ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្តី​ខ្មែរក្រហម​ទទួល​របាយការណ៍​ពី​សហ​ចៅក្រម​ស្តី​ពីមុខ​ងារ​របស់​ខ្លួន​ដែល​នៅ​សេសសល់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ​.​វ​.​ត​.​ក​ហៅ​ថា សាលាក្តី​ខ្មែរក្រហម​ទទួល​របាយការណ៍​ពី​សហ​ចៅក្រម​ស្តី​ពីមុខ​ងារ​របស់​ខ្លួន ដែល​នៅ​សេសសល់ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាល​ក្តី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​២​ធ្នូ ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ អ​.​វ​.​ត​.​ក​ហៅ​ថា សាលាក្តី​ខ្មែរក្រហម​ទទួល​របាយការណ៍​ពី​សហ​ចៅក្រម​ស្តី​ពីមុខ​ងារ​របស់​ខ្លួន ដែល​នៅ​សេសសល់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាល​ក្តី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​២​ធ្នូ ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា សហ​ចៅក្រម​របាយការណ៍​ដាក់​ជូន​របាយការណ៍​របស់​ខ្លួន​ស្តី​ពីមុខ​ងារ​នៅ​សេសសល់​ពាក់ព័ន្ធ​នឹង​ជន​រង​គ្រោះ ។

ប្រភព​ថា នៅ​ថ្ងៃនេះ សហ​ចៅក្រម​របាយការណ៍​ស្តី​ពីមុខ​ងារ​នៅ​សេសសល់​ពាក់ព័ន្ធ​នឹង​ជន​រង​គ្រោះ គឺ​លោក​ចៅក្រម យូ ឧត្តរា និង លោកស្រី​ចៅក្រម Claudia Fenz បាន​ដាក់​ជូន​របាយការណ៍​ដែល​មាន​មតិយោបល់ និង​អនុសាសន៍​នានា​ស្តី​ពី​គំនិត​ផ្តួចផ្តើម​សម​ស្រប​នានា​ពាក់ព័ន្ធ​នឹង​ជន​រង​គ្រោះ​នៃ​របប​ខ្មែរក្រហម​ដែល អ​.​វ​.​ត​.​ក អាច​បំពេញ​ជា​ផ្នែក​នៃ​មុខងារ​របស់​ខ្លួន​ដែល​នៅ​សេសសល់ ។

នា​ឱកាស​នេះ មានការ​ប្រគល់​ជូន​របាយការណ៍​ផ្លូវការ​ដល់​លោក​ក្រាញ់ តូ​នី ប្រធាន​ស្តីទី​ការិយាល័យ​រដ្ឋបាល និង​លោក Knut Rosandhaug អនុប្រធាន​ការិយាល័យ​រដ្ឋបាល និង​ដោយ​មាន​វត្តមាន​ពី​លោក ហង្ស វណ្ណៈ ប្រធាន​អង្គភាព​គាំពារ​ជន​រង​គ្រោះ​នៅ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ ។

លោក​ចៅក្រម យូ ឧត្តរា បាន​កោតសរសើរ​ការិយាល័យ​រដ្ឋបាល ចំពោះ​ការ​ចាប់ផ្តើម​ដំណើរការ​នេះ និង​បាន​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ចំណែក​នានា​ដែល​បាន​ដាក់​សារ​ណា​ដ៏​មាន​តម្លៃ​របស់​ខ្លួន ៖ «​យើង​ទទួល​បាន​នូវ​ការ​លើកទឹកចិត្ត តាម​រយៈ​ការ​បង្ហាញ​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ទូលំទូលាយ ។ ឆ្លៀតឱកាស​នេះ ខ្ញុំ​សូម​លើកទឹកចិត្ត​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ដោយ​រម្លឹក​ប្រាប់​ពួក​គាត់​ថា ពួក​គាត់​នៅ​មានឱកាស និង​ពេលវេលា​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ដំណើរការ​នេះ ដោយសារ​តែ​ដំណើរការ​នេះ​ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ​»​។

ចៅក្រម យូ ឧត្តរា បាន​បន្ថែម​ទៀត​ថា សន្ទុះ​ជុំវិញ​ជន​រង​គ្រោះ​អាច​ជា «​យុត្តិសាស្ត្រ​ដ៏​គួរ​ឲ្យ​រំភើប​មួយ​សម្រាប់​តុលាការ​នា​ពេល​អនាគត​»​។

លោកស្រី​ចៅក្រម Claudia FENZ បាន​កោតសរសើរ​ចំពោះ​សមិទ្ធិ​ផល​របស់ អ​.​វ​.​ត​.​ក ពាក់ព័ន្ធ​នឹង​ជន​រង​គ្រោះ​៖ អ​.​វ​.​ត​.​ក អាច​មាន​មោទនភាព​ចំពោះ​គម្រោង​នៃ​ការ​ចូលរួម​របស់​ជន​រង​គ្រោះ ការ​តំណាង និង​សំណង​ដែល​ខ្លួន​បាន​បង្កើត​ឡើង ។ វា​មាន​លក្ខ​ណះ​ពិសេស និង​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា​សមិទ្ធិ​ផល​ដ៏​សំខាន់​មួយ​។ ខ្ញុំ​ជឿជាក់​ថា ដំណាក់កាល​នៅ​សេស​សេស​របស់ អ​.​វ​.​ត​.​ក ទទួលស្គាល់​ដោយ​ខ្លួនឯង​ថា​ជា​ការ​ចូលរួម​ចំណែក​ដល់​ដំណើរការ​ព្យាបាល​របួស​ស្នាម​របស់​ជន​រង​គ្រោះ និង​ការ​ជម្រុញ​ជា​ទ្រង់ទ្រាយ​ធំ​ដល់​ការ​ផ្សះផ្សារ​ជាតិ​។

ជា​ថ្មី​ម្តងទៀត នៅ​ពេល​នេះ អ​.​វ​.​ត​.​ក អាច​ជា​អ្នក​នាំ​ផ្លូវ តាម​រយៈ​ការ​បន្ត​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ជន​រង​គ្រោះ ភាគី​ពាក់ព័ន្ធ និង​ប្រជាជន​ជា​ទូទៅ ។ មាន​យុត្តិសាស្ត្រ​តិចតួច​សម្រាប់​ករណី​នេះ ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​កិច្ចការ​កាន់តែ​មាន​អត្ថន័យ​បន្ថែម​ទៀត​» ។

លោក ក្រាញ់ តូ​នី និង​លោក Knut ROSANDHAUG ស្វាគមន៍​ចំពោះ​របាយការណ៍​របស់​សហ​ចៅក្រម​របាយការណ៍ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះសរ​ដល់​អ្នកចូលរួម​ចំណែក​ទាំងអស់ ចំពោះ​ការ​ចូលរួម​យ៉ាង​សកម្ម និង​សារ​ណា​របស់​ពួក​គាត់ ។ ប្រធាន​ស្តីទី​ការិយាល័យ​រដ្ឋបាល និង​អនុប្រធាន​ការិយាល័យ​រដ្ឋ បាល បាន​គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់ អ​.​វ​.​ត​.​ក ក្នុង​ការ​ផ្សព្វផ្សាយ​សម្លេង​របស់​ជន​រង​គ្រោះ​ដោយសារ​ឧក្រិដ្ឋកម្ម​អន្តរជាតិ លើកទឹកចិត្ត​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​នៅ​បន្ត​ចូលរួម​ជាមួយ​គំនិត​ផ្តួចផ្តើម​នេះ និង​រង់ចាំ​តាមដាន​នូវ​ការ​វិវឌ្ឍន៍​ថ្មី​ៗ​បន្ថែម​ទៀត ។

ប្រធាន​ស្តីទី​ការិយាល័យ​រដ្ឋបាល និង​អនុប្រធាន​ការិយាល័យ​រដ្ឋបាល​មាន​ប្រសាសន៍​ថា «​យើង​យល់​ស្រប​ជាមួយនឹង​សហ​ចៅក្រម​របាយការណ៍​ដែល​ថា ដំណាក់កាល​ថ្មី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ អ​.​វ​.​ត​.​ក បាន​ចាប់ផ្តើម​បើកចំហ​ចាប់ពី​ពេល​នេះ​តទៅ​» ។ សាវតារ​៖ នៅ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២១ ការិយាល័យ​រដ្ឋបាល​បាន​ចាត់តាំង​លោក​ចៅក្រម យូ ឧត្តរា និង​លោកស្រី​ចៅក្រម Claudia Fenz ជា​សហ​ចៅក្រម​របាយការណ៍ ដើម្បី​ពិនិត្យ​ទៅ​លើ សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​បន្ថែម ទៅ​លើ​កិច្ចព្រមព្រៀង​រវាង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល ស្តី​ពី​ការ​រៀបចំ​អន្តរ​ការ និង​ការ​បញ្ចប់​ការងារ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ ។ ជា​ពិសេស ការិយាល័យ​រដ្ឋបាល​បាន​ស្នើ​សុំ​ឲ្យ​សហ​ចៅក្រម​របាយការណ៍​ដាក់​ជូន​របាយការណ៍​មួយ​ដែល​មាន​មតិយោបល់ និង​អនុសាសន៍​របស់​ខ្លួន​អំពី​ការ​ចាត់វិធានការ​សម​ស្រប និង​ប្រកបដោយ​អត្ថន័យ ចំពោះ​ជន​រង​គ្រោះ​នៃ​របប​ខ្មែរក្រហម នៅ​ក្នុង​យុត្តាធិការ​របស់ អ​.​វ​.​ត​.​ក​។

សហ​ចៅក្រម​របាយការណ៍​បាន​ចេញ ការ​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ចំណែក​ជា​គំនិត ជា​ចំហ​មួយ ដើម្បី​ប្រមូល «​គំនិត​ឲ្យ​បាន​ទូលំទូលាយ​តាម​ដែល​អាច​ធ្វើ​បាន​»​។ មតិយោបល់​ដែល​ដាក់​ជូន ត្រូវ​បាន​យក​មក​ពិភាក្សា​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន ។ ការ​សម្លឹង​ទៅ​មុខ​៖ ព្រះករុណា​ព្រះបាទ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ប្រកាស​ឲ្យ​ប្រើ​កិច្ចព្រមព្រៀង​បន្ថែម នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១ បន្ទាប់​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​បាន​អនុម័ត​។ អ​.​វ​.​ត​.​ក នឹង​ចាប់ផ្តើម​មុខងារ​ដែល​នៅ​សេសសល់​របស់​ខ្លួន​ជា​ផ្លូវការ​សម្រាប់​រយៈពេល​បី​ឆ្នាំ​ដំបូង ក្រោយ​ពេល​បំពេញ​កិច្ច​ដំណើរការ​នីតិវិធី​តាម​ផ្លូវ​តុលាការ​ចប់​សព្វគ្រប់​។

ប្រភព​លើក​ឡើង​ថា​ដើម្បី​បំពេញ​ទៅ​តាម​កិច្ចព្រមព្រៀង​បន្ថែម និង​អនុសាសន៍​របស់​សហ​ចៅក្រម​របាយការណ៍ អ​.​វ​.​ត​.​ក មាន​បំណង​រៀបចំ​សិក្ខាសាលា​/​សន្និសីទ​មួយ នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០២២ ដើម្បី​ឲ្យ​មានការ​ពិភាក្សា​បែប​បរិ​យា​ប័ន្ន​រវាង​ជន​រង​គ្រោះ ដៃគូ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ស្វែងរក​វិធីសាស្ត្រ​មួយ​ដើម្បី​ដំណើរការ​ទៅ​មុខ​។ ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍​នេះ​នឹង​ប្រកាស​ជូន​ក្នុង​ពេល​សម​ស្រប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ