ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មាន​បញ្ហា​អ្វី​! បុរស​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ​២​គ្រឿង​ស្លា​.​ប់​និង​របួស​លើ​ផ្លូវជាតិ​

2 ឆ្នាំ មុន
  • កំពត

តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះ​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ លើ​ផ្លូវជាតិ​លេខ​៣​កំពត វាល​រេញ ត្រង់​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​

ខេត្តកំពត ៖ តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះ​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ លើ​ផ្លូវជាតិ​លេខ​៣​កំពត វាល​រេញ ត្រង់​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ព្រែក​ត្នោត ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៧៧- ១៧៨ ស្ថិត​ក្នុងភូមិ​ព្រែក​ក្រែង សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​តូ​យូ​តា​ហ្វ​ត​ធូ​ន័​រ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BE 2988 បើកបរ​ដោយ​ជនជាតិ​ចិន ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ។

ប្រភព​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ្វ​ត​ធូ​ន័​រ ពណ៌​ស មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយ​មិនដឹង​ថា ជា​មាន​បញ្ហា​អ្វី ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា ចំនួន​ពីរ​គ្រឿង​ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា​ពី​លិចទៅ​កើត បណ្តាល​ឲ្យ​មនុស្ស​ស្រី​២​នាក់ ដែល​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ និង​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ដដែល​បន្ត​ថា រីឯ​ម៉ូតូ​ហុងដា​មួយ​គ្រឿង​ទៀត បើកបរ​ដោយ​បុរស​ម្នាក់​ក៏​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​បាក់ជើង​ខាងស្តាំ​ផង​ដែរ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​ស​ង្កោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកបើកបរ​ជា​ជន​ជាតិចិន​ខាងលើ​នេះ មានឈ្មោះ Liu Wie ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មិន​មាន​រង​របួស​ទេ​។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ស្លាក​លេខ ព្រះ​សីហ​នុ ១D-៧០៥៥ ខូចខាត​ធ្ងន់ បើកបរ​ដោយ​ជន​រង​គ្រោះ​ឈ្មោះ ណុ​ប សំបូរ ភេទ​ស្រី រស់នៅ​ភូមិ​បុស​ញិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់ ភេទ​ស្រី ក៏​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ​ដែរ ហើយ​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែក​ម៉ូតូ​រង​គ្រោះ​០១​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ផ្លា​ក​លេខ​កំពត ១G-៦៧០៤ ខូចខាត​ធ្ងន់ បើកបរ​ដោយ​ឈ្មោះ ឯម សុ​ខឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​រលួស សង្កាត់​បឹង​ទូក រង​របួសធ្ងន់​បាក់ជើង​ស្ដាំ ត្រូវ​បាន​សមត្ថកិច្ច​យើង​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​។

ក្រោយ​ពេល​កើតហេតុ សាកស​.​ព​នារី​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុ​តាង (​រថយន្ត និង ម៉ូតូ​) ត្រូវ​បាន​កម្លាំង​ជំនាញ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​សង្កាត់​ព្រែក​ត្នោត ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ជូន​គ្រួសារ​ជន​រង​គ្រោះ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ