ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស៊ី​វិល​១​ក្រុម​ដេញចាប់​បុរស​២​នាក់​ផ្អើល​តាម​​ផ្លូវ ត្រូវ​សមត្ថកិច្ច​សួរនាំ​ទើប​ដឹង​ការ​ពិត

1 ខែ មុន
  • ភ្នំពេញ

ជន​ស៊ី​វិល​មួយ​ក្រុម ត្រូវ​បាន​នគរបាល​រដ្ឋបាល​ទឹកល្អក់​៣ ឃាត់ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នាំ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ដេញ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្រសាច​ពេញ​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ ជន​ស៊ី​វិល​មួយ​ក្រុម ត្រូវ​បាន​នគរបាល​រដ្ឋបាល​ទឹកល្អក់​៣ ឃាត់ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នាំ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ដេញ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្រសាច​ពេញ​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១ ត្រង់​ចំណុច​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ តាម​បណ្ដោយ​ផ្លូវ​២៦១​កែង​នឹង​ផ្លូវ​១៨២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។

Picture

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​រដ្ឋបាល​ទឹកល្អក់​៣ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​កម្លាំង​កំពុងធ្វើការ​ជិះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ដើម្បី​ទប់ស្កាត់​បទល្មើស​ដែល​អាច​កើតឡើង​ដោយ​ប្រការ​ណាមួយ​នោះ​។ លុះ​ពេល​ជិះ​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជន​ស៊ី​វិល​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់ ដោយ​មិន​មាន​ពាក់​កាត់​សម្គាល់ ដោយ​មិនដឹង​ថា​ជា​កម្លាំង​ខាង​ណា​នោះ​ទេ បាន​កំពុងធ្វើការ​ឃាត់​ចាប់ និង​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​ទៅ​លើ​បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គុ​ប​ភី ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 1K-4338 យ៉ាង​អនាធិបតេយ្យ​ប្រសាច​ពេញ​ផ្លូវ​តែ​ម្តង ដោយ​មិនដឹង​ថា ឃាត់​រឿង​អ្វី​នោះ​ទេ​។

Picture

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ដែល​ជន​ស៊ី​វិល​ទាំងនោះ​បានឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម ខ្លះ​ក៏​បាន​ជិះ​គេចខ្លួន ឯ​ខ្លះ​ទៀត​ក៏​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ដែល​កំពុង​ធ្វើ​ជិះ​ល្បាត បាន​ធ្វើការ​ឃាត់ខ្លួន រួម​ជាមួយនឹង​ជនសង្ស័យ​ទាំង​២​នាក់​នោះ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ ភ្លាម​ៗ​តែ​ម្ដង​។

Picture

បន្ទាប់​ពី​ធ្វើការ​សាកសួរ ជន​ស៊ី​វិល​ទាំងនោះ​ក៏​បាន​អះអាង​ថា ជា​កម្លាំង​របស់​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​.​ញៀន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ជា​កម្លាំង​ក​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ​នោះ​ទេ ដោយ​បញ្ជាក់​ថា​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ដែល​ត្រូវ​បាន​កម្លាំង​របស់​ខ្លួន​ធ្វើការ​ឃាត់ខ្លួន គឺ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​.​ញៀន​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​កាត់​សម្គាល់​ខ្លួន​របស់​ជន​ស៊ី​វិល​ទាំងនោះ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ធ្វើការ​ដោះ​លែង​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ឲ្យ​ទៅ​កម្លាំង​ស៊ី​វិល​ទាំងនោះ ដើម្បី​នាំ​យក​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត​ផង​ដែរ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture