ខេត្តកំពង់ស្ពឺ ៖ ស្ត្រីចំណាស់ម្នាក់ ត្រូវគេប្រទះឃើញចង.កធ្វើអត្តឃាតនៅជាប់ដើមឈើមុខផ្ទះ ដែលហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ឧសភា ២០១៦ ស្ថិតក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ស្ត្រីរងគ្រោះត្រូវគេស្គាល់យឿន រុំ អាយុ៦៩ឆ្នាំ មានប្តីឈ្មោះស្វាយវ៉ិច អាយុ៦៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ បើតាមប្រជាពលរដ្ឋឱ្យដឹងថា ខណៈពួកគាត់ចេញពីផ្ទះ ដើម្បីទៅប្រកបរបរជាប្រចាំ ក៏ស្រាប់តែទៅដល់មុខផ្ទះស្ត្រីរងគ្រោះ ឃើញស្ត្រីរងគ្រោះចង.កជាប់ដើមឈើមួយដើមនៅនឹងមុខផ្ទះ បង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិផ្សេងទៀត មកចោមរោមមើលហើយ ក៏បានរាយ
ការណ៍ទៅសមត្ថកិច្ចតែម្តង ។
មន្ត្រីនគរបាលមួយរូបបង្ហើបថា សមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេត និងពិនិត្យសពស្ត្រីរងគ្រោះយ៉ាងយកចិត្តទុកដាក់បំផុត ។ ក្នុងនោះ បុរសជាប្តីក៏ត្រូវសមត្ថកិច្ ចហៅមកធ្វើការសាកសួរផងដែរ ។ នៅចំពោះមុខសមត្ថកិច្ច បុរសជាប្តីបាននិយាយថា ប្រពន្ធរបស់គាត់ (ស្ត្រីរងគ្រោះ) មានជំងឺលើសឈាម និងជំងឺជាច្រើនមុខទៀត ដែលព្យាលបាលរាប់ឆ្នាំមកហើយ ពុំជាសោះ ។ ហើយមុនពេលកើតហេតុ រូបគាត់មិនបាននៅផ្ទះនោះទេ គឺទៅផ្ទះអ្នកភូមិម្នាក់ បន្ទាប់ពីចងគោរួច ។
ទោះជាយ៉ាងណា មជ្ឈដ្ឋានប្រជាពលរដ្ឋមិនបានជឿថា ស្ត្រីរងគ្រោះចង.កធ្វើអត្តឃាតខ្លួនឯងនោះទេ ។ ដោយអ្នកខ្លះលើកឡើងថា ករណីនេះស្ត្រីរងគ្រោះអាចត្រូវក្រុមដៃដល់សម្លាប់ ហើយយកសពទៅចង.កជាប់នឹងដើមឈើ ដើម្បីបន្លំភ្នែក និងប្រជាពលរដ្ឋខ្លះទៀតថា ស្ត្រីរងគ្រោះធ្វើអត្តឃាតសម្លាប់ខ្លួន។
ទោះបីជាយ៉ាងណា បន្ទាប់ពីធ្វើកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់ លើសាកសួររួច ពិតជាករណីអត្តឃាតមែន មិនមានជាប់ពាក់ព័ន្ធករណីឃាតកម្មទេ ។
ចែករំលែកព័តមាននេះ