ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO សម្តែងការព្រួយបារម្ភនឹងការធូររលុងក្រោយចាក់វ៉ាក់សាំងកូវីដ

2 ឆ្នាំ មុន

ប្រធានអង្គការសុខភាពពិភពលោកបានព្រមានថា ជំងឺរាតត្បាតកូវីដ១៩ មិនទាន់ចប់នៅឡើយទេ ហើយថាមនុស្សមួយចំនួនបានធ្លាក់ចូលទៅក្នុងការគិតខុស ដែលគិតថាពេលនេះខ្លួនឯងលែងឆ្លងកូវីដទៀតហើយ ក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួច។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធ លោក Tedros Adhanom…

ប្រធានអង្គការសុខភាពពិភពលោកបានព្រមានថា ជំងឺរាតត្បាតកូវីដ១៩ មិនទាន់ចប់នៅឡើយទេ ហើយថាមនុស្សមួយចំនួនបានធ្លាក់ចូលទៅក្នុងការគិតខុស ដែលគិតថាពេលនេះខ្លួនឯងលែងឆ្លងកូវីដទៀតហើយ ក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួច។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធ លោក Tedros Adhanom Ghebreyesus បាននិយាយថា មនុស្សដែលបានចាក់វ៉ាក់សាំងជាច្រើនកំពុងគិតខុសថាការចាក់វ៉ាក់សាំងជំងឺកូវីដ នឹងធ្វើឱ្យពួកគេលែងកើតកូវីដតទៅទៀត បើទោះបីជាមិនមានការការពារខ្លួនក៏ដោយ។

លោក Tedros បានប្រាប់អ្នកយកព័ត៌មានថា៖ “នៅក្នុងប្រទេស និងសហគមន៍ជាច្រើន  យើងមានការព្រួយបារម្ភអំពីការគិតខុសរបស់ពួកគេ ដែលកំពុងតែធ្វេសប្រហែសក្នុងការការពារ៣កុំ៣ការពារ។”

លោកបានបញ្ជាក់ថា៖ “វ៉ាក់សាំងកូវីដ ពិតជាជួយសង្គ្រោះជីវិតមនុស្សមែន តែមិនមែនការពារការឆ្លងកូវីដបាន១០០%នោះទេ។ ទិន្នន័យបានបង្ហាញថា មុនពេលមានកូវីដប្រភេទដែលតាមកដល់ វ៉ាក់សាំងអាចការពារការឆ្លងបានប្រហែល៦០%។ តែតាំងពីមានប្រភេទដែលតាមក ប្រសិទ្ធភាពធ្លាក់មកត្រឹមតែខ្ទង់ ៤០%ប៉ុណ្ណោះ។”

ជាចុងក្រោយ លោកបានផ្តាំថា ទោះបីជាអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏ត្រូវតែបន្តការប្រុងប្រយ័ត្ន ដើម្បីការពារខ្លួនកុំឱ្យមានការឆ្លងកូវីដជានិច្ច៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ