ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះសម្តេចតេជោ អញ្ជើញសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលក្នុងក្រុងព្រះសីហនុ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ដូច​ជា​ការ​គ្រោងទុក សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១…

ខេត្តព្រះសីហនុ ៖ ដូច​ជា​ការ​គ្រោងទុក សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ចំនួន​៣៧​ខ្សែ និង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន​២ និង​សមិទ្ធផល​នានា​ដែល​ចំណាយ​ថ វិកា​របស់​ជាតិ​សម្រាប់​សាងសង់​សរុប​ប្រមាណ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ក្រុងព្រះសីហនុ ។

ការ​កសាង និង​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ​នេះ គឺ​ក្នុង​គោលបំណង​ប្រែក្លាយ​ទីក្រុង​មួយ​នេះ អោយ​មានគុណ​ភាព​ពិតប្រាកដ​ទាក់ទាញ​ការ​វិនិយោគ ហើយ​មានការ​អភិវឌ្ឍ​ប្រកួតប្រជែង​ជាមួយ​ទីក្រុង​ជា​ច្រើន​ទៀត​ក្នុង​តំបន់ ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ផែនការ ស្ថាបនា​ផ្លូវ​ទាំង​៣៧​ខ្សែ​នេះ​ក្នុង​រយៈពេល​កំណត់​៨​ខែ​ឱ្យ​រួចរាល់​ជា​ស្ថាពរ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​បើក​ការដ្ឋាន ។

ផ្លូវ​ក្នុង​គម្រោង​អភិវឌ្ឍ​នេះ ត្រូវ​បាន​សិក្សា​កំណត់​បែងចែក​ឋានានុក្រម​ផ្លូវ​ជា​៣​ប្រភេទ ស្រប​តាម​តំបន់​នគរូបនីយកម្ម ក្នុង​ក្រុង តំបន់​ជាយក្រុង តំបន់​លំនៅ​ឋាន តំបន់​ពាណិជ្ជកម្ម និង​តំបន់​ទេសចរណ៍​ជាមួយ​ការ​កំណត់​លក្ខណៈ​បច្ចេកទេស​សាងសង់ ។

ក្នុង​ចក្ខុវិស័យ​កសាង​ផ្លូវ​នេះ​មិន​ត្រឹមតែ​សម្រាប់​ធ្វើ​ដំណើរ​ប្រកបដោយ​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្លូវ​ជា​លំហរ​សាធារណៈ​ប្រកបដោយ​មេត្រីភាព សុវត្ថិភាព និង​សមធម៌​, ផ្លូវ​នៃ​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​, ផ្លូវ​នៃ​ការ​លើកកម្ពស់​គុណភាព​នគរូបនីយកម្ម និង ភាព​ធន់​មាំ​ទាក់ទង​អាកាសធាតុ និង​បរិស្ថាន សក្តិ​សមជា​ទីក្រុង​ទំនើប​មាន​ផាសុកភាព សម្រាប់​ការ​រស់នៅ​ទេសចរណ៍ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ។

កាលពី​រសៀល​ថ្ងៃ​ទី​១ ធ្នូ ពេល​អញ្ជើញ​មក​ដល់​ទឹកដី​ខេត្ត​ព្រះ​សីហ​នុស​ម្តេច​សមិទ្ធិ​ផល​នានា នៅ​ក្នុង​ខេត្ត ដូច​ជា ទីតាំង​ដែល​អាច​ធ្វើ​បាន កន្លែង​ដើមឈើ​ចាំ​ស្ថានីយ​បន្សុទ្ធ​ទឹក​កខ្វក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ