ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​នៅ​តំបន់​អឺ​រ៉ុប​នឹង​មាន​កំណើន​យឺត​ត្រឹម​1,6%

7 ឆ្នាំ មុន

អឺរ៉ុប ៖ សេដ្ឋកិច្ច​នៅ​តំបន់​អឺរ៉ុប​នឹង​មាន​កំណើន​យឺត​ជាង​ការ​រំពឹង​ទុក បើ​គិត​ទៅ​លើ​អតិផរណា​នៅ​ក្នុងឆ្នាំនេះ ។ នេះ​បើ​យោង​តាម​ការ​ព្យាករ​សេដ្ឋកិច្ច​របស់​គណៈកម្មការ​សហគមន៍​អឺរ៉ុប ។

អឺរ៉ុប ៖ សេដ្ឋកិច្ច​នៅ​តំបន់​អឺរ៉ុប​នឹង​មាន​កំណើន​យឺត​ជាង​ការ​រំពឹង​ទុក បើ​គិត​ទៅ​លើ​អតិផរណា​នៅ​ក្នុងឆ្នាំនេះ ។ នេះ​បើ​យោង​តាម​ការ​ព្យាករ​សេដ្ឋកិច្ច​របស់​គណៈកម្មការ​សហគមន៍​អឺរ៉ុប ។

« ផលិតផល​ក្នុងស្រុក​សរុប (GDP) នៃ​តំបន់​រូបិយប័ណ្ណ​ប្រទេស​ទាំង​១៩ ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើនឡើង​១,៦%​នៅ​ឆ្នាំ​នេះ ពោល​គឺ​ស្ថិត​នៅ​ក្រោម​១,៧%​កាលពី​ឆ្នាំ​២០១៥ ស្មើនឹង​០,១​ពិន្ទុ ក្រោម​ការ​ព្យាករ​កាលពី​ខែកុម្ភៈ » ។ នេះ​បើ​តាម​នាយក​ប្រតិបត្តិ​នៃ​សហគមន៍​អឺរ៉ុប ។

នៅ​ឆ្នាំ​ក្រោយ ផលិតផល​ក្នុងស្រុក​សរុប​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​កំណើន​១,៨% ពោល​គឺ​ទាប​ជាង​ការ​រំពឹង​ទុក​ក្នុង​អត្រា​១,៩% កាលពី​៣​ខែ​មុន ។ ចំណែក​តម្លៃ​ទំនិញ​ប្រើ​ប្រាស់ ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ទាប​ជាង​ការ​ព្យាករ​ផង​ដែរ គឺ​មាន​កំណើន​០,២%​នៅ​ឆ្នាំ​នេះ ។ នេះ​ជា​តួលេខ​ទាប​ជាង​០,៥% នៃ​ការ​ព្យាករ​ដោយ​គណៈកម្មការ​កាលពី​ខែកុម្ភៈ កន្លង​មក ។

តួលេខ​នេះ គឺ​មាន​ភាពល្អ​ប្រសើរ​បើ​ធៀប​នឹង​អតិផរណា​ថេរ​កាលពី​ឆ្នាំ​២០១៥ ប៉ុន្តែ​វា​នៅ​តែ​មាន​ចំនួន​ទាប​ជាង បើ​ធៀប​នឹង​គោលដៅ​របស់​ធនាគារកណ្តាល ដែល​មាន​អតិផរណា​២% ។ នៅ​ក្នុង​ឆ្នាំ​២០១៧ អតិផរណា​អាច​ស្មើនឹង​១,៤% នេះ​បើ​តាម​ការ​ព្យាករ​របស់​គណៈកម្មការ ។

លោក Valdis Dombrovskis អនុប្រធាន​គណៈកម្មការ បាន​ថ្លែង​ថា ៖ « ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​សហគមន៍​អឺរ៉ុប​នៅ​តែ​បន្ត ប៉ុន្តែ​សេដ្ឋកិច្ច​សកល​នៅ​តែ​មាន​កំណើន​ទាប​ជាង​កាលពី​ពេល​មុន​ទៅ​ទៀត » ។

នាយក​ប្រតិបត្តិ​របស់​សហគមន៍​អឺរ៉ុប​បាន​ព្រមាន​ថា ៖ « ហានិភ័យ​ខាងក្រៅ​របស់​សេដ្ឋកិច្ច​សហគមន៍​អឺរ៉ុប គឺ​ដោយសារ​តែ​កំណើន​ចុះ​ខ្សោយ​នៃ​សេដ្ឋកិច្ច​ចិន និង​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​ទៀត » ។

ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​នាំមុខ​នៃ​សហគមន៍​អឺរ៉ុប ផលិតផល​ក្នុងស្រុក​សរុប​របស់​អា​ល្លឺ​ម៉​ង់​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​កំណើន​១,៦%​នៅ​ក្នុងឆ្នាំនេះ និង​ឆ្នាំ​២០១៧ ។

គណៈកម្មការ​នឹង​កាត់​បន្ថយ​ការ​ព្យាករ​របស់​ខ្លួន​លើ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​អី​ុ​តា​លី​នៅ​ឆ្នាំ​នេះ​ផង​ដែរ ក្នុង​អត្រា​១,១% ពោល​គឺ​ក្រោម​១,៤% ដែល​បាន​ព្យាករ​ចុង​ក្រោយ​កាលពី​ខែកុម្ភៈ ។ ការ​ព្យាករ​លើ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ឆ្នាំ​២០១៧ គឺ​មាន​អត្រា​១,៣% ខណៈ​នៅ​ឆ្នាំ​២០១៥ អី​ុ​តា​លី​មាន​តែ​០,៨%​ប៉ុណ្ណោះ ។

សម្រាប់​ការ​ព្យាករ​សេដ្ឋកិច្ច​របស់​ប្រទេស​បារាំង​វិញ គឺ​គ្មាន​ការ​ប្រែប្រួល​អ្វី​ឡើយ ពោល​គឺ​មាន​អត្រា​១,៣%​នៅ​ឆ្នាំ​២០១៦ និង​១,៧%​នៅ​ឆ្នាំ​ក្រោយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​អត្រា​ត្រឹមតែ​១,២% ៕