ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងកុងប្រកាសរកឃើញករណីដំបូងនៃកូវីដបម្លែងថ្មីខ្លាំងជាងដែលតា

2 ឆ្នាំ មុន

នាយកដ្ឋានសុខាភិបាលហុងកុង បានបង្ហាញកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ការវិភាគតាមលំដាប់ហ្សែន បានបញ្ជាក់ពីអ្នកជំងឺដែលបានមកដល់ទីក្រុងហុងកុង ពីអាហ្វ្រិកខាងត្បូង និងភ្ញៀវសណ្ឋាគារម្នាក់ទៀត ដែលបានធ្វើតេស្តវិជ្ជមាន មានជំងឺកូវីដបម្លែងថ្មី ប្រភេទ B.1.1.529…

នាយកដ្ឋានសុខាភិបាលហុងកុង បានបង្ហាញកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ការវិភាគតាមលំដាប់ហ្សែន បានបញ្ជាក់ពីអ្នកជំងឺដែលបានមកដល់ទីក្រុងហុងកុង ពីអាហ្វ្រិកខាងត្បូង និងភ្ញៀវសណ្ឋាគារម្នាក់ទៀត ដែលបានធ្វើតេស្តវិជ្ជមាន មានជំងឺកូវីដបម្លែងថ្មី ប្រភេទ B.1.1.529 ដែលមានភាពកាចសាហាវ Spike Protein ច្រើនជាងប្រភេទដែលតា ដល់ទៅ២ដង។ អ្វីដែលកាន់តែខ្លាចទៀតនោះគឺ អ្នកឆ្លងទាំង២នាក់ សុទ្ធតែបានចាក់វ៉ាក់សាំង២ដូសរួចហើយ។

កូវីដប្រភេទថ្មីនេះ ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសបូតស្វាណា។ ក្រៅពីករណីពីរនៅហុងកុង មានតែ៩ករណីផ្សេងទៀតប៉ុណ្ណោះដែលត្រូវបានកំណត់អត្តសញ្ញាណនៅទូទាំងពិភពលោករហូតមកដល់ពេលនេះ ដែល៣ករណីនៅបូតស្វាណា និង៦ករណីនៅអាហ្វ្រិកខាងត្បូង។

ទោះបីជាការឆ្លងនៃកូវីដប្រភេទថ្មីនៅតែមិនទាន់ដឹងច្បាស់ក៏ដោយ អ្នកវិទ្យាសាស្ត្រនៅក្រៅប្រទេសមួយចំនួនបានណែនាំថា វាអាចជាការព្រួយបារម្ភពិតប្រាកដដោយសារ តែការប្តូររួបរាងថ្មីលើកនេះ គឺខុសគ្នាច្រើនធៀបទៅនឹងការប្តូរថ្មីលើកមុន ស្ទើរតែមិនគួរឱ្យជឿ។

កូវីដប្រភេទនេះ ត្រូវបានគេរកឃើញថា មានចំនួន Spike Protein ដល់ទៅ ៣២ បើធៀបទៅនឹងចំនួន Spike Protein ត្រឹមតែ ១៣ទៅ១៧ នៅលើប្រភេទដែលតា។ នេះបើយោងតាមការស្រាវជ្រាវក្រៅប្រទេសមួយចំនួន។

និយាយជាទូទៅ ចំនួននៃការផ្លាស់ប្តូរកាន់តែខ្ពស់ វាកាន់តែធ្វើឱ្យមេរោគងាយគេចផុតពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយ នោះឱកាសនៃការឆ្លងកាន់តែច្រើន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ