ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោរ​ដៃ​ស្អិត​​មាន​ប្រុស​ មាន​ស្រី​ អស់​លក្ខ​ណ៍​ដោយ​សារ​តែ​ស្លាក​លេខ​ម៉ូតូ

8 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជន​ដៃដល់​ក្នុង​អំពើ​ចោរកម្ម (​ចោរឆក់​) ចំនួន​០៣​នាក់ ក្នុង​នោះ ​មាន​ស្ត្រី​ម្នាក់​ផងត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​ថ្មគោល ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ផងធ្វើការ​ស្រាវជ្រាវឃាត់ខ្លួន​បានជា​បន្ត បន្ទាប់…

ខេត្តបាត់ដំបង ​៖ ជន​ដៃដល់​ក្នុង​អំពើ​ចោរកម្ម (​ចោរឆក់​) ចំនួន​០៣​នាក់ ក្នុង​នោះ ​មាន​ស្ត្រី​ម្នាក់​ផងត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​ថ្មគោល ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ផងធ្វើការ​ស្រាវជ្រាវឃាត់ខ្លួន​បានជា​បន្ត បន្ទាប់ កាលពី​យប់​ថ្ងៃ​ទី៣០ វិច្ឆិកា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី០១ ធ្នូ នេះ ខណៈ​ជន​ខ្លះ​កំពុងសំងំ​នៅផ្ទះ និងខ្លះ​ទៀត​កំពុង​សំងំ​ប្រព្រឹត្ត​ល្បែងអ៊ុីនធើរណេត ក្នុង​ក្រុង​បាត់ដំបង​។

Picture

លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោលបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៣​នាក់​មាន ១​-ឈ្មោះ ឆុំ ចិន្តា ភេទប្រុស ​អាយុ​២០​ឆ្នាំ នៅ​ភូមិ​អូរ​តា​នប់ សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង ២​-ឈ្មោះ សួន ណា​រ័​ត្ន ហៅ ប៉ាវ ភេទប្រុស ​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ និង ៣​ឈ្មោះ រុន ស្រី​ល័​ក្ខ ភេទស្រី ​អាយុ​២២​ឆ្នាំ រស់​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

លោក​អធិការ​បាន​ប្រាប់​ថា ជន​ទាំង​០៣​នាក់​នេះ ត្រូវ​សង្ស័យ​ថា បាន​រួមដៃគ្នា​ធ្វើ​សកម្មភាព​«​ឆក់​» កាបូប​ជន​រង​គ្រោះ​ចំនួន​០២​ករណី​ដោយឡែក​ពី​គ្នា ក្នុង​ទឹកដី​ស្រុក​ថ្មគោល​។ ប៉ុន្តែ​ពេល​ធ្វើ​សកម្មភាព ត្រូវ​ជន​រង​គ្រោះ ចំណាំ​ស្លាក​លេខ​ម៉ូតូ​បាន រួច​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច ទើប​មន្ត្រី​ជំនាញ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ស្រាវជ្រាវ​ចាប់​បានជា​បន្ត​បន្ទាប់​។ បើ​យោង​តាម​ព្រឹត្តិហេតុនៃ​អំពើ​ចោរកម្ម​ទាំង​០២​លើក​ខាងលើ​នេះ លើក​ទី​១ ក្រុម​ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​«​ឆក់​»​កាបូប កាលពី​យប់​ថ្ងៃ​ទី ២៦ វិច្ឆិកា នៅ​ចំណុច​ភូមិ​ឆ្កែ​កូន ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល របស់​ជន​រង​គ្រោះ​ឈ្មោះ កែវ នាង​តេន អាយុ​២២​ឆ្នាំ​។

នៅ​ក្នុង​កាបូប​របស់​នាងមាន​ប្រាក់​ខ្មែរ​ចំនួន​៤៧​ម៉ឺន​រៀល និងប្រាក់​ថៃ​ចំនួន​១​ម៉ឺន​បាត​។ នៅ​ពេល​ជិះ​ចេញ​ទៅ ជន​រង​គ្រោះ​បាន​ស្គាល់​ម៉ាក​ម៉ូតូ និង ចំណាំ​ស្លាក​លេខ​ម៉ូតូ​លោក​ចោរ​យ៉ាង​ច្បាស់ គឺ ម៉ាក​ហុងដា​ឌ្រី​ម បាត់ដំបង 1AJ-9243​។ លើក​ទី​២ ក្រុម​ដដែល​នេះ​បាន​ធ្វើ​សកម្មភាព​«​ឆក់​» កាបូប​លុយ​ទៀត នៅ​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី ២៩ វិច្ឆិកា នៅ​ចំណុច​ភូមិ​កៀន​កែស​១ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ គឹ​ម សុ​ឃឿ​ន ភេទស្រី​ អាយុ​៣៩​ឆ្នាំ​។

នៅ​ក្នុង​កាបូប​នោះ ​មាន​ប្រាក់​ខ្មែរ​ចំនួន​៦០​ម៉ឺន​រៀល ប្រាក់​ដុល្លា​២០០​ដុល្លារ កាត​ទូរស័ព្ទ​ចំនួន​៣០​ដុល្លារ អត្តសញ្ញាណ​បណ្ណ​១​សន្លឹក ប័ណ្ណ​ចាក់​វ៉ាក់សាំង​១​សន្លឹក និងទូរស័ព្ទ​ដៃ​១​គ្រឿង​។ ប៉ុន្តែ​នៅ​ក្រោយ​ពេល​ត្រូវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​០៣​នាក់​នេះ​បាន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​–​ស្លាក​លេខ បាត់ដំបង 1AJ-9243 (​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​) កាល​ប្រព័ន្ធ​មិត្ត​ហ្វូ​ន ៥០០០​រៀល​ចំនួន​០៤​សន្លឹក និង ១​ដុល្លា​ចំនួន​០២​សន្លឹក កាត​ប្រព័ន្ធ​ស្មា​ត​១​ដុល្លា ចំនួន​០១​សន្លឹក​។

បើ​តាម​សមត្ថកិច្ច​ថា ជនសង្ស័យ​ឈ្មោះ ឆុំ ចិ​ត្រា ត្រូវ​បាន​ឃាត់ខ្លួន​ពេល​កំពុង​សម្ងំ​លេងល្បែង​អ៊ីនធើរណេត នៅ​ម្ដុំ​ខាងលិច​ផ្សារណាត់ ក្រុង​បាត់ដំបង ខណៈ​គេ​បាន​ប្រទះ​ឃើញ​ម៉ូតូ​ជន​នេះ​ទុក​នៅ​ខាង​មុខ​ទីតាំង​អ៊ី​នធើរណេតនោះ ដែល​គេ​ចំណាំ​ស្លាក​លេខ​បាន​យ៉ាង​ច្បាស់​ក្រឡែត​ ។ ទោះ​យ៉ាងណា បើ​តាម​លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​នេះ បាន​សារភាព​ទ​ទូល​ស្គាល់​អំពី​បទល្មើស​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ទាំង​០២​លើក​នេះ​ហើយ​។ ពេល​នេះ​មន្ត្រី​ជំនាញ កំពុង​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី​ហើយ​៕ ​

Picture