ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ខែ​១២​ឆ្នាំ​ទាំង​១២​ឆ្នាំ​ខ្លះ​ជួប​សំណាងល្អ​ខ្លះ​សម្បូរ​តែ​រឿង​ទូល​ទុក្ខ

2 ឆ្នាំ មុន

វាសនា​មនុស្ស​យើង​មិន​ដូច​គ្នា​ទេ មាន​ល្អ​មាន​អាប់អន់ មាន​ឡើង​មាន​ចុះ​ជា​រឿង​ធម្មតា​របស់​បុថុជ្ជន បើ​តាម​កំពូល​ហោរ​ចិន​សែ​ពីរ​រូប​បាន​ចេញ​មក​អះអាង​ថា ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​១២​នៅ​ក្នុង​ខែ​ថ្មី​ខែធ្នូ​នេះ មាន​ឆ្នាំ​ខ្លះ​ង៉ូ​វ​ហេង​ល្អ​ជួប​មហាលាភ​សំណាង មាស ប្រាក់ លុយកាក់​ហូរ​ចូល​ស្រោច​ខ្លួន ជីវិត​សោយ​តែ​សុខសួស្តី​សិរី​មង្គល​មហាប្រសើរ…

វាសនា​មនុស្ស​យើង​មិន​ដូច​គ្នា​ទេ មាន​ល្អ​មាន​អាប់អន់ មាន​ឡើង​មាន​ចុះ​ជា​រឿង​ធម្មតា​របស់​បុថុជ្ជន បើ​តាម​កំពូល​ហោរ​ចិន​សែ​ពីរ​រូប​បាន​ចេញ​មក​អះអាង​ថា ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​១២​នៅ​ក្នុង​ខែ​ថ្មី​ខែធ្នូ​នេះ មាន​ឆ្នាំ​ខ្លះ​ង៉ូ​វ​ហេង​ល្អ​ជួប​មហាលាភ​សំណាង មាស ប្រាក់ លុយកាក់​ហូរ​ចូល​ស្រោច​ខ្លួន ជីវិត​សោយ​តែ​សុខសួស្តី​សិរី​មង្គល​មហាប្រសើរ ឯ​ចំណែក​ឆ្នាំ​ខ្លះ​ទៀត​ជួប​តែ​រឿង​មិនល្អ ជួប​គ្រោះ​ជោក គ្រោះ​ជាំ ចំពប់​តែ​រឿង​ស៊យ ឡាក់​ឆុង​ដែល​តម្រូវ​ឱ្យធ្វើ​តាម​បណ្តាំ​ហោរ​ភ្លាម ទើប​ផុត​គ្រោះ​ស៊យ មាន​ហុងស៊ុយ ជួប​មហា​សំណាងល្អ​ៗ​ដូច​គេ ។

ឆ្នាំជូត ចូល​ដល់​ខែធ្នូ​ភ្លាម ជីវិត​របស់​អ្នក​មានរឿង​ជា​ច្រើន​ដែល​ត្រូវ​ទន្ទឹងរង់ចាំ ដែល​បញ្ហា​ទាំងនោះ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អារម្មណ៍​អ្នក ។ តែ​ទោះជា​យ៉ាងណា​នៅ​ពាក់​កណ្តាលខែ​ថ្មី​នេះ​អ្វី​ៗ​នឹង​ចាប់ផ្ដើម​ប្រសើរ​ឡើង តែ​ក៏​មិន​ទាន់​អស់​បញ្ហា​ដែរ ដូច្នេះ​អ្នក​ត្រូវ​រក្សា​ជំហរ​របស់​ខ្លួន ព្យាយាម​និង​ខិតខំ​ប្រឹងប្រែង​ឲ្យ​ដល់ទី​បញ្ចប់ សំណាង​ពិតជា​នឹង​មក​ដល់​ខ្លួន​អ្នក​ប្រាកដ លេខ​លាភ​៤៥៩​ជា​លេខ​ជ័យ​លា​ភី ។

ឆ្នាំឆ្លូវ ជីវិត​អ្នក​កើត​ឆ្នាំ​នេះ​នៅ​ក្នុង​ខែ​ថ្មី​រមែង​មាន​ភាព​រុងរឿង ប៉ុន្តែ​ក៏​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ផង​ដែរ ។ ឆ្នាំ​គោ​រមែង​មានសំណាង​ច្រើន ប៉ុន្តែ​អ្នក​គួរតែ​ធ្វើការ​ដោយ​ល្មម​ៗ កុំ​ធ្វើ​វា​ច្រើន​ពេក​ក្រែង​ធ្លាក់ខ្លួន​ឈឺ​អស់​លុយ​ពី​ទូ ។ ចំណាយពេល​សម្រាក និង​រីករាយ​ជាមួយ​អ្វី​ដែល​អ្នកមាន​ស្រាប់ លេខ​ហេង ៧៧៧ លាភ​ធំ​សំណាងល្អ ។

ឆ្នាំខាល នៅ​ខែ​ថ្មី​នេះ លោក​អ្នក​ដល់​វេន​សោយសុខ​ដោយ​មិន​បាន​រំពឹង​ទុក​ហើយ ។ ប្រសិនបើ​អ្នក​សម្រេចចិត្ត​ដោយ​ត្រឹមត្រូវ ដោយ​ចិត្ត​ត្រជាក់ ក្នុង​ពេល​ខាង​មុខ​នេះ អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​កិត្តិនាម​អាជីព មាន​ស្ថិរភាព និង​មានទ្រព្យ​ច្រើន ជីវិត​ជោគជ័យ លេខ​មាស ៩៩៩ ហេង​ហេង ។

ឆ្នាំថោះ ជា​ប្រភេទ​មនុស្ស​ជ្រក​ក្រោម​លុយ ចូល​ដល់​ខែ​ថ្មី​ភ្លាម លោក​អ្នក​ត្រូវ​ចៀសវាង​ធ្វើការ​បែប​ប្រញាប់ប្រញាល់ និង​មិន​បាន​គិត​ល្អិតល្អន់ ។ នេះ​គឺជា​ពេលវេលា​សម្រាប់​អ្នក​កើត​ឆ្នាំ​នេះ​ដើម្បី​ប្រយ័ត្នប្រយែង រៀន​ពី​បទ​ពិសោធន៍​និង​ធ្វើការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​សម្រាប់​ជីវិត​របស់​លោក​អ្នក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ។ នៅ​ក្នុង​ខែ​ថ្មី​នេះ​វាសនា​របស់​លោក​អ្នក​ប្រឈម​នឹង​ឱកាស​ផ្លាស់​ប្តូរជីវិត ដរាបណា​អ្នកចេះ​ចាប់​ឱកាស ទើប​ជីវិត​របស់​លោក​អ្នក​លែង​ព្រួយបារម្ភ​ពី​រឿង​លុយកាក់ មាសប្រាក់​សម្បូរហូរហៀរ លេខ​សំណាង​៣៣៣ ។

ឆ្នាំរោង នៅ​ក្នុង​ខែធ្នូ​លោក​អ្នកមាន​សំណាង​ច្រើន​ទាំង​ក្នុង​រឿង​អាជីព​ការងារ ទាំង​ក្នុង​រឿង​ង​ស្នេហា ។ នេះ​គឺជា​រយៈពេល​ដ៏​ល្អ​សម្រាប់​ឆ្នាំ​នាគរាជ​ក្នុង​ការ​លើក​អំណាច​របស់​ខ្លួន ។ ក្រៅពី​នេះ​ពួក​គេ​ក៏​ត្រូវ​ខិតខំ​ប្រឹងប្រែង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​កសាង​ជីវិត​ឱ្យ​កាន់តែ​ប្រសើរ​និង​ពេញលេញ លេខ​ហេង​២៤៣ ។

ឆ្នាំម្សាញ់ ជួប​មហា​សំណាង​មិនធម្មតា ប្រុស​ស្រី​កើត​ឆ្នាំ​ពស់​នៅ​ក្នុង​ខែ​ថ្មី​នេះ ជីវិត​អ្នក​នឹង​ជោគជ័យ​លើ​អ្វី​ៗ​ទាំងអស់ តែ​រឿង​ដែល​សំខាន់​ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​គឺ​ចំពោះ​បញ្ហា​សុខភាព គួរ​បង្កើន​ការ​ធ្វើ​លំ​ហាត់ប្រាណ ចៀសវាង​ធ្វើ​ការងារ​ច្រើន​ពេក​នាំ​ឱ្យ​ប៉ះពាល់​ដល់​បញ្ញា​ស្មារតី ប្រែជា​អាប់អួ មួម៉ៅ​ទៅ​វិញ ។ យ៉ាង​យូរ​ត្រឹម​ពាក់​កណ្តាលខែ​នេះ​អ្នក​នឹង​ជួប​មនុស្ស​ល្អ​ៗ មាន​លាភ​មានសំណាង មាន​អំណាច​គ្រប់​សកម្មភាព​ការងារ លេខ​លាភ​១២៦ ពេល​នោះ​អ្នក​នឹង​សោយសុខ​ហើយ ។

ឆ្នាំមមី ជីវិត​របស់​អ្នកមាន​សម្ពាធ​ច្រើន ប៉ុន្តែ​មិន​ថា​មាន​អ្វី​កើតឡើង​ទេ អ្នក​កើត​ឆ្នាំ​នេះ​គួរតែ​រក្សា​ស្មារតី ខិតខំ​ប្រឹងប្រែង និង​តស៊ូ​ចំពោះ​មុខ នោះ​អ្វី​ៗ​គ្រប់យ៉ាង​នឹង​ល្អ​ប្រសើរ ។ នៅ​ក្នុង​ខែធ្នូ​នេះ​ទេវតា​ទ្រព្យ​នឹង​មើលថែ​ជោគវាសនា​របស់​អ្នក ប្រសិនបើ​អ្នកចេះ​ចាប់​យក​ឱកាស នោះ​ជីវិត​នឹង​កាន់តែ​រលូន មា​លាភ​មាន​ជ័យ សិរីសម្បត្តិ​ហូរ​ចូល លេខ​ហេង​៣៥៨​នាំ​មាស​នាំ​ប្រាក់ ។

ឆ្នាំមមែ អ្នក​កើត​ឆ្នាំ​ពពែ​នឹង​ទទួល​បាន​នូវ​ភាព​ភ្ញាក់ផ្អើល​ក្នុង​ខែ​ថ្មី​នេះ ។ អ្នក​កើត​ឆ្នាំមមែ​ជា​មនុ​ស្សមានភាព​វៃឆ្លាត​ពី​កំណើត​ហើយ​ដឹង​ពី​របៀប​ចាប់​យក​ឱកាស ដូច្នេះ​នៅ​ពេល​នេះ​ជីវិត​ពួក​គេ​ពិតជា​បាន​ល្អ​ប្រសើរ​ឡើង ជាមួយនឹង​រឿង​ដែល​មិន​ទាន់​សម្រេច ក៏​មិន​គួរ​ព្រួយបារម្ភ​ឡើយ ព្រោះ​មិនយូរ​ទេវា​នឹង​ជោគជ័យ មាន​លាភ​មានសំណាង មាន​លុយ​សម្បូរហូរហៀរ​មិន​ខាន លេខ​ហេង​៥១៣ ។

ឆ្នាំវក នៅ​ក្នុង​ខែ​ថ្មី​នេះ​លោក​អ្នក​ដែល​កើត​ក្នុង​ឆ្នាំវក​គប្បី​ឆ្លៀតពេល​សម្រាក​ខ្លះ​ដើម្បី​ទទួល​បាន​កម្លាំង​ថាមពល​ឡើង​វិញ​បន្ទាប់​ពី​លំបាក​មក​ជា​យូរហើយ ។ ក្នុងអំឡុងពេល​នេះ​អ្នក​កើត​ឆ្នាំវក​អាច​ជួប​ឱកាសល្អ​ៗ​ផង​ដែរ ។ អ្វី​ដែល​លោក​អ្នក​គួរ​ធ្វើ​នា​ឱកាស​នេះ​ត្រូវធ្វើ​វា​ដោយ​ប្រុង​ប្រយ័ត្ន ។ ព្យាយាម​បន្ត​ទៀត​ពានរ​ប្រាកដជា​នឹង​ទទួល​បាន​លទ្ធផល​ល្អ មាន​លាភ​មានសំណាង​ល្អ លេខ​១៥៧ ។

ឆ្នាំរកា ឈាន​ចូល​ខែ​ថ្មី​ភ្លាម​ជីវិត​របស់​លោក​អ្នក​បាន​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់ ជា​ពិសេស​ក្នុង​រឿង​ស្នេហា ការងារ លាភ​សំណាង ។ អ្នក​កើត​ឆ្នាំ​នេះ​ត្រូវ​រក្សា​ចិត្ត​ត្រជាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​ការងារ និង​ផលប្រយោជន៍ ។ ចាប់ពី​ពាក់​កណ្តាលខែ​នេះ​តទៅ លោក​អ្នក​នឹង​មានឱកាស​ទទួល​បាន​លាភ​សំណាង​ជា​ច្រើន​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ​ឡើង​យ៉ាង​ឆាប់រហ័ស លេខ​ហេង​១៦៧ ។

ឆ្នាំច អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ​នៅ​ក្នុង​ខែធ្នូ​ជីវិត​របស់​ពួក​គេ​កាន់តែ​រុងរឿង រីករាយ​ក្នុង​ជីវិត និង​ត្រៀម​ទទួល​ឱកាស​ថ្មី​ៗ​ដែល​នឹង​មក​ដល់​ឆាប់​ៗ​នេះ ។ ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ ឆ្នាំច​ត្រូវ​គិតពិចារណា​គ្រប់យ៉ាង​ដើម្បី​ធានា​សុវត្ថិភាព​ហិរញ្ញវត្ថុ ក្លាយជា​អ្នកមាន​លាភ​មានសំណាង​ជាងគេ​នៅ​ក្នុង​ខែ​ថ្មី លេខ​ជ័យ ២៦៨ មហា​លាម​ហា​សំណាង​ចូល​ពេញ​ជីវិត ។

ឆ្នាំកុរ នៅ​ក្នុង​ខែធ្នូ ជីវិត​របស់​អ្នក​កើត​ឆ្នាំកុរ​មានការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ ។ ក្នុង​ខែ​មុន​ៗ​អ្នក​អាច​នឹង​ជួប​ប្រទះ​ការ​លំបាក​ខ្លះ ប៉ុន្តែ​ចាប់ពី​ខែធ្នូ​ទៅ​ឱកាសល្អ​នឹង​លេច​ចេញ​មក​ប្រាកដ​ហើយ ដូច្នេះ​អ្នក​ត្រូវ​ខំប្រឹង​បន្ត ហើយ​ត្រូវ​ចេះ​ចាប់​យក​ឱកាស ព្រោះ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ ការ​ខំប្រឹង​របស់​អ្នក​នឹង​ចេញ​ផ្លែផ្កា និង​មានទ្រព្យ​សម្បត្តិ​ហូរហៀរ​នៅ​ក្នុង​ខែ​ថ្មី​ប្រាកដ លេខ​សំណាង ៣៦៩ ៕ សាន​​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ