ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! តុលាការ​សម្រេច​ហើយ ករណី​យុវជន​ជេរ​ប្រមាថ​មន្ត្រី​ចរាចរណ៍​យ៉ាង​ក​ក្រើកនៅ​រាជធានី​ភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ទីបំផុត​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​យុវជន ដែល​ជេរ​ប្រមាថ​មន្ត្រី​នគរបាល​ចរាចរណ៍​កំពុង​អនុវត្ត​ច្បាប់​ដាក់​

រាជធានី​ភ្នំពេញ ៖ ទីបំផុត​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​យុវជន ដែល​ជេរ​ប្រមាថ​មន្ត្រី​នគរបាល​ចរាចរណ៍​កំពុង​អនុវត្ត​ច្បាប់​ដាក់​ពន្ធនាគារ​ព្រៃ​.​ស​ជា​បណ្តោះអាសន្ន​ហើយ ។ ជនសង្ស័យ​នេះ​មាន ឈ្មោះ យឹ​ង វណ្ណ​ដា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ឯកជន ។

ការ​សម្រេច​ឃុំខ្លួន​យុវជន​រូប​នោះ បន្ទាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​បើក​ការ​ស៊ើបសួរ នឹង​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ នេះ​បើ​យោង​តាម​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាល​រសៀល​ថ្ងៃ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ លោក ស៊ិ​ត វណ្ណ​: ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ស៊ើបសួរ​លើ​យុវជន​ម្នាក់​ដែល​ជេរ​ប្រមាថ​សមត្ថកិច្ច ជា​ផ្លូវការ​ហើយ ។

លោក​អ្នកនាំពាក្យ​ប​បាន​ញ្ជា​ក់​បន្ត​ថា ករណី​ខាងលើ​នេះ តំណាង​អយ្យការ​ក៏​បាន​សម្រេច​ធ្វើការ​ចំនួន​៤.៥​បទល្មើស ដូច​ជា​ពី​បទ​.​បើកបរ​យានយន្ត​មិន​ព្រម​បញ្ឈប់​តាម​បញ្ជា​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក បទ​.​រារាំង ឬ​ប្រើប្រាស់​មធ្យោបាយ​ណាមួយ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរ​សាធារណៈ​, បទ .​ហិ​.​ង្សា​ដោយ​ចេតនា​, បទ​.​ប្រមាថ និង​បទ​.​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ តាម​បញ្ញត្តិ​មាត្រា​៧៦ និង​មាត្រា​៨០ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​មាត្រា​២១៧ មាត្រា​៥០២ និង​មាត្រា​៥០៣ នៃ​ក្រមព្រហ្មទណ្ឌ​។

ការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ចំនួន​៤.៥ បទល្មើស​ខាងលើ​នេះ មាន​បទល្មើស​តែ​មួយ គឺ​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា​លើ​អ្នក​ដទៃ​. តាម​មាត្រា​២១៧ ដែល​ច្បាប់​តម្រូវ​ឲ្យ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ពី​២​លាន​ទៅ​៦​លាន​រៀល ក្រៅពី​នេះ​ជា​បទ​ស្មើ​តូចតាច ។

សូម​ជម្រាប​ថា កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ សំណុំរឿង​ដ៏​កក្រើក​នេះ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​យុវជន​សង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជេរ​ប្រមាថ​មន្ត្រី​ចរាចរណ៍​នោះ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ដែល​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​លោក ស៊ិ​ត វណ្ណ​: ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​បើក​ការ​ស៊ើបសួរ ដែល​ជនសង្ស័យ​បាន​រង​នូវ​ការ​ចោទប្រកាន់​ក្នុង​ការ​ធ្វើ​សកម្មភាព​ជេរ​ប្រមាថមើលងាយ និង​ដេញ​វាយ​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​បើក​ការ​ស៊ើបសួរ​តាម​នីតិវិធី ទីបំផុត​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ព្រៃ​.​ស​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ