ថ្ងៃ២៦ជាថ្ងៃលាភធំសំណាងខ្ពស់បំផុតនៃអ្នកកើតឆ្នាំជ័យទាំង៦
អស្ចារ្យមហាឆ្នាំ ឆ្លូវ ខាល រោង ថោះ មមែ កុរ ត្រូវទទួលងារថា ជាឆ្នាំមហាកំណាច មហាមង្គល…
អស្ចារ្យមហាឆ្នាំ ឆ្លូវ ខាល រោង ថោះ មមែ កុរ ត្រូវទទួលងារថា ជាឆ្នាំមហាកំណាច មហាមង្គល…
អស្ចារ្យមហាឆ្នាំ ឆ្លូវ ខាល រោង ថោះ មមែ កុរ ត្រូវទទួលងារថា ជាឆ្នាំមហាកំណាច មហាមង្គល មហាសួស្តីដែលមានលាភសំណាងធំជួបសម្បត្តិមហាសាលនៅក្នុងថ្ងៃសុក្រ ទី២៦ស្អែកនេះហើយ ។ ដើម្បីឲ្យការទស្សន៍ទាយនេះឆុតមួយរយភាគរយ សូមម្ចាស់ឆ្នាំនីមួយៗ ចូលមើលលេខហុងស៊ុយ ហើយបញ្ជូនសារចេញឱ្យបានលឿន លោកអ្នកនឹងទទួលបាននូវលាភធំ សំណាងល្អ មានសិរីសួស្តីគ្រប់ក្រុមគ្រួសារ ។
ឆ្នាំឆ្លូវ ឧសភរាជ រាសីខ្ពស់ លេខហេង៣៥៨ នៅថ្ងៃសុក្រស្អែកនេះ លោកអ្នកសម្បូរលុយចាយ មានយីអ៊ុនលើករាសីឡើងខ្លាំង ផុតគ្រោះស៊យអស់គ្មានសល់ មានតែលាភធំ លុយធំចូលមកជំនួសវិញ ។ អ្នកកើតឆ្នាំនេះជាប្រភេទមនុស្សមានឫទ្ធិអំណាចស្ថិតនៅលើកំពូលភ្នំទ្រព្យ មានទ្រព្យមហាសាល និងមានបញ្ញាច្រើន ជាអ្នកចូលចិត្តជួយអ្នកដទៃ និងមានគេស្រឡាញ់រាប់អានគ្រប់ទិសទី ។ ពណ៌នាំសំណាង ផ្កាឈូក មាស ការងារទាំងឡាយរីកចម្រើនលូតលាស់ទៅមុខលឿនដូចតំណក់ទឹកភ្លៀងធ្លាក់ពីលើមេឃ ។ រីឯសម្ព័ន្ធភាពស្នេហា គូស្វាមីភរិយាមានតែភាពល្អូកល្អិន និងស្រស់ស្រាយរកគ្នាកាន់តែខ្លាំង ។
ឆ្នាំខាល ស្តេចខ្លា ទទួលបានសម្បត្តិគហិបតីជាន់ខ្ពស់ និងមានសំណាងល្អតាមជាប់ខ្លួនរហូត។ តាមទំនាយពីកំពូលហុងស៊ុយចិនសែបានអះអាងថា នៅថ្ងៃសុក្រស្អែកនេះមានលាភធំ លុយធំចូលមកដល់ រាសីខ្ពស់ត្រដែតទទួលបានសម្បត្តិមហាសេដ្ឋីមានលាភ មានជ័យ មានលុយចូលហូរហៀរ ។ ការងាររកទទួលទានគ្រប់ច្រកល្ហកជួបតែលាភជ័យ និងប្រាក់ចូលមកគ្រប់ទិសទី ។ ចំណែកការធ្វើដំណើរទៅណា មកណាប្រសព្វតែភាពសុខសាន្តតាមដងផ្លូវរហូត ។ រីឯបញ្ហាស្នេហាវិញ គូស្វាមីភរិយា កំលោះក្រមុំមានតែភាពផ្អែមល្អែមរកគ្នាជានិច្ច ។ ពណ៌នាំសំណាង ពណ៌ក្រហម, លេខនៃលាភសំណាង លេខ២៧៩ លេខនាំហេង ។
ឆ្នាំរោង នាគរាជ លេខលាភ ៦៦៦ មានលាភបន្តហូរចូលជុំទិស ទទួលបានសម្បត្តិមន្ត្រីជាន់ខ្ពស់ មានលាភសំណាងតាមជាប់ជានិច្ច ។ តាមទំនាយកំពូលហោរចិនសែអះអាងថា នៅថ្ងៃសុក្រនេះលោកអ្នកទទួលបានលាភធំ លុយធំចូលមកផ្ទួនៗ រាសីឡើងខ្ពស់ត្រដែត មានលាភដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលដូចចាក់ទឹក។ រាល់ការងាររកទទួលទាន មានលាភ មានលុយចូលច្រើនទ្វេដង ។ ចំណែកការធ្វើដំណើរទៅណាមកណា ជួបតែភាពសុខសាន្តតាមផ្លូវរហូត ។ រីឯបញ្ហាស្នេហាប្រុសស្រីមានតែការស្រស់ស្រាយរកគ្នាប្រពៃណាស់ ។
ឆ្នាំថោះ ទន្សាយមាស នៅថ្ងៃសុក្រស្អែកនេះរាសីឡើងខ្ពស់ត្រដែត ប្រកបកិច្ចការអ្វីក៏បានសម្រេចជោគជ័យ ទទួលផលជាទីកក់ក្តៅ ពិសេសនៅពេលដ៏ខ្លីនេះក្តីបំណងដ៏ធំរបស់លោកអ្នកបានមកដល់ហើយ ប្រាកដជាមានហេងហេងជាក់ជាមិនខាន ។ បើអ្នកប្រកបរបររកស៊ីជួញដូរប្រាកដជាទទួលបានផលសមប្រកបខ្លាំងណាស់ប្រៀបបាននឹងភ្លៀងធ្លាក់ពីលើអាកាស ពោលគឺប្រាក់ចូលមកដូចចាក់ទឹក។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំមានតែភាពស្រស់ស្រាយ និងការយោគយល់ចិត្តគ្នាប្រពៃណាស់។ ពណ៌នៃលាភសំណាង ពណ៌ស លេខហេងលេខ៨០១ ។
ឆ្នាំមមែ ពពែនាំសំណាង លេខសំណាង២៧៩ លោកអ្នកសម្បូរលុយចាយណែនៗហោប៉ៅ មានង៉ូវហេងឡើងខ្លាំង និងមានលាភធំចូលមកលើសពេលណាៗទាំងអស់នៅថ្ងៃសុក្រស្អែកនេះ ។ អ្នកកើតឆ្នាំនេះ ធាតុមាសក្នុងកែវចរណៃ មានយសស័ក្តិឧត្តុង្គឧត្តមខ្ពង់ខ្ពស់ និងក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើន។ ពណ៌នៃលាភសំណាង ពណ៌លឿង បៃតង ។ ការងារទាំងឡាយរីកចម្រើនទៅមុខដោយរលូន លុយកាក់ចូលមកកបប្រសើរ។ រីឯសម្ព័ន្ធភាពស្នេហា បុរសស្ត្រីមានតែការស្រស់ស្រាយរកគ្នាកាន់តែខ្លាំង ។
ឆ្នាំកុរ កំពូលជ្រូក ជាតិជាអ្នកមានសំណាងធំ លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ ។ តាមទំនាយកំពូលហោរាចិនបានបង្ហាញថា នៅថ្ងៃសុក្រស្អែកនេះលោកអ្នកមានលាភលុយហូរចូលកាន់តែខ្លាំងរាសីឡើងខ្ពស់ត្រដែតបើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ ។ ពណ៌នៃលាភសំណាងពណ៌ខៀវ ផ្កាឈូក, លេខនាំសំណាងលេខ២៩៧ លេខនាំលាភហេង ៕ សាន សារិន
ចែករំលែកព័តមាននេះ