នុងបុរី ឈូកវ៉ា២ ជិតផ្លូវរថភ្លើងដែលស្ថិតនៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះបន្តថា នៅពេលផឹកស៊ីនោះ ជនរងគ្រោះ និងជនបង្កមិនបានស្គាល់គ្នានោះទេ តែអង្គុយតុជិតគ្នា ហើយមិត្តប្រុសម្នាក់បានស្គាល់ជនរងគ្រោះនិងជនបង្ក ហើយក្នុងចំណោមនោះមានមិត្តចាស់(ស្រីស្នេហ៍) នឹងមិត្តថ្មី ក្នុងនោះមិនបានបញ្ជាក់ថា ជនរងគ្រោះ ឬជនបង្កជាមិត្តចាស់នឹងមិត្តថ្មីទេ ។

ប្រភពដដែលបន្តថា តែជនរងគ្រោះបានបញ្ជាក់ប្រាប់ថា ខណៈពេលផឹកស៊ីនោះ គឺមានគ្នា៧នាក់ ក្នុងនោះស្រីមាន២នាក់ គឺជនរងគ្រោះនិងជនបង្ក ហើយពេលកំពុងផឹកស៊ី ជនរងគ្រោះនិងជនបង្កបានឌឺដងដាក់គ្នាទៅវិញទៅមក ខណៈពេលនោះជនបង្កចិត្តឆៅបានបបួលជនរងគ្រោះវាយគ្នាមួយស្មើ ហើយជនបង្កក៏យកកន្ត្រៃកាត់សាច់មកចា.ក់ជនរងគ្រោះពេញផ្ទៃមុខ និងចាក់បំពង់.កទៀត តែមិនរបួសធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានបន្តទៀតថា ខណៈពេលវាយភ្លាមៗនោះដែរ ជនបង្កបានជិះរថយន្តគេចខ្លួនបាត់ស្រមោល ចំណែកបុរស២នាក់ក៏មិនបានជួយឃាត់នោះដែរ គ្រាន់តែឈរមើលតែប៉ុណ្ណោះ ហើយជនរងគ្រោះក៏បានទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី២ភ្លាមៗផងដែរ ហើយសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ដឹងដំណឹងជនបង្កនៅកន្លែងណា សូមរាយការណ៍ដល់សមត្ថកិច្ចភ្លាមៗ ដើម្បីឃាត់ជនបង្កមកផ្តល់ទោសតាមច្បាប់។

ប្រភពដដែលបន្តទៀតថា លុះនៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ជនរងគ្រោះទើបដឹងថា ជនបង្កបានមកលាក់ខ្លួននៅក្នុងផ្សារ KC ទើបជនរងគ្រោះបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដើម្បីឃាត់ជនបង្កតែម្តង តែដោយសារនៅវេលាយប់ទៅហើយ នៅក្នុងផ្សារឯកជនទៀត ទើបសមត្ថកិច្ចមិនបានឃាត់ជនបង្កភ្លាមៗនោះដែរ មានតែរង់ចាំថ្ងៃស្អែកចាត់ការតាមនីតិវិធីបន្តទៀត ៕

ចែករំលែកព័តមាននេះ