ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិទ្យាសាស្ត្រនៅ Oxford ថា៖ “កូវីដធ្ងន់គេងពេទ្យ ភាគច្រើនជាអ្នកអត់ចាក់វ៉ាក់សាំង”

2 ឆ្នាំ មុន

ប្រធានកម្មវិធីចាក់វ៉ាក់សាំងរបស់ Oxford សាស្រ្តាចារ្យ Andrew Pollard បាននិយាយថា ជំងឺកូវីដ១៩ មិនមែនជាជំងឺរបស់អ្នកចាក់វាក់សាំងទៀតនោះទេ។ លោកបានមានប្រសាសន៍ថា អ្នកដែលឈឺធ្ងន់គេងនៅពេទ្យភាគច្រើន…

ប្រធានកម្មវិធីចាក់វ៉ាក់សាំងរបស់ Oxford សាស្រ្តាចារ្យ Andrew Pollard បាននិយាយថា ជំងឺកូវីដ១៩ មិនមែនជាជំងឺរបស់អ្នកចាក់វាក់សាំងទៀតនោះទេ។ លោកបានមានប្រសាសន៍ថា អ្នកដែលឈឺធ្ងន់គេងនៅពេទ្យភាគច្រើន គឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ។

ទោះបីជាកូវីដប្រភេទដែលតា កំពុងតែវាយលុកទាំងអ្នកចាក់វ៉ាក់សាំងនិងអ្នកមិនចាក់ក៏ដោយ តែវាត្រូវបានគេឃើញថា អ្នកដែលចាក់វ៉ាក់សាំងមានរោគសញ្ញាត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។

លោកសាស្រ្តាចារ្យ Pollard បាននិយាយថា៖ “ក្នុងចំណោមសាធារណជនទូទៅ ជំងឺរាតត្បាតនៅតែត្រូវបានចាត់ទុកថាជាជំងឺស្រាល នៅពេលដែលវាកើតលើអ្នកដែលបានចាក់វ៉ាក់សាំងរួច។ ផ្ទុយទៅវិញ វាជាជំងឺប៉ះពាល់ដល់ជីវិត នៅពេលកើតលើអ្នកមិនទាន់ចាក់វ៉ាក់សាំង។”

លោកក៏បានបន្តថា ជំងឺកូវីដលែងក្លាយជាជំងឺសម្រាប់អ្នកចាក់វ៉ាក់សាំងទៀតហើយ តែវានៅមានករណីលើកលែងមួយចំនួន ដែលអ្នកចាក់វ៉ាក់សាំងរួចនៅតែអាចស្លាប់បាត់បង់ជីវិតដោយសារកូវីដ។

អ្នកវិទ្យាសាស្ត្រសង្ឃឹមថា ការចាក់វ៉ាក់សាំងនៅក្នុងចក្រភពអង់គ្លេស អាចជួយឱ្យប្រទេសនេះមិនសូវមានការកើនឡើងករណីកូវីដ ដូចនេះប្រទេសផ្សេងៗទៀតក្នុងទ្វីបអឺរ៉ុប។ លោក Pollard បាននិយាយថា ចក្រភពអង់គ្លេស ដែលបានមើលឃើញវិធានការបន្ធូរបន្ថយនៅរដូវក្តៅ និង មានកម្រិតចាក់ថ្នាំបង្ការខ្ពស់ជាងប្រទេសមួយចំនួននៅអឺរ៉ុប ប្រហែលជាមិនរងផលប៉ះពាល់ខ្លាំងដូចការរំពឹងទុកនោះទេ។ បើទោះជាមាន ក៏សំបូរតែករណីស្រាលដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ