ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​រវល់​ទៅ​ថៃ ទុក​កូន​ជាមួយ​ជីដូន​លង់ទឹក​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​គួរ​ឲ្យ​អាណោច​អធម្ម​មែន ក្មេង​ប្រុស​ស្រី​2​នាក់​ស្លា.ប់​ដោយ​លង់ទឹក​ក្នុង​រណ្តៅ​ដី​តែ​មួយ​នៅ​ពេល​ឪពុក​ម្តាយ​ពួក​គេ​រវល់​ទៅ​រកស៊ី​នៅ​ឯ​ក្រុង​បាងកក​ប្រទេស​ថៃ

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​គួរ​ឲ្យ​អាណោច​អធម្ម​មែន ក្មេង​ប្រុស​ស្រី​2​នាក់​ស្លាប់​ដោយ​លង់ទឹក​ក្នុង​រណ្តៅ​ដី​តែ​មួយ​នៅ​ពេល​ឪពុក​ម្តាយ​ពួក​គេ​រវល់​ទៅ​រកស៊ី​នៅ​ឯ​ក្រុង​បាងកក​ប្រទេស​ថៃ​ទុក​កូន​ឲ្យ​នៅ​ជាមួយ​ជីដូន​។ ហេតុការណ៍​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​សង្វេគ​នេះ បាន​កើតឡើង​នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​កាលពី​ល្ងាច​ថ្ងៃ​ទី​5 ខែឧសភា ឆ្នាំ​2016​។ ក្មេង​រង​គ្រោះ​ទាំង​2​ម្នាក់​ឈ្មោះ ឌី​ម ឌូ​ណា ភេទ​ស្រី អាយុ​7​ឆ្នាំ មាន​ឪពុក​ឈ្មោះ ឡា​ច រិ​ទ្ធី អាយុ​36​ឆ្នាំ ម្តាយ​ឈ្មោះ លន់ ស្រី​ពៅ អាយុ​28​ឆ្នាំ ហើយ​រស់នៅ​ជាមួយ​ជីដូន ឈ្មោះ ជក់ វុន អាយុ​59 ឆ្នាំ​និង​ក្មេង​រង​គ្រោះ​ម្នាក់​ទៀត ឈ្មោះ ផល រ៉ា​ឆាន់ ភេទ​ប្រុស អាយុ​6​ឆ្នាំ មាន​ឪពុក​ឈ្មោះ ព្រឹម ព្រឿ​យ អាយុ​34​ឆ្នាំ ម្តាយ​ឈ្មោះ រុំ សុ​ភ័​ក្រ អាយុ​23​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន​ឈ្មោះ ឡុ​ក រឿ​ន អាយុ​59​ឆ្នាំ ដោយ​គ្រួសារ​រង​គ្រោះ​ទាំង​2 មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក យ៉ិ​ម ពៅ មេ​ភូមិ​សិលា​ខ្មែរ ប្រាប់​កោះសន្តិភាព​ថា ក្មេង​ទាំង​2​បាន​បាត់​ពី​ផ្ទះ​នៅ​ម៉ោង​ប្រហែល​4​រសៀល​ថ្ងៃ​កើតហេតុ​លុះ​ម៉ោង​ជិត​6​ល្ងាច ថ្ងៃ​ដដែល​មាន​ក្មេង​ៗ​ទៅ​លេង​ក្បែរ​រណ្តៅ​ដី​ដែល​គេ​ជីក​យក​អាចម៍ដី​ទៅ​ធ្វើ​ផ្លូវជាតិ​58​នៅ​បន្ទាត់​ព្រំដែន​ក៏​ប្រទះ​ឃើញ​ក្មេង​ដែល​បាត់​ហើយ​កំពុង​តាម​រក​នោះ​អណ្តែត​ទឹក ទើប​ក្មេង​ៗ​នាំ​គ្នា​ទៅ​ប្រាប់​អ្នកស្រុក​ឲ្យ​មក​ជួយ​ស្រង់​។ លោក​មេ​ភូមិ​បន្ត​ថា​ឪពុក​ម្តាយ​ក្មេង​ទាំង​2​ទៅ​ធ្វើការ​នៅ​ក្រុង​បាងកក​ដូច​គ្នា​យូរ​ៗ​ទើប​មក​ម្តង​ដោយ​ទុក​កូន​ឲ្យ​នៅ​ជាមួយ​ជីដូន​ក្រីក្រ​ដូច​គ្នា​។ លោក​មេ​ភូមិ​បញ្ជាក់​ថា​ក្មេង​រង​គ្រោះ​ទាំង​2​ដោយសារ​ផ្ទះ​ក្បែរ​គ្នា​បាន​ធ្វើបុណ្យ​ក្នុង​រោង​តែ​មួយ ហើយ​បាន​បញ្ចុះសព​ក្បែរ​គ្នា​ទៀត ក្នុង​បរិវេណ​វត្ត​សិលា​រុក្ខា​រាម ៕