ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​លជា​ប្រទេស​ទី​២០ រកឃើញ​ករណី​ឆ្លង​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង

2 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ទីភ្នាក់ងារ​សុខភាព​ប្រេ​ស៊ី​ល Anvisa បាន​និយាយ​កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០២១​ថា ជនជាតិ​ប្រេ​ស៊ី​ល ២​នាក់ បាន​ធ្វើតេស្ត​វិជ្ជមាន…

ប្រេ​ស៊ី​ល ៖ ទីភ្នាក់ងារ​សុខភាព​ប្រេ​ស៊ី​ល Anvisa បាន​និយាយ​កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០២១​ថា ជនជាតិ​ប្រេ​ស៊ី​ល ២​នាក់ បាន​ធ្វើតេស្ត​វិជ្ជមាន ចំពោះ​វីរុស​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង Omicron ។

នេះ​ជា​ករណី​ដំបូង នៃ​មេរោគ អូ​មី​ក្រុង មាននៅ​តំបន់​អា​មេ​រិ​កឡា​ទី​ន នាំ​ឲ្យ​ប្រេ​ស៊ី​ល ក្លាយជា​ប្រទេស​ទី​២០ ដែល​ឆ្លង Omicron ។

អ្នកដំណើរ​ម្នាក់ ដែល​បាន​ហោះហើរ​ពី​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ជាមួយនឹង​លទ្ធផល​តេស្ត កូ​វី​ដ​-១៩ អវិជ្ជមាន ។ ហើយ​បាន​ធ្វើតេស្ដ​ថ្មី ជាមួយ​ប្រពន្ធ​របស់​គាត់ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ជើងហោះហើរ ត្រឡប់​ទៅ​អាហ្វ្រិក​ខាងត្បូង​វិញ នៅ​ពេល​ដែល​លទ្ធផល​ចេញ​មក​វិជ្ជមាន អូ​មី​ក្រុង ។

ទីភ្នាក់ងារ​សុខភាព​ប្រេ​ស៊ី​ល សង្កត់ធ្ងន់​ថា ការ​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​ប្រេ​ស៊ី​ល​របស់​អ្នក​ទាំង​២ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១-២៣ ពោល​គឺ​មុន​ពេល​ការ​ជូនដំណឹង​ជាស​កល ស្តី​ពី​ការ​រក​ឃើញ​អត្តសញ្ញាណ​វីរុស​ប្រភេទ​ថ្មី គឺ អូ​មី​ក្រុង​នេះ ។

ចាប់តាំងពី​ពេល​នេះ​ទៅ ប្រទេស​ប្រេ​ស៊ី​ល​បាន​ផ្អាក​ជើងហោះហើរ ពី​អាហ្វ្រិក​ខាងត្បូង ។ ទីភ្នាក់ងារ​សុខភាព​ប្រេ​ស៊ី​ល Anvisa បាន​បញ្ជាក់​ថា សំណាក​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពិសោធន៍​មួយ​ផ្សេង​ទៀត សម្រាប់​ការ​វិភាគ បញ្ជាក់​បន្ថែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ