ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្តាយនាំកូនស្រីពិការ២នាក់​មកកាន់សាលា​ខេត្ត​កំពត ប៉ងជួប​ឯកឧត្តម​ ​​​ម៉ៅ ធនិន​

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​ស្ត្រី​មេម៉ាយទុរគតម្នាក់បាន​នាំ​កូនស្រីដែលពិការភាពតាំងពីកំណើត​​​ចំនួន២នាក់​មកសាលា​ខេត្ត​កំពត ​ដើម្បី​ចង់សុំ​ជួប​មុខឯកឧត្តម​ម៉ៅ ធនិន​ អភិបាល​ខេត្ត និងចង់សុំជា​ជំនួយ​ឧបត្ថម្ភ​ផងដែរ ។ ​​ប្រភពឱ្យ​ដឹងថា ស្ត្រី​មេម៉ាយ​ឈ្មោះ​ង៉ែត​…

ខេត្តកំពត ៖ ​ស្ត្រី​មេម៉ាយទុរគតម្នាក់បាន​នាំ​កូនស្រីដែលពិការភាពតាំងពីកំណើត​​​ចំនួន២នាក់​មកសាលា​ខេត្ត​កំពត ​ដើម្បី​ចង់សុំ​ជួប​មុខឯកឧត្តម​ម៉ៅ ធនិន​ អភិបាល​ខេត្ត និងចង់សុំជា​ជំនួយ​ឧបត្ថម្ភ​ផងដែរ ។

​​ប្រភពឱ្យ​ដឹងថា ស្ត្រី​មេម៉ាយ​ឈ្មោះ​ង៉ែត​ បុត្រ​ អាយុ​62​ឆាំ្ន ​បាន​សម្រេចចិត្ត​ដឹក​កូនស្រី​ពិការ​ទាំង​ពីរ​នាក់ ​តាម​ម៉ូតូ​មក​ពី​ផ្ទះ​មក​ដល់​មុខ​សាលាខេត្ត​កំពត​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ​ពួកគេរស់នៅ​ភូមិ​ឈើទាល​រាំ​ ឃុំ​ស្វាយ​ទង​ខាងជើង ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត ​។

​តាម​ស្ត្រី​ជា​ម្ដាយ​នាង​ពិការ​បាន​និយាយ​រៀប​រាប់​​ថា ​គ្រួសារ​គាត់​មានកូន​៦នាក់ ​ក្នុង​នោះ ​មានកូន​ប្រុស​ពីរ​នាក់​ជា​ជន​ពិការ​តែ​ស្លា.ប់​ហើយ​និង​កូនប្រុស​ពីរ​នាក់​ទៀត​ មានគ្រួសារ​អស់ហើយ ​។​

តែ​ប្ដី​របស់​គាត់​បាន​ពុល​ត្រី​កំពតបាន​​ស្លា.ប់​ចោល​តាំងពី​យូរ​ឆាំ្ន​ហើយ​។​ប៉ុន្តែ​ជា​ការ​ទទួល​បន្ទុកធ្ងន់ធ្ងរ​នោះ ​គឺ​ថែ​មើល​កូនស្រី​ពិការ​តាំងពីកំណើត​ទាំងពីរ​នាក់ ​ម្នាក់​ឈ្មោះ​ពេជ្រ​ សា​រឿ​ន​ ភេទ​ស្រី​ អាយុ​៣៨ឆាំ្ន​ និង​កូនស្រី​ម្នាក់​ទៀត​ឈ្មោះ​ពេជ្រ ​ប៊ិ​ ភេទ​ស្រី​អាយុ២៥​ឆាំ្ន​ ។ ​ស្ត្រី​មេម៉ាយ​រូប​នោះ​បាន​និយាយ​ប្រាប់​បន្ត​ថា​ កូនស្រី​គាត់​ទាំង​ពី​នាក់​ពិការ​តាំងពី​កំណើត​ដូច​គ្នា​តែ​ដើរ​មិន​រួច​បាន​តែ​វា​តែ​ត្រចៀក​ស្ដាប់​ឮ ​ភ្នែក​មើលឃើញ​និយាយ​បាន​ខ្លះ​ៗ ។

​ស្ត្រី​រូប​នោះ​និយាយ​ថា ​គាត់​មិន​មានមុខ​របរ​អី​ទេ​សព្វថ្ងៃ​ តែបានទៅស៊ី​ឈ្នួល​ដកស្មៅ​ស្រូវ​អោយ​គេ​ គ្រាន់បាន​ទិញ​អង្ក​រចិញ្ចឹម​កូនស្រី​ពិការ​ទាំង​ពីរ​នាក់​ផង​ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី២៤ ​វិច្ឆិកា នេះ ​គាត់មានបំណងចង់​ជួប​ឯកឧត្តម​អភិបាល​ខេត្តកំពត ដើម្បី​បាន​រៀបរាប់​ជីវិត​នៅ​ក្នុង​គ្រួសារ​ តែ​មិន​បាន​ជួប​ទេ​ ព្រោះ​ឯកឧត្តម​ម៉ៅ​ ធនិន ​ជាប់​ប្រជុំ ​។

​ប៉ុន្តែ​លោកជា​ ថុ​នា​ ជំនួយការ​ផ្ទាល់​លោកអភិបាល​ខេត្ត​ ក៏បាន​ចេញ​មក​ជួប​ម្ដាយ​នាង​ពិការ​ទាំង​២ហើយ​ និងបានរៀបចំ​ឧ​ប​ត្ថ​ម​ដល់​គ្រួសារ​នាង​ពិការ​ជាបណ្ដោះអាសន្ន​សិន ​គឺ​ជូន​អង្ក​រ២០គីឡូ​ ទឹកត្រី ​មី​ និង​ថវិកា​ចំនួន​10​ម៉ឺន​រៀល​ ។

អត្ថបទសរសេរ ដោយ