ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនដែលជេរប្រមាថនិង​​ដេញ​វាយ​សមត្ថកិច្ច​នឹង​ត្រូវ​​ចោទពីបទអ្វី?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​សំណុំរឿង​ដ៏​កក្រើក ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោករាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩ នឹង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ​នេះ បាន​បញ្ជូន​យុវជន​ម្នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​ករណី​ជេរ​ប្រមាថមន្ត្រី​នគរបាលចរាចរណ៍ ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញហើយ…

រាជធានីភ្នំពេញ ៖ ​សំណុំរឿង​ដ៏​កក្រើក ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោករាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩ នឹង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ​នេះ បាន​បញ្ជូន​យុវជន​ម្នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​ករណី​ជេរ​ប្រមាថមន្ត្រី​នគរបាលចរាចរណ៍ ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញហើយ ។ យ៉ាងណា នៅ​មិនទាន់ដឹងថា តើគាត់​នឹង​ត្រូវចោទប្រកាន់​ពីបទ​អ្វី​នៅ​ឡើយ ខណៈ​ព្រះរាជ​អាជ្ញាកំពុង​សាកសួរ ។ សូមរំលឹក៖ យុវជន​ម្នាក់ ជិះ​ម៉ូតូ​គេច​គោលដៅ​អនុវត្ត​ច្បាប់​ហើយ គំរាម​ដក​ស័ក្តិ និង​រក​វាយ​សមត្ថកិច្ច​ទៀត

​សំណុំរឿង​ខាងលើបាន​ស្ថិត​នៅ​លោក ស៊ិ​ត វណ្ណ​: ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​បើក​ការ​ស៊ើបសួរ ដោយ​មាន​ជនសង្ស័យ​ឈ្មោះ យឹ​ង វណ្ណ​ដា ភេទ​ប្រុស អាយុ​២៧ ឆ្នាំ មុខរបរជា​សន្តិសុខ​ឯកជន ។

បើ​យោង​តាមមន្ត្រី​ជំនាញនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបានអោយ​ដឹង​ថា ជន​បង្កឈ្មោះ យឹ​ង វណ្ណ​ដា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរជា​សន្តិសុខ​ឯកជន ដែល​បាន​ធ្វើ​សកម្មភាព​ជេរ​ប្រមាថមើលងាយ និងដេញ​វាយ​សមត្ថកិច្ច កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ ត្រូវ​បាន​សមត្ថកិច្ច នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​តុលាការ នៅ​វេលា​ម៉ោង ១៦:០០​នាទី រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ។

​ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ