ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឲ្យ​លុយ​ខ្ចី​ណាត់កន្លែង​ស្ងាត់ ពេល​ប្រគល់​លុយ​ម្តង ត្រូវឱ្យ​ខ្លួន​ម្តង ​នាង​ទ្រាំ​លែង​បាន​បែកធ្លាយ

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជនជាតិ​វៀតណាម​ម្នាក់ បាន​រង​នូវ​ពាក្យបណ្តឹង​ចោទប្រកាន់​ពី​បទ​.​រំ​លោ​.​ភ​សេពសន្ថវៈ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​វិ​ច្ឆិ កា ឆ្នាំ​២០២១ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់ បាន​រង​នូវ​ពាក្យបណ្តឹង​ចោទប្រកាន់​ពី​បទ​.​រំ​លោ​.​ភ​សេពសន្ថវៈ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​វិ​ច្ឆិ កា ឆ្នាំ​២០២១ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ នឹង​ចោទប្រកាន់​ជា​ផ្លូវការ​យោង​តាម​ពាក្យបណ្តឹង​នោះ ។

ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ BUI VAN BUT ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​រោង​កម្មករ​សំណង់​បឹង​កក់ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ​អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​អនាម័យ ស្នាក់​នៅ​ខណ្ឌដូនពេញ ។

តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន​ប្តឹង​នៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​បញ្ជាក់​ថា ជនសង្ស័យ​ដូច​មានឈ្មោះ​ខាងលើ បាន​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ​លើ​នាង​នៅ​ចំណុច​រោង​កម្មករ​សំណង់ ម្តុំ​បឹង​កក់ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បាន​សម្រេច​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃខែ​ឆ្នាំ​ដដែល​នោះ ខណៈ​ពេល​ជនសង្ស័យ​បាន​ឲ្យ​ជន​រង​គ្រោះ​ខ្ចី​លុយ ហើយ​ណាត់គ្នា​ទៅ​ជួប​កន្លែង​ស្ងាត់ រួច​ក៏​ធ្វើ​សកម្មភាព​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ​តែ​ម្តង​ទៅ ។

បើ​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ឲ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា ករណី​ខាងលើ​នេះ មិនមែន​តែ​មួយ​លើក​ទេ គឺជា​ច្រើន​លើក​មក​ហើយ ឲ្យ​តែ​ជន​រង​គ្រោះ​ខ្វះខាត​លុយកាក់ ត្រូវការ​ទៅ​ខ្ចី​លុយ​ពី​ជនសង្ស័យ​នោះ​ដូច​ទៅ​ប្រគល់​ខ្លួន​ឲ្យ​គេ​រំ​លោ​.​ភ​ដែរ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ភ្លាម កម្លាំង​សមត្ត​កិច្ច​ប៉ុស្តិ៍​សហការ​ជាមួយ​ផ្នែក​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ក៏​ឃើញ​ជនសង្ស័យ រួច​ក៏​ឃាត់ខ្លួន​នាំ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ដើម្បី​ធ្វើការ​សាកសួរ​តែ​ម្តង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ BUI VA N BUT ក៏​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​រួម​ភេទ​ជាមួយ​ជន​រង​គ្រោះ​នៅ​រោង​កម្មករ​សំណង់​បាន​សម្រេច​ប្រាកដ​មែន និង​កន្លង​មក​ខ្លួន​ក៏​ធ្លាប់​បាន​រួម​ភេទ​ជាមួយ​នាង​២​លើក​ដែរ តែ​មិន​ចាំ​ថ្ងៃ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​» ។

ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ពិតជា​មាន​ភាព​ស៊ីសង្វាក់​ពាក់ព័ន្ធ​បទល្មើស​រំ​លោ​.​ភ​សេពសន្ថវៈ​នោះ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​ជនសង្ស័យ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ដែល​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង (​ប្រចាំការ​) អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ