ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធានទី១ រដ្ឋសភាថ្មីប្តេជ្ញាគោរពតាម និងធ្វើតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋធរមាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ពេញ ៖ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប អនុប្រធាន​ទី​១ រដ្ឋសភា​បាន​ប្តេជ្ញា​ចិត្ត​គោរព​ឥត​ងាករេ​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ​ដែល​មាន​ជា​ធរមាន ពិសេស​រាល់​គោលការណ៍​នៃ​ស្មារតី​បទបញ្ជា​ផ្ទៃ ក្នុង​រដ្ឋសភា…

រាជធានី​ពេញ ៖ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប អនុប្រធាន​ទី​១ រដ្ឋសភា​បាន​ប្តេជ្ញា​ចិត្ត​គោរព​ឥត​ងាករេ​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ​ដែល​មាន​ជា​ធរមាន ពិសេស​រាល់​គោលការណ៍​នៃ​ស្មារតី​បទបញ្ជា​ផ្ទៃ ក្នុង​រដ្ឋសភា ។

ការ​ប្តេជ្ញារ​ចិត្ត​នេះ បន្ទាប់​ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ប្រកាស​ទទួលស្គាល់​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប ដែល​ត្រូវ​បាន​អង្គ​សភា​បោះ ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្តជា​អនុប្រធាន​ទី​១ រដ្ឋសភា​មាន​សំឡេង គាំទ្រ​១០៧​សំឡេង ។

នា​ឱកាស​នោះ​ដែរ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប បាន​ប្តេជ្ញា​ចិត្ត​គោរព​ឥត​ងាករេ​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ​ដែល​មាន​ជា​ធរមាន ពិសេស​រាល់​គោលការណ៍​នៃ​ស្មារតី​បទបញ្ជា​ផ្ទៃ ក្នុង​រដ្ឋសភា និង​គោរព​មាគ៌ា​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្មោះត្រង់​ឥត​ងាករេ​ចំពោះ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​មានការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប បាន​ប្តេជ្ញា​ទៀត​ថា ៖ គោរព​អនុវត្ត​យ៉ាង​ម៉ឹង​ម៉ាត់​នូវ​រាល់​គោលការណ៍​រីក​ចំរើន​ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹ ម​ត្រូវ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។ ពង្រឹងសមត្ថភាព​បន្ថែម​នឹង​បន្ត​ពង្រឹង​នូវ​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង​នៃ​រដ្ឋសភា និង​ស្ថាប័ន​ដទៃ​ទៀត​ជា​ប្រចាំ​តទៅ និង​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ជា​ប្រចាំ​តាម​ច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ក្នុង​នាម​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​និង​ចង្អុល​ទិស​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​។

ជាមួយ​គ្នា​នេះ អនុប្រធាន​ទី​១ រដ្ឋសភា​បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ព្រមទាំង​អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​អង្គប្រជុំ​រដ្ឋសភា​ទាំងមូល ។

សូម​ជម្រាប​ថា សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា បាន​បោះ​ឆ្នោត ផ្តល់​សេចក្តី​ទុក ចិត្ត​ជូន​ឯកឧត្តម កិត្តិ សេដ្ឋា​បណ្ឌិត ជាម យៀ​ប​ដោយ​សំឡេង ១០៧ កាលពី​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា ឆ្នាំ​២០២១​តាម​សំណើ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ