ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC អាមេរិកណែនាំឱ្យចាក់ដូសជម្រុញទប់ទល់នឹងកូវីដអូមីក្រុង

2 ឆ្នាំ មុន

CDC របស់សហរដ្ឋអាមេរិកបានពង្រឹងការណែនាំថា មនុស្សពេញវ័យទាំងអស់គួរតែទទួលបានដូសជម្រុញវ៉ាក់សាំងកូវីដ១៩រយៈពេល៦ខែបន្ទាប់ពីដូសទី២ របស់ Pfizer/BioNTect ឬ Moderna ឬ ក្រោយពីដូសទី១របស់ Johnson…

CDC របស់សហរដ្ឋអាមេរិកបានពង្រឹងការណែនាំថា មនុស្សពេញវ័យទាំងអស់គួរតែទទួលបានដូសជម្រុញវ៉ាក់សាំងកូវីដ១៩រយៈពេល៦ខែបន្ទាប់ពីដូសទី២ របស់ Pfizer/BioNTect ឬ Moderna ឬ ក្រោយពីដូសទី១របស់ Johnson & Johnson ស្របពេលជាមួយនឹងវត្តមានរបស់អូមីក្រុង ដែលកំពុងរាលដាលពីប្រទេសមួយទៅប្រទេសមួយទៀត។

វាជាការកែប្រែបន្តិចបន្តួច ប៉ុន្តែគួរឱ្យកត់សម្គាល់ចំពោះពាក្យនៃការណែនាំដែលបានចេញនៅដើមខែនេះ នៅពេលដែល CDC បានអនុម័តការអនុញ្ញាតប្រើប្រាស់បន្ទាន់សម្រាប់កម្មវិធីចាក់ដូសជម្រុញពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក FDA។

លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky នាយក CDC នៅអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ថ្ងៃនេះ CDC កំពុងពង្រឹងអនុសាសន៍របស់ខ្លួនលើកម្រិតដូសជម្រុញ ដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់បុគ្គលដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។”

លោកស្រីបានបន្ថែមថា៖ “ការលេចចេញនាពេលថ្មីៗនេះនៃប្រភេទកូវីដអូមីក្រុង (B.1.1.529) បញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងដូសជម្រុញ និងកិច្ចខិតខំប្រឹងប្រែងការពារដែលត្រូវការ ដើម្បីការពារប្រឆាំងនឹងកូវីដ។”

គួររំលឹកដែរថា ពីមុន CDC បាននិយាយថា មនុស្សគួរតែទទួលបានដូសជម្រុញ ប្រសិនបើពួកគេមានអាយុ ៥០ឆ្នាំឡើងទៅ ឬ ១៨ឆ្នាំឡើងទៅ ហើយរស់នៅក្នុងការព្យាបាលជំងឺរយៈពេលវែង។ ឥឡូវនេះ គេបានណែនាំឱ្យគ្រប់គ្នាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គួរចាក់ដូសជម្រុញ។

វានឹងចំណាយពេលពីរបីសប្តាហ៍ នៃការធ្វើស្ទាបស្ទង់ ដើម្បីដឹងថាតើកូវីដបម្លែងថ្មី អូមីក្រុង ឆ្លងលឿនជាងប្រភេទដែលតា ឬក៏អត់ ហើយថា​ តើវាអាចគេចចេញពីការការពាររបស់វ៉ាក់សាំងដែរឬទេ។ អ្នកវិទ្យាសាស្ត្រក៏នឹងកំពុងរកមើលថាតើវាបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាងនេះ ឬ ទាមទារការព្យាបាលតាមរបៀបផ្សេងពីកូវីដប្រភេទមុនៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ