ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាង​ផ្ញើសារ​រួចលែងតបឆាត លុះ​មិត្ត​ភក្តិ​ទៅ​​រក ​ឃើញ​​​ត្រឹម​ស្បែកជើង និងកាបូប​លើស្ពានជ្រោយចង្វា

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ នារី​ម្នាក់​​បាន​ផ្ញើ​សារ​ទៅ​កាន់​មិត្ត​ភក្តិ​ ដោយ​ពោល​ពាក្យ​ល្អ​ៗ​ហាក់បីដូចជា​ពាក្យ​ផ្តាំផ្ញើ​ចុង​ក្រោយ ​មុនពេល​​

​រាជធានី​ភ្នំពេញ​ ៖ នារី​ម្នាក់​​បាន​ផ្ញើ​សារ​ទៅ​កាន់​មិត្ត​ភក្តិ​ ដោយ​ពោល​ពាក្យ​ល្អ​ៗ​ហាក់បីដូចជា​ពាក្យ​ផ្តាំផ្ញើ​ចុង​ក្រោយ ​មុនពេល​​បញ្ចប់ជីវិត បូក​រួម​ទាំង​ការ​បង្ហាញពី​​ទិដ្ឋភាព​លើ​ស្ពាន​ជ្រោយចង្វារ កាន់តែ​ធ្វើ​ឲ្យ​មិត្ត​ភក្តិ​គ្រប់​គ្នា​មានការព្រួយបារម្ភ​ថា ​នារីរូបនោះ​​គិត​ខ្លី​ លុះនាំគ្នា​ទៅរកនាង​ដល់ស្ពានជ្រោយចង្វារ ឃើញត្រឹមតែកាបូប និង​ស្បែកជើងតែប៉ុណ្ណោះ​ មិនឃើញ​​នារីរងគ្រោះ​នោះទេ ទើប​​បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើលកើតឡើង​តែម្តង​។

ហេតុការណ៍​​​​ខាងលើ​នេះ​បានបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​​វេលា​ម៉ោង​៣​និង​៣០​នាទី​ឈាន​ចូលព្រឹក​​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១​​ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​មិត្ត​ភក្តិ​ជិត​​ស្និទ្ធ​របស់​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ នារី​រង​គ្រោះ​ខាងលើ​ឈ្មោះ យ៉ា ឈ្មោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Mak Ya Bee) នាង​មាន​វិបត្តិ​ផ្លូវចិត្ត​រឿង​ស្នេហា ដោយ​​សារតែ​លង់​ស្រលាញ់​បុរស​ម្នាក់​ខ្លាំង ​ហើយ​ជា​រឿយៗ​បុរស​ម្នាក់​នោះ​បាន​ធ្វើបាប​ផ្លូវចិត្ត​​នាង ធ្វើ​​ឲ្យ​​នាង​ឈឺចា.ប់​រៀងរាល់ថ្ងៃ បើ​ទោះជា​យ៉ាងណា ​នារី​រង​គ្រោះ​នៅ​តែ​បន្ត​ឈឺចា.ប់​បែប​នេះ និង​មាន​ពេល​ខ្លះ​ នាង​លួច​គេង​យំ​តែ​ម្នាក់ឯង​​ជា​រៀងរាល់ថ្ងៃ​។

​តាម​ប្រភព​ដដែល​បានបន្ត​ថា នៅ​មុន​ពេល​កើតហេតុ ​គាត់​​និង​មិត្ត​ភក្តិ​អង្គុយ​ហូប​អាហារ និង​​ផឹក​​គ្រឿង​ស្រវឹង​នៅ​ត្រើយម្ខាង ជ្រោយចង្វារ​ ដោយ​ក្នុង​នោះ​​នារីរងគ្រោះ​ ក៏​ស្ថិត​នៅ​ទីតាំង​ជាមួយ​គ្នាផង​​ដែរ ​លុះ​ផឹក​រួច នារី​រង​គ្រោះ​បាន​បបួល​មិត្ត​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​បន្ទប់​ជួល នារី​រង​គ្រោះ​បាន​ប្រាប់​មិត្ត​​ថា ពិបាកចិត្ត ចង់​នៅ​ម្នាក់ឯង ។ និយាយ​រួច នាង​​ក៏​ដើរ​ចូល​ទៅ​សម្ងំ​ក្នុង​បន្ទប់​​ លុះ​បាន​មួយសន្ទុះ​ ស្រាប់តែ​​នាង​​លួច​ជិះ​ម៉ូ​តូ​កង់​បី​ចេញ​មក​ក្រៅ​តែ​ម្នាក់​ឯង​ ព្រមទាំង​បាន​ផ្ញើសារ ដែល​​មាន​រូបភាព កាបូប​លុយ និង​ស្បែកជើង ព្រមទាំង​សម្ភា​រៈ​មួយ​ចំនួន​ទៀត​ទៅ​កាន់មិត្ត​ភក្តិ ដោយ​សរសេរ​ថា «សុំ​ទោស​ណា អ្នក​ល្អ​ពេក​ហើយ អរគុណ​ពេលវេលា​ល្អ​ល្អ ចាំ​មើល​ព័ត៌មាន​ទៅ ទៅ​ហើយ​សុំ​ទោស » ។ ​បន្ទាប់ពី​ផ្ញើ​សារបែបនេះ​​រួច ​ក៏​បាត់​លែង​ឃើញ​នាង​តប​ឆាត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយ​ពី​ឃើញ​រូបភាព​ចុង​ក្រោយ​របស់នារីរងគ្រោះ​បែបនេះ​ ​បានធ្វើ​មិត្ត​ភក្តិ​​ជិត​ស្និទ្ធ​​មានការ​​​​ព្រួយបារម្ភ និង​​ស្លន់ស្លោ ក៏ធ្វើដំណើរ​សំដៅ​ទៅ​រក​ទីតាំង​ស្ពាន​ជ្រោយចង្វារ ស្រាប់តែ​ឃើញ​កាបូប​លុយ និង​ស្បែកជើង រួម​ទាំង​សម្ភា​រៈ​មួយ​ចំនួន​ពិត​ប្រាកដមែន​ តែមិនឃើញនារីរងគ្រោះនោះទេ​។ លុះ​មួយសន្ទុះ​ក្រោយ​មក ក៏​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​អ្នក​សារព័ត៌មាន​មក​ធ្វើការ​ផ្សាយ​ផ្ទាល់​ពេញទី​តាំង​ខាងលើ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ មិត្ត​របស់​នារី​រង​គ្រោះ មិន​ទាន់​ជឿ​ថា ​នាង​ពិតជា​គិត​ខ្លី​បែប​នេះ​នោះ​ទេ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​​ឡើង​មក​លើ​ស្ពាន​ រួច​ប្រមូល​យក​វត្ថុ​តាង​ដែល​នារី​រង​គ្រោះ​បន្សល់​ទុក​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក រង់ចាំ​ទទួល​ដំណឹង​នៅ​ពេល​ក្រោយទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ