ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ម៉ូតូ​មេជាង​ទៅ​ដឹក​ស្រី​ស្នេហ៍​ដើរ​លេង​បាត់​មួយ​ថ្ងៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទៅ​ដល់​អ្នកដំណើរ​តាម​ផ្លូវ និង​កម្លាំង​មាន​សមត្ថកិច្ច ខណៈ​ពេល​ដែល​បុរស​ជា​មេជាង​ពេទ្យធ្មេញ​ម្នាក់

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទៅ​ដល់​អ្នកដំណើរ​តាម​ផ្លូវ និង​កម្លាំង​មាន​សមត្ថកិច្ច ខណៈ​ពេល​ដែល​បុរស​ជា​មេជាង​ពេទ្យធ្មេញ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ដេញ​តាម​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ទៀត ដែល​ត្រូវជា​កូនជាង​របស់​ខ្លួន​ហើយ​ស្រែ​កថា ចោរ​ៗ ឲ្យ​គេឯង​ជួយ​ដេញ​ស្ទាក់​ចាប់​។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៤៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​មេជាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​ជា​កូនជាង​មានឈ្មោះ អយ សុ​លី​ម អាយុ​១៨​ឆ្នាំ ជា​កូនជាង​ធ្វើ​ធ្មេញ នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ត្រូវ​បាន​ឃាត់ខ្លួន ខណៈ​ពេល​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ម៉ាក ZOOMER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FE-0905 មួយ​គ្រឿង​បាត់​ពី​ផ្ទះ​មួយ​ថ្ងៃ​។ កាលពី​ម្សិលមិញ​ថ្ងៃ​ទី​០៥ ខែឧសភា នោះ​យុវជន​ជា​កូនជាង​ធ្វើ​ធ្មេញ​រូប​នេះ បាន​យក​ម៉ូតូ​របស់​គាត់​មួយ​គ្រឿង និង​ប្រាក់​ចំនួន​៣០០​ដុល្លា ចេញ​បាត់ មិនឃើញ​ចូល​ផ្ទះ​វិញ ទូរស័ព្ទ​ក៏​តេ​មិន​ចូល​ក៏​នាំ​គ្នា​ដើរ​រក​។

តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ថ្ងៃនេះ​ក៏​បាន​រក​ឃើញ​រូបគេ​កំពុង​តែ​ជិះ​ម៉ូតូ ហើយ​រូប​គាត់​ក៏​ហៅ​អោយ​ឈប់​តែ​រូបគេ​មិន​ព្រម​ឈប់​ម៉ូតូ​ឡើយ ហើយ​ក៏​បាន​ព្យាយាម​បន្ថែម​ល្បឿន​ជិះ​រត់គេច​បន្ត​ទៅ​ទៀត រូប​គាត់​ក៏​បាន​ស្រែ​កថា ចោរ​ៗ  ពេល​នោះ​ស្រប​ពេល​ដែល​កម្លាំង​នគរបាល​ដើរ​ល្បាត ក៏​បាន​ជួយ​ដេញចាប់​បាន​តែ​ម្តង និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ផង​ដែរ ។ ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ក៏​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​៣ ទើបត្រូវ​យុវជន​រូប​នោះ​សារភាព​ថា បានជា​ខ្លួន​យក​ម៉ូតូ​ចេញពីផ្ទះ​បែប​នេះ​គឺ​ដើម្បី​យក​ទៅ​ដឹក​ស្រី​ស្នេហ៍​របស់​ខ្លួន​ដើរ​លេង​តែ​ប៉ុណ្ណោះ ។ បន្ទាប់​មក​ខាង​សមត្ថកិច្ច​ក៏​បាន​សម្របសម្រួល​ឲ្យ​អ្នក​ទាំង​ពីរ​ធ្វើការ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី ៕