ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រាយការណ៍​ពី​ផ្ទះ​មួយ​គួរ​ឱ្យ​សង្ស័យ សមត្ថកិច្ច​ចុះ​ភ្លាម​បង្ក្រាប​បាន​ទាំង​សម្បុក

2 ឆ្នាំ មុន
  • កណ្តាល

កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគី សហការ​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​គ្រឿង​.​ញៀន​ស្រុក​កៀនស្វាយ បាន​ចុះ​បង្ក្រាប​​ក្រុម​សម្បុក​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​.​ញៀន បាន​ចំនួន​១០​នាក់ រួម​នឹង​

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគី សហការ​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​គ្រឿង​.​ញៀន​ស្រុក​កៀនស្វាយ បាន​ចុះ​បង្ក្រាប​​ក្រុម​សម្បុក​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​.​ញៀន បាន​ចំនួន​១០​នាក់ រួម​នឹង​ថ្នាំ​.​ញៀន​ចំនួន​០៩​កញ្ចប់​ធំ​-​តូច​ទៀត​ផង ។ ហេតុការណ៍​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១២​និង​១០​នាទី​រសៀល ស្ថិត​ក្នុងភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យ​មាន​គ្នា​ចំនួន​១០​នាក់​ខាងលើ​នេះ ទី​១- ឈ្មោះ ពង្ស សុ​ភារៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ម្ចាស់ផ្ទះ​), ទី​២- ឈ្មោះ សឿ​ន ចិន្តា (​ហៅ​ចិន​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូ​មិច​ន្ល​ក់​ក្រៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​, ទី​៣- ឈ្មោះ ម៉ឺន គឹ​ម​សៀង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ទី​៤- ឈ្មោះ ទុំ បូ​រ៉ា (​ហៅ​ទក​) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូ​មិច​ន្ល​ក់​ក្រៅ ឃុំ​គគីរ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល​, ទី​៥- ឈ្មោះ ពាង ធា​រ៉ា (​ហៅ​ជ័រ​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​, ទី​៦- ឈ្មោះ គង់ ដា​រី​ម ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំ​រៀង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ក្រុងភ្នំពេញ​។

ទី​៧-​ឈ្មោះ ហ៊ី​ម ចេ​ង​ហុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អង្គ​ព​ពាយ សង្កាត់​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​, ទី​៨- ឈ្មោះ សុង សុ​ខៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​, ទី​៩- ឈ្មោះ ឆេ​ង ណា​រ៉ា​ក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​ទី​១០- ឈ្មោះ អ៊ុ​ក ស្រី​ខួច ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ក្រុងភ្នំពេញ​។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ដែល​ទទួល​បាន​ពី​ប្រជាពលរដ្ឋ​ល្អ បាន​រាយការណ៍​មក​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​គគីរ ថា នៅ​ចំណុច​ផ្ទះ​ឈ្មោះ ពង្ស សុ​ភារៈ ភេទ​ប្រុស កំពុង​តែ​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​.​ញៀន ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ សហការ​ជាមួយ​កម្លាំង​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន​ស្រុក បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់​ខាងលើ និង​ធ្វើការ​ឆែកឆេរ​ក៏​បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​.​ញៀន (​ម៉ា​ទឹកកក​) ចំនួន​០៩​កញ្ចប់ (​តូច​០៨​កញ្ចប់ និង​មធ្យម​០១​កញ្ចប់​) នៅ​ក្រោម​គូទ ឈ្មោះ សឿ​ន ចិន្តា (​ហៅ​ចិន​) និង​សំភារៈ​ប្រើប្រាស់​ថ្នាំ​.​ញៀន​មួយ​ចំនួន​ទៀត​។

ក្រោយ​សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុ​តាង យក​មក​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន​ស្រុក ដើម្បី​សួរនាំ។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កិច្ច ជនសង្ស័យ​ឈ្មោះ សឿ​ន ចិន្តា (​ហៅ​ចិន​) បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​.​ញៀន​ខាងលើ​នេះ ពិតជា​របស់​ខ្លួន​ប្រាកដ​មែន ដែល​ឈ្មោះ និ​ន ភេទ​ប្រុស (​មិន​ស្គាល់​ត្រកូល និង​មិន​ស្គាល់​ទីលំនៅ​) បាន​ផ្ញើ​អោយ​ខ្លួន ដើម្បី​យក​មក​ចែក​ចាយ​បន្ត ។

ក្រោយ​ពី​សួរនាំ​ចប់ សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ