ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ទិញ​ទូរស័ព្ទ​បង់​រំលស់​! ស្គាល់គ្នា​តាម​ឆាត​១​ថ្ងៃ​អស់​ខ្លួនប្រាណ លុះ​២​ថ្ងៃ​អស់ទាំង​ម៉ូតូ

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ដែល​បង្កើត​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ជួសជុល និង​លក់​ទូរស័ព្ទ​បង់​រំលស់ ហើយ​ពេល​ដែល​នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​ឆាត​ទៅ​ដើម្បី​រក​ទិញ​ទូរស័ព្ទ​បង់​រំលស់ ជន​នេះ​ក៏​បាន​លួងលោម​សុំ​ស្នេហ៍​ធ្វើ​ឲ្យ​នាង​ជឿជាក់ រហូត​យល់ព្រម​ប្រគល់​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បង្កើត​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ជួសជុល និង​លក់​ទូរស័ព្ទ​បង់​រំលស់ ហើយ​ពេល​ដែល​នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​ឆាត​ទៅ​ដើម្បី​រក​ទិញ​ទូរស័ព្ទ​បង់​រំលស់ ជន​នេះ​ក៏​បាន​លួងលោម​សុំ​ស្នេហ៍​ធ្វើ​ឲ្យ​នាង​ជឿជាក់ រហូត​យល់ព្រម​ប្រគល់​ខ្លួនប្រាណ​ឲ្យ​ថែម​ទៀត​ផង​។ ក្រោយមក​ជនសង្ស័យ​រូប​នេះ​ក៏​បាន​ណាត់ជួប​នាង​ដើរ​លេង​ជា​ថ្មី ដោយ​ឲ្យ​នាង​ជិះ​ម៉ូតូ​ទៅ​យក​ខ្លួន រួច​ប្រើ​ល្បិច​ធ្វើ​ជា​ជ្រុះ​មួក​សុវត្ថិភាព ហើយ​ប្រើ​ឲ្យ​នាង​ចុះ​រើស បន្ទាប់​មក​ជន​នេះ ក៏​ជិះ​ម៉ូតូ​នាង​គេចខ្លួន​តែ​ម្តង ប៉ុន្តែ​សំណាងអាក្រក់ ក៏​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ស្ទាក់​ចាប់​បាន​។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៤ ស្ថិត​ក្នុង​សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​នោះ មានឈ្មោះ សំណាង ហៅ​រតនា អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង សង្កាត់​ចោ​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជនសង្ស័យ​គ្មាន​សារធាតុ​.​ញៀន​)​។ ចំណែក​កម្មការិនី​រង​គ្រោះ​អាយុ​២២​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​តាម​នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នារី​រង​គ្រោះ​បាន​ឆាត​ទៅ​សួរ​ជនសង្ស័យ​ដើម្បី​រក​ទិញ​ទូរស័ព្ទ​១​គ្រឿង​បង់​រំ​លោះ ដើម្បី​យក​ទៅ​ប្រើប្រាស់​។ ភ្លាម​ៗ​នោះ ជនសង្ស័យ​ក៏​បាន​ឆាត​តប​មក​វិញ ហើយ​ភាគី​ទាំង​២​ក៏​បាន​ឆាត​និយាយ​គ្នា​ពី​នេះ​ពី​នោះ​ជា​ហូរហែ លុះ​ក្រោយមក​ជនសង្ស័យ​បាន​ប្រាប់​នារី​កម្មការិនី​ថា «​ខ្លួន​ស្រលាញ់​ពេញចិត្ត​នាង​ខ្លាំង​ណាស់ និង​ចង់​យក​នាង​ធ្វើ​ជា​ប្រពន្ធ ដូច្នេះ​មិន​ចាំបាច់​បង់​រំ​លោះ​អី​ទេ ដោយ​រូបគេ​ឲ្យ​ទូរស័ព្ទ​១​គ្រឿង​ទៅ​នាង ដើម្បី​យក​ទៅ​ប្រើប្រាស់​តែ​ម្ដង ពុំ​ចាំបាច់​អស់​លុយ​ទិញ​ឡើយ​»​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ជនសង្ស័យ​បាន​ឆាត​សុំ​ណាត់ជួប​នារី​រង​គ្រោះ​នៅផ្ទះ​ជួល ពេល​នោះ​នាង​ក៏​បាន​យល់ព្រម ហើយ​ជន​ស្ស័​យ​ក៏​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AR-8526 ទៅ​ដឹក​នាង​ចេញពីផ្ទះ​ជួល​ទៅ​ដើរ​លេង​នៅ​ខាងក្រោយ​សណ្ឋាគារ​សុខា ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ គ្រានោះ ជនសង្ស័យ​បាន​និយាយ​លួងលោម​នារី​រង​គ្រោះ​សព្វបែបយ៉ាង និង​បាន​ប្រាប់​នាង​ថា «​ខ្លួន​ស្រលាញ់​នាង ហើយ​យក​ធ្វើ​ជា​ប្រពន្ធ​ពិតប្រាកដ​ស្របច្បាប់​»​។

នគរបាល​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា អ្នក​ទាំង​២​បាន​នាំ​គ្នា​ដើរ​លេង​រហូត​ដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​នាំ​គ្នា​ដេក​នៅផ្ទះ​សំណាក់​យីហោ «​មេដៃ​មាស​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ម្តុំ​ជិត​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ស្សា ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ អ្នក​ទាំង​២​បាន​ដេក​ជាមួយ​គ្នា​ពេញ​១​យប់ ហើយ​បាន​រួមមេត្រី​ចំនួន​២​លើក រហូត​ព្រឹក​ឡើង​ទើប​ជនសង្ស័យ​ដឹក​នារី​រង​គ្រោះ​ទៅ​កាន់​ផ្ទះ​ជួល​វិញ​។

នគរបាល​បន្ត​ទៀត​ថា បន្ទាប់​មក នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ជនសង្ស័យ​បាន​ទូរស័ព្ទ​ឲ្យ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​យក​ខ្លួន​នៅ​ម្តុំ​ខាងកើត​ស្ពាន​អាកាសរ​វ​ង្វ​ង់​មូល​ចោម​ចៅ ស្ថិត​នៅ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ពេល​នោះ​នាង​ក៏​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1R-1484 ទៅ​ឌុ​ប​ជន​រូប​នោះ ហើយ​ពេល​ទៅ​ដល់ ជនសង្ស័យ​ខាងលើ​ក៏​បាន​ឲ្យ​នារី​រង​គ្រោះ​អង្គុយ​ខាងក្រោយ ចំណែក​ខ្លួន​ជា​អ្នក​ឌុ​ប​។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ក្រោយមក​ជនសង្ស័យ​បាន​ឌុ​ប​នារី​រង​គ្រោះ​ទៅ​លេង​សួនច្បារ​តាម​មាត់ទន្លេ ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រហូត​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​ដឹក​នារី​រង​គ្រោះ​ត្រឡប់​មក​វិញ​។ ដោយ​​បាន​ប្រាប់​នាង​ថា «​បង​នាំ​អូន​ទៅ​ជួប​ជាមួយនឹង​ឪពុក​ម្តាយរ​បស់បង​» រួច​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​បេតុង​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​រហូត​ដល់​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ជនសង្ស័យ​ក៏​ប្រើ​ល្បិច​ធ្វើ​ជា​ធ្លាក់​មួក​សុវត្ថិភាព ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក ជនសង្ស័យ​ក៏​បាន​ប្រើ​ល្បិច​ឱ្យ​នារី​រង​គ្រោះ​ចុះ​ទៅ​រើស​មួក​សុវត្ថិភាព ហើយ​នៅ​ពេល​ដែល​នារី​រង​គ្រោះ​ដើរទៅ​រើស​មួក​នោះ ជនសង្ស័យ​រូប​នោះ​ក៏​បាន​ជិះ​ម៉ូតូ​របស់​នាង​រត់គេច​ខ្លួន​តែ​ម្តង​។

នគរបាល​រូប​នេះ​បាន​និយាយ​ថា ពេល​នោះ​ដែរ នារី​រង​គ្រោះ​ក៏​បាន​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ភូមិ​ជួយ ស្រប​ពេល​កម្លាំង​នគរបាល​កំពុង​តែ​ល្បាត​នៅ​ជិត​នោះ​ផង ក៏​បាន​ជួយ​អន្តរាគមន៍​ដេញ​តាម​ជនសង្ស័យ​រហូត​ដល់​ចំណុច​សាលា​បឋម​សិក្សា​ទៀន ស្ថិត​នៅ​ក្នុង​សង្កាត់​ទៀន ខណ្ឌដង្កោ ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន បន្ទាប់​មក​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ