ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុយបា កំពុងតែបង្កើតវ៉ាក់សាំងការពារកូវីដអូមីក្រុង

2 ឆ្នាំ មុន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសគុយបា បានរាយការណ៍កាលពីថ្ងៃពុធថា អ្នកវិទ្យាសាស្ត្រគុយបាកំពុងធ្វើការលើវ៉ាក់សាំងដើម្បីប្រឆាំងនឹងកូវីដបម្លែងថ្មីអូមីក្រុង។ លោកវេជ្ជបណ្ឌិត Eduardo Martínez Díaz ប្រធានក្រុមហ៊ុនផលិតថ្នាំ BioCubaFarma បានបង្ហោះសារនៅលើគណនី…

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសគុយបា បានរាយការណ៍កាលពីថ្ងៃពុធថា អ្នកវិទ្យាសាស្ត្រគុយបាកំពុងធ្វើការលើវ៉ាក់សាំងដើម្បីប្រឆាំងនឹងកូវីដបម្លែងថ្មីអូមីក្រុង។

លោកវេជ្ជបណ្ឌិត Eduardo Martínez Díaz ប្រធានក្រុមហ៊ុនផលិតថ្នាំ BioCubaFarma បានបង្ហោះសារនៅលើគណនី ​Twitter របស់ខ្លួនថា៖ “យើងបានតាមដានយ៉ាងដិតដល់នូវរបាយការណ៍ស្តីពីទម្រង់របស់វីរុសកូវីដអូមីក្រុងថ្មីនេះ។ យើងកំពុងដំណើរការបង្កើតវ៉ាក់សាំងចាក់ឱ្យត្រូវជាមួយនឹងកូវីដបម្លែងនេះហើយ។ ប្រសិនបើចាំបាច់បន្ទាន់ភ្លាម យើងអាចនឹងចំណាយពេលយ៉ាងខ្លីក្នុងការផលិតវាឡើង។”

ក្រុម​ហ៊ុន​ឱសថ​គុយបា ​បាន​ផលិត​ថ្នាំ​បង្ការ​ជា​ច្រើន​រួច​ហើយ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ប្រឆាំង​នឹង​មេរោគ​កូវីដ​១៩​ប្រភេទ​មុន​នេះ។ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសគុយបាបានឱ្យដឹងថា ច្រើនជាង ៨០%នៃចំនួនប្រជាជននៅក្នុងប្រទេសនេះ ឥឡូវនេះត្រូវបានចាក់ថ្នាំបង្ការយ៉ាងពេញលេញ ហើយការឆ្លង និងការស្លាប់ទាក់ទងនឹងមេរោគឆ្លងកូវីដ​ បានធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការផលិតវ៉ាក់សាំងឆ្លើយតបនឹងកូវីដអូមីក្រុង ក្រុមហ៊ុនផលិតថ្នាំ និង វ៉ាក់សាំងរបស់អាមេរិក Pfizer បាននិយាយថា គេនឹងអាចផលិត និងចែកចាយកំណែអាប់ដេតនៃវ៉ាក់សាំងកូវីដ១៩ របស់ខ្លួនក្នុងរយៈពេល ១០០ថ្ងៃ ប្រសិនបើកូវីដបម្លែងថ្មី “អូមីក្រុង”​ មានភាពខ្លាំងជាងវ៉ាក់សាំង។

អ្នកវិទ្យាសាស្រ្តកំពុងតែដុតដៃដុតជើងរិះរកវិធីទប់នឹងកូវីដនេះហើយ។ អ្វីដែលយើងត្រូវធ្វើគឺត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រកាន់ឱ្យខ្ជាប់នូវ៣កុំ ៣ការពារ ជានិច្ច៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ