រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ឆាយ នីតា បានធ្វើការបង្ហោះរូបភាពលេងស្ទាយថ្មីប្លែកៗនៅលើឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ ដែលក្នុងនោះរូបភាពមួយសន្លឹកដែលសិចស៊ីបញ្ចេញខោក្នុងរបស់នាង បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកលេងហ្វេសប៊ុក ដោយមានការបញ្ចេញមតិចម្រុះភាព អំពីភាពសិចស៊ីរបស់ស្រីស្រស់រូបនេះ ។
ស្ថិតក្នុងឈុតអាវពណ៌លឿងខ្ចី ម៉ូដអត់ដៃ ជាម៉ូដចងពុង វាលបញ្ចេញដើមទ្រូង និងខោខូវប៊យជើងខ្លីពណ៌ស ធ្វើឱ្យតារាស្រីរូបនេះ ស្រស់ស្អាតប្លែក តែអ្វីដែលជាចំណុចគួរឱ្យចាប់អារម្មណ៍ជាងគេនោះ គឺក្នុងរូបថតមួយសន្លឹក ដែលនាងបានលុតជង្គង់លើឆ្នេរខ្សាច់សក្បុស រួតខោស បញ្ចេញលីអូ ពណ៌សឆ្នូតក្រហម គឺពិតជាប្លែកភ្នែកខ្លាំងតែម្តង។ ជាមួយនឹងសាច់សខ្ចី ស្រីស្អាត ឆាយ នីតា បានធ្វើអោយមហាជនសម្លឹងមិនដាក់ភ្នែក ជាមួយស្ទាយបញ្ចេញខោក្នុងស្រស់ឆើតឆាយ ។ អ្នកគាំទ្រនាងខ្លះបានលើកឡើងថា នាងពិតជាស្រស់ស្អាតប្លែក និងសិចស៊ីមិនធម្មតា ខណៈខ្លះទៀតបាន បញ្ចេញមតិរបៀបលេបដាយថា «ញាក់ទ្រើតៗ» និងខ្លះបានបញ្ជាក់ថា «ឡូយស្អាត ពណ៌ក្រហមលឿង» ដែលសំដៅដល់ខោលីអូឆ្នូតក្រហម អាវវាលចំហរទ្រូងពណ៌លឿងខ្ចី ។
យ៉ាងណាតាមរយៈរូបនេះ ត្រូវបាន ស្រីស្អាត ឆាយ នីតា លើកឡើងថា នេះមិនមែនជារូបភាពសិចស៊ីលើសខ្លាំងនោះទេ ពោលគឺនោះជាអ្វីដែលចង់បង្ហាញអោយមានភាពទាក់ទាញប៉ុណ្ណោះក្នុងនាមជាអ្នកសិល្បៈមួយរូប។
ស្រីស្រស់សាច់សខ្ចីដូចបណ្តូលចេក ឆាយ នីតា បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា រូបភាពដែលនាងបានបង្ហាញនាពេលនេះ គឺគ្រាន់តែជាការថតលេងកំសាន្តរបស់នាង ពេលសម្រាកលម្ហែកាយនៅខេត្តព្រះសីហនុ។
នាងបញ្ជាក់ថា ការនឹកឃើញរូបភាពបែបនេះ គឺជាចំណង់ចំណូលចិត្តរបស់នាង តែមិនមានគំនិតចង់បង្ហាញអ្វីអោយជ្រុលហួសហេតុជាងនេះឡើយ ពោលគឺត្រឹមសិចស៊ីតិចតួច ដើម្បីទទួលបានការចាប់អារម្មណ៍ និងបង្កើតភាពទាក់ទាញ ក្នុងនាមជាអ្នកសិល្បៈមួយរូប ។
នាងថា ការថតបែបនេះ វាក៏សាកសមទៅទិដ្ឋភាពឆ្នេរសមុទ្រ ដែលមើលទៅស្រស់ស្អាត និងទាក់ទាញបែបសិល្បៈ។ យ៉ាងណាបើតាម ឆាយ នីតា ថា រូបភាពនេះ ប្រសិនបើគេសុភាពនោះ គេប្រាកដថា នាងសិចស៊ី ប៉ុន្តែសម្រាប់សិល្បៈគឺមិនសិចស៊ីពេកទេ ហើយកន្លងមកក៏មានអ្នកសិល្បៈមួយចំនួនទៀត ក៏ហ៊ានថតសិចស៊ីខ្លាំងជាងនេះផងដែរ។
ទោះជាយ៉ាងណា ស្រីស្អាត ឆាយ នីតា បានលើកឡើងថា ការបង្ហោះរូបបែបលេងស្ទាយប្លែកៗ និងសិចស៊ីជាបន្តបន្ទាប់នោះ គឺមួយផ្នែកជាការងារសិល្បៈរបស់នាងតែប៉ុណ្ណោះ ហើយការថតរូបបែបនេះ គឺជាចំណង់ចំណូលចិត្តរបស់នាងផងដែរ។
គួរបញ្ជាក់ថា តារាសម្តែងនាង ឆាយ នីតា គឺជាតារាមួយដួងដែលកំពុងមានទីផ្សារការងារសិល្បៈមួយខ្ពស់ម្នាក់ផងដែរ បន្ទាប់ពីនាងបានបង្ហាញវត្តមានសម្តែងភាពយន្ត MV និងថតម៉ូតសំអាងការជាបន្តបន្ទាប់។ បច្ចុប្បន្ន នាងក៏កំពុងមានការមមាញឹកជាប់ថតភាពយន្តភាគអោយស្ថានីយទូរទស្សន៍ហង្សមាសផងដែរ៕
ចែករំលែកព័តមាននេះ