ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ អំពាវនាវពលរដ្ឋខ្មែរកុំស្លន់ស្លោហួស និងកុំភ័យពេកបញ្ហាជំងឺកូវីដបំប្លែងថ្មី«អូមីក្រុង»

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ណែនាំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ថា ទោះបី​កម្ពុជា​មាន​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​ប្រភេទ​«​អូ​មី​ក្រុង »​ដោយ​កុំ​ស្លន់ស្លោ​ហួស​កុំ​ភ័យ​ពេក​រហូត​បាត់​ម្ចាស់​ការ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ណែនាំ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ថា ទោះបី​កម្ពុជា​មាន​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​ប្រភេទ​«​អូ​មី​ក្រុង »​ដោយ​កុំ​ស្លន់ស្លោ​ហួស​កុំ​ភ័យ​ពេក​រហូត​បាត់​ម្ចាស់​ការ ។

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១​ថា ចំណូល​ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ​មានការ​កើនឡើង​បើ​ប្រៀបធៀប​ទៅ​ខែ​នានា ។

សម្ដេច​ជឿជាក់​ថា ការ​កើនឡើង​នេះ​នឹង​កើន​ឡើងជា​បន្ដបន្ទាប់ មិន​ថយ​ឡើយ ។ សម្ដេច​តេ​ជោ​បន្ដ​ថា ទោះបី​មាន​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ប្រភេទ​អូ​មី​ក្រុង ដែល​កើត​មាន​ឡើង​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​តែ​មិន​ទាន់​មាន​កើត​នៅ​កម្ពុជា ។

សម្ដេច​តេ​ជោ បញ្ជាក់​ថា «​ទោះបីជា អូ​មី​ក្រុង មក​ដល់ ក៏​ប៉ុន្ដែ​ខ្ញុំ​សូម​បញ្ជាក់​ថា យើង​កុំ​ស្លន់ស្លោ​ហួស កុំ​ភ័យ​ពេក រហូត​បាត់​ម្ចាស់​ការ ។ ឥឡូវ​នឹង​អាហ្វ្រិក​ខាងត្បូង​ខ្លួនឯង បញ្ជាក់​ថា វា​អត់​មានអី​ទៅ​ណា​ផង រួច​ហើយ ប្រកាស​គ្រប់កន្លែង​ដូច​ជា បំភ័យ​មនុស្ស ។ តែ​យើង​ក៏​ត្រូវ​ប្រយ័ត្ន​» ។

Picture

សម្ដេច​តេ​ជោ បន្ថែម​ថា អង្គការសហប្រជាជាតិ​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​តំបន់​អាហ្វ្រិក ដោយ​គេ​កាត់​ផ្ដាច់​តំបន់​នេះ​ដោយ​កើត​ជំងឺ​អូ​មី​ក្រុង ហើយ​អង្គការសហប្រជាជាតិ​ស្នើ​មក​វិញ​តាម​រយៈ​បង្កើន​ការ​ធ្វើតេស្ដ ។ សម្ដេច​តេ​ជោ ណែនាំ ដល់​ក្រសួងសុខាភិបាល​ត្រូវ​បង្កើន​ការ​ធ្វើតេស្ដ ប្រទេស​ទាំង​១០​ក្នុង​តំបន់​អាហ្វ្រិក ។

Picture

សម្ដេច ក៏​ឲ្យ​ក្រសួងសុខាភិបាល​ពិចារណា ចំពោះ​ការ​បើក​ឡើង​វិញ នូវ​ប្រទេស​ទាំង​១០​នេះ ដោយ​ជំនួស​មក​វិញ បង្កើន​ការ​ធ្វើតេស្ដ​តាម PCR ។ សម្ដេច​ថា កម្ពុជា​ធ្វើ​បែប​នេះ​កម្ពុជា​មិន​ឯក​ការ និង​មាន​ឥរិយា​បទ រើសអើង​ជាមួយ ប្រទេស​អាហ្វ្រិក​ទាំងនោះ ។ សម្ដេច​តេ​ជោ ក៏​បាន​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ បើ​មានការ​ភ័យ​ជ្រុល​ចំពោះ​ជំងឺ​អូ​មី​ក្រុង នាំ​ឲ្យ​មាន​កើត​ជំងឺ​ផ្សេង​ៗ ។
សម្ដេច​ថា «​យើង​មិន​ហ៊ាន​ហួស ហើយ​ក៏​មិន​ខ្លាច​ពេក តែ​មិន​ហ៊ាន​ពេក​» ។ សម្ដេច អ្វី​ដែល​ចាំបាច់ គឺ​ពង្រឹង​វិធានការ​សុខាភិបាល ៕