ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿទុកចិត្តពេក! បុរសខ្មែរឥស្លាមម្នាក់ អស់គោ ១ក្រោល ជិត ៥០លានរៀល

8 ខែ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិ​ន៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ បាន​​រៀបរាប់ទាំងទឹកមុខស្រពោន ទឹកភ្នែករលីងលោង ដោយអះអាងថា ខ្លួនចាញ់បោកបុរសជាដៃគូរកស៊ីជួញដូរសត្វគោជាមួយគ្នា ខណៈជនសង្ស័យបានស្គាល់ជាមួយខ្លួន អស់រយៈពេលជាង ១ឆ្នាំមកហើយ ព្រោះតែការរកស៊ីមុខរបរមួយនេះ។…

ខេត្តប៉ៃលិ​ន៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ បាន​​រៀបរាប់ទាំងទឹកមុខស្រពោន ទឹកភ្នែករលីងលោង ដោយអះអាងថា ខ្លួនចាញ់បោកបុរសជាដៃគូរកស៊ីជួញដូរសត្វគោជាមួយគ្នា ខណៈជនសង្ស័យបានស្គាល់ជាមួយខ្លួន អស់រយៈពេលជាង ១ឆ្នាំមកហើយ ព្រោះតែការរកស៊ីមុខរបរមួយនេះ។ លុះក្រោយមក ក៏ទុកចិត្ត ទើបយកសត្វគោមួយក្រោល ជាង ១០ក្បាល ទៅផ្ញើឱ្យទុកលក់ដូរ ស្រាប់តែពេលលក់អស់ ជននោះវេចយកលុយជិត ៥០លានរៀល រត់គេចខ្លួនទាំងគ្រួសារ​បាត់ស្រមោលតែម្តង។

​ជនរងគ្រោះ បាន​ប្រាប់ភ្នាក់ងារយើង នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកានេះថា គាត់មានឈ្មោះ យូ សាហ្វី អាយុ៤៩ឆ្នាំ ប្រពន្ធឈ្មោះ ម៉ាន រ៉ម៉ាស អាយុ ៤៣ឆ្នាំ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយជនឆបោកនោះ មានឈ្មោះ សែន ប៊ុនសាត ហៅប្រុស អាយុ ៤៣ឆ្នាំ ប្រពន្ធ​ឈ្មោះ សាញ់ ស្រីម៉ុន អាយុ ៣៥ឆ្នាំ ជួលដីចម្ការគេស្នាក់នៅ នៅក្នុងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយមានស្រុកកំណើតនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកបន្តទៀតថា ក្រោយពី​រកស៊ីជួញដូរសត្វគោ លក់ដូរនៅតាមភូមិ ក្នុងខេត្តប៉ៃលិន រូបគាត់ចាប់ផ្តើមមានទំនាក់ទំនង​រកស៊ីជួញដូរសត្វគោជាមួយជនសង្ស័យខាងលើ អស់រយៈពេលជាង ១ឆ្នាំមកហើយ។ តែមិនមានបញ្ហាអ្វីនឹងគ្នានោះទេ ពោលគឺពេលគាត់ទិញគោយកទៅដាក់ឱ្យជនឆបោកខាងលើ លក់ គេតែងតែវេរលុយដើមឱ្យខ្លួនគ្រប់ពេលវេលា រីឯថវិកាចំណេញ គឺជនសង្ស័យយក​ខ្លួន​ឯង។ លុះក្រោយមក ដោយសារការរាប់អានគ្នាកាន់តែខ្លាំងឡើងៗ គឺមានការ​ហូបចុករវាងផ្ទះពួកគាត់ ដូចជា បងប្អូន ហើយលោក ក៏ជឿទុកចិត្តគេខ្លាំងពេក ទើបពិភាក្សាជាមួយប្រពន្ធ ទៅចងការលុយគេ ដើម្បីទិញសត្វគោជាង ១០ក្បាល ក្នុងនោះ មេផើមចំនួន ៤ក្បាល មេគោមានកូនតូចចំនួន ២ក្បាល មេគោជំទង់ចំនួន ៤ក្បាល សរុបជាទឹកប្រាក់ចំនួនជាង ៤៩ ១​០០ ០០០លានរៀល ឬស្មើជាង ១ម៉ឺនដុល្លារ។ លុះរហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីពីជនឆបោកលក់សត្វគោ​ឱ្យឈ្មួញអស់ ទើបប្រាប់ថា នឹងយកលុយទាំងអស់ ទៅប្រគល់ជូន ដោយជនឆបោក បានណាត់ថា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា​ដដែល នឹងយកលុយមកប្រគល់ឱ្យទាំងអស់ លុះចាំបាត់ៗ មិនឃើញ ក៏ជិះម៉ូតូទៅមើលនៅផ្ទះរបស់គេ នាពេលល្ងាច។ ពេលទៅដល់ ឃើញតែប្រពន្ធកូន លុះយប់បន្តិចទៅ​មើល​ទៀត ស្រាប់តែបាត់ខ្លួន​ទាំងអស់តែម្តង​។

ក្រោយពីដឹងថា ខ្លួនចាញ់បោកជនខាងលើមក លោកបានដាក់ពាក្យបណ្តឹងទៅនគរបាលស្នងការខេត្តប៉ៃលិន កាលពីថ្ងៃទ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ តែរហូតមកដល់ពេលនេះ ខាងនគរបាល បានប្រាប់ថា កំពុងតែធ្វើការស៊ើបអង្កេត ដោយមានតម្រុយ​ខ្លះៗហើយ ។

លោកបញ្ជាក់ថា រីឯជនរងគ្រោះជាច្រើននាក់ទៀត ក៏ចាញ់បោកជនសង្ស័យខាងលើនេះដែរ។ លោកក៏សំណូមពរឱ្យសមត្ថកិច្ច​ស្នងការនគរបាលខេត្តប៉ៃលិន ជួយអន្តរាគមន៍ ព្រោះលោកជំពាក់បំណុលគេច្រើនណាស់ ឬបើជនសង្ស័យ ចូលខ្លួនមកដោះ​ស្រាយ លោក ក៏យល់ព្រមទទួលសំណងខ្លះៗដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ជនសង្ស័យធ្លាប់បោកប្រាស់គេ ដោយ​យកសត្វគោអ្នកភូមិ នៅខេត្តបាត់ដំបង លក់យកលុយ រួចគេចមកខាងប៉ៃលិន៕ ​នីយ៉ា

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture