ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​ទំនើងម្នាក់ ជិះ​ម៉ូតូ​បង្ក​គ្រោះថ្នាក់​ គំរាម​ដក​ស័ក្តិ និង​បម្រុងវាយសមត្ថកិច្ច

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ជា​រឿង​ទំនើង​មួយ ដែល​យុវជន​ម្នាក់ បាន​ជេរ​ប្រមាថ​ធ្ងន់​ៗ​លើ​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់ ដោយ​គំរាម​ដក​ស័ក្តិ​ចោល និង​បម្រុង​ប្រើ​ហិង្សា​បន្ថែម​ទៀត ដោយ​គ្រាន់តែ​ផ្តើម​ចេញពី​ការ​ដែល​យុវជន​រូប​នោះ ព្យាយាម​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ គេច​ពី​ការ​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​របស់​សមត្ថកិច្ច…

រាជធានី​ភ្នំពេញ ៖ ជា​រឿង​ទំនើង​មួយ ដែល​យុវជន​ម្នាក់ បាន​ជេរ​ប្រមាថ​ធ្ងន់​ៗ​លើ​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់ ដោយ​គំរាម​ដក​ស័ក្តិ​ចោល និង​បម្រុង​ប្រើ​ហិង្សា​បន្ថែម​ទៀត ដោយ​គ្រាន់តែ​ផ្តើម​ចេញពី​ការ​ដែល​យុវជន​រូប​នោះ ព្យាយាម​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ គេច​ពី​ការ​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​របស់​សមត្ថកិច្ច ហើយ​បើក​ម៉ូតូ​ទៅ​បង្ក​គ្រោះថ្នាក់ ដល់​អ្នក​ដទៃ​ទៀត ។

ហេ​ត​ការណ៍​នេះ បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើងជា​ខ្លាំង កាលពី​វេលា​ម៉ោង​១៤​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១ កែង​នឹង​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

យុវជន​ទំនើង​រូប​នោះ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ដោយ​មាន​វ័យ​ប្រមាណ ជាង ២០​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្មាស់​រ៉េវ​វូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-5792 ។

យោង​តាម​ប្រភព​ព័ត៌មាន អោយ​ដឹង​ថា នៅ​មុន​កើតហេតុ កម្លាំង​នគរបាល​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រចាំការ​នៅ​ចំណុច​ក្រោម​ស្ពាន បាន​ដាក់​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍ ស្រប​ពេល​នោះ យុវជន​ខាងលើ បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​ក្រោម​ស្ពាន​អាកាស រូបគេ​ក៏​បាន​ជិះ​បត់​ស្តាំ​បំណង​ឡើង​ទៅ​ផ្លូវ​លេខ​២៧១ ក៏​ស្រាប់តែ​ប្រទះ​ហ្នឹង​គោលដៅ​អនុវត្ត​របស់​សមត្ថកិច្ច ហើយ​យុវជន​រូប​នោះ បាន​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ​បញ្ច្រាស​ផ្លូវ​មក​វិញ បំណង​គេច​ពី​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​មិនដឹង​មូលហេតុ បណ្តាល​អោយ​បើក​បុក​ជាមួយ​ម៉ូតូ​អ្នកដំណើរ​មួយ​គ្រឿង​ផ្សេង​ទៀត បណ្តាល​អោយ​ដួល​ទាំង​សងខាង ប៉ុន្តែ​មិន​មាន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​ភាគី​ណា​ឡើយ ។

ពេល​នោះ សមត្ថកិច្ច​បាន​ដើរ ទៅ​ជួយ​លើក​ម៉ូតូ និង​សាកសួរ​នាំ អំពី​មូលហេតុ នៃ​ការ​ព្យាយាម​គេចវេស​ពី​គោលដៅ​អនុវត្ត ក៏​ស្រាប់តែ​យុវជន​រូប​នោះ កើត​ចិត្ត​ខឹងសម្បា​ជាមួយ​សមត្ថកិច្ច នឹង​បាន​ប្រើប្រាស់​សម្តី​ជេរ​ដៀល​ប្រមាថ​ធ្ងន់​ៗ សុទ្ធតែ​ពាក្យអសុរស​អាមឹង និង​បាន​សម្លុត​គំរាម​ដក​ស័ក្តិ រួម​ជា​បម្រុង​នឹង​ប្រើប្រាស់​ហិង្សា ទៅ​លើ​សមត្ថកិច្ច​ជា​ច្រើន លើក​ច្រើន​សារ​ទៀត​ផង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ។

បន្ទាប់​ពី​ទទួល​រង​នូវ​ការ​ជេរ​ប្រមាថ និង​បម្រុង​ប្រើប្រាស់​ហិង្សា​ហើយ​នោះ សមត្ថកិច្ច​បាន​សម្រេច​ធ្វើការ​នាំ​ខ្លួន​យុវជន​រូប​នោះ ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​នាំ​បន្ត​នីតិវិធី ។

សូម​បញ្ជាក់​ថា ចំពោះ​ភាគី​ម៉ូតូ​ម្ខាង​ទៀត ដែល​ត្រូវ​យុវជន​ខាងលើ​នោះ បើក​ម៉ូតូ​បុក​នោះ បាន​ចាក​ចេញពី​កន្លែង​កើតហេតុ ព្រោះ​រូបគេ​ខ្ចិ​ល​មានរឿង​រ៉ាវ​វែង​ឆ្ងាយ ។

ចំពោះ​ភាគី​យុវជន​ជា​ជន​បង្ក បាន​ស្រែក​ក្តែ​ង​ៗ​ថា មូលហេតុ ដែល​រូបគេ​ខឹងសម្បា​ជាមួយ​សមត្ថកិច្ច គឺ​មក​ពី​មាន​សមត្ថកិច្ច​ស្រែក​ថាអោយ​រូបគេ គឺជា​«​ចោរ​» ទើប​គេ​ខឹង​ខ្លាំង រហូត​ប្រើស​ម្តី​ធ្ងន់​ៗ និង​បម្រុង​នឹង​ឈាន​ដល់​ហិង្សា​តែ​ម្តង ។

ប៉ុន្តែ​យ៉ាងណាមិញ​នោះ គេ​នៅ​មិន​ទាន់​ដឹង​ថា ភាគី​ខាង​សមត្ថកិច្ច ពិតជា​បាន​ស្រែក​អោយ​រូបគេ​ថា​ជា «​ចោរ​» ដូច​ការ​ចោទ​មែន ឬ​យ៉ាងណា​ឡើយ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថា ម៉ូតូរបស់​យុវជន​បង្ក គឺពុំមានដាក់កញ្ចក់ ដែលនេះគឺជាហេតុដែលជនបង្ក ព្យាយាម​ជិះ​ត្រឡប់​ក្រោយ​គេចវេស​ពី​ការ​អនុវត្ត​ច្បាប់​ចរ​ចរណ៍​របស់​សមត្ថកិច្ច​ដែរ ។

ជុំវិញ ទ​ង្វើ​ដ៏​ទំនើង​របស់​យុវជន​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា រូបគេ​នោះ មាន​ខ្នងបង្អែក​ក្រាស់ក្រែល​ធំ​ៗ ប៉ុណ្ណា​នោះ​ទេ បានជា​បើកបរ​ព្យាយាម​គេចវេស​ពី​គោលដៅ​អនុវត្ត​របស់​សមត្ថកិច្ច​ហើយ នៅ​ហ៊ាន​គំរាម​សម្លុត​ដក​ស័ក្តិ​មន្ត្រី​អនុវត្ត​ច្បាប់​ចោល ពិសេស​ហ៊ាន​ទាំង​បម្រុង​នឹង​ប្រើ​ហិង្សា​ទៀត​ផង ប្រសិនបើ​គ្មាន​អ្នក​ណា ឃាត់​រូបគេ​នោះ​ទេ ។

គេ​នៅ​រង​ចាំ​មើល ថា​តើ ជន​ទំនើង​រូប​នេះ អាច​នឹង​ត្រូវ​រួចខ្លួន ដោយ​មិន​មាន​កំហុស​អ្វី ឬ​ត្រូវ​អនុវត្ត​ទោសទណ្ឌ​តាម​ច្បាប់ ពី​បទ​ដែល​រូបគេ ជេរ​គំរាម​គំ​ហែង និង​ប៉ង​ប្រើប្រាស់​ហិង្សា​ទៅ​លើ​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​នោះ ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture