ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ពីដេក​ប្រ​ឡេ​ក​មើល ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ក្បែរ​ផ្ទះ​ផ្អើល​ឆោឡោ

5 ខែ មុន
  • ប៉ៃលិន

ក្រោយ​ងើប​ពី​ដំណេក ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ស​.​ព​បុរស​អនាថា​ម្នាក់​ដេក​ស្លា​.​ប់​ផ្ងារពោះ​នៅ​ក្បែរ​ពាងទឹក​មុខ​ផ្ទះ​ភូមិ​ទាំង​ព្រឹក​ព្រលឹម ដោយ​មានការ​សង្ស័យ​ថា

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ងើប​ពី​ដំណេក ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ស​.​ព​បុរស​អនាថា​ម្នាក់​ដេក​ស្លា​.​ប់​ផ្ងារពោះ​នៅ​ក្បែរ​ពាងទឹក​មុខ​ផ្ទះ​ភូមិ​ទាំង​ព្រឹក​ព្រលឹម ដោយ​មានការ​សង្ស័យ​ថា ជា​ករណី​កើត​ជំងឺ​ខ្យល់​.​គ ឬ​គាំងបេះដូង ខណៈ​ជន​រង​គ្រោះ​អត់​មាន​បងប្អូន និង​ញាតិសណ្តាន​ក្នុងភូមិ​នោះ​ឡើយ​។

ហើយ​តែ​ជា​ញឹកញយ គេ​តែង​សង្កេត​ឃើញ​បុរស​រង​គ្រោះ​រូប​នេះ​ដើរ​ផឹកស្រា​នៅ​តាម​តូប​អ្នក​ភូមិ រួច​ក៏​ទៅ​ស្នាក់​នៅ​ក្នុង​ទី​វត្ត​អារាម​ជា​ញឹក​ញា​យ លុះ​ព្រឹក​ឡើង​ក៏​ប្រទះ​ឃើញ​ស​.​ព​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​តែ​ម្តង ។ ហេតុការណ៍​ប្រទះ​ឃើញ​ស​.​ព​ជន​រង​គ្រោះ​ដេក​ស្លា​.​ប់​នៅ​ក្បែរ​ផ្ទះ​អ្នក​ភូមិ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ដូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

Picture

ប្រភព​ព័ត៌មាន​ពី​អ្នកស្រី ឌី សា​វឿ​ន មេ​ភូមិ​ដូង បានឱ្យ​ដឹង​ថា ៖ ស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ថា ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ (​ជា​ជនអនាថា​)​។ ហើយ​មុន​ពេល​កើតហេតុ គេ​តែង​ឃើញ​បុរស​ខាងលើ​នេះ​ដើរ​ចុះឡើង​ៗ​ទិញ​ស្រា រួច​មក​អង្គុយ​ផឹក​ម្នាក់ឯង​នៅ​តាម​តូប​អ្នក​ភូមិ លុះ​សួរនាំ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា គេ​គ្មាន​បងប្អូន​សាច់ញាតិ​នោះ​ទេ ទោះ​បីជា​មាន​ក៏​អត់​មាន​អ្នក​ណា​រាប់អាន​ដែរ ហើយ​គេ​ក៏​មិន​បាន​ប្រាប់​ពី​ស្រុក​កំណើត​នោះ​ឡើយ​។

Picture

លោកស្រី​បន្ត​ទៀត​ថា ស្រាប់តែ​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​កើតហេតុ ពេល​ម្ចាស់ផ្ទះ​ភ្ញាក់ពីដេក ក៏​ប្រ​ឡេ​ក​មើលទៅ​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ផ្ងារពោះ​ស្លា​.​ប់​បាត់​ទៅ​ហើយ រួច​ក៏​រាយការណ៍​ជូន​លោកស្រី និង​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ពិនិត្យ​តែ​ម្តង​។

លោកស្រី​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច នគរបាល​បញ្ជាក់​ថា ជា​ករណី​ខ្យល់​.​គ ឬ​គាំងបេះដូង ហើយដោយ​គ្មាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ ទើប​លោកស្រី បាន​សហការ​ជាមួយ​មេឃុំ​ស្ទឹង​កាច់ រ៉ៃ​អង្គាស​ថវិកា​យក​ទៅ​ទិញ​ធ្យូង និង​ហៅ​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដឹក​យក​ទៅ​បូជា​នៅ​ប៉ាឆា​មួយ​កន្លែង ស្ថិត​ក្នុង​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុង ប៉ៃលិន ខេត្ត​ប៉ៃលិន​។

Picture

ដូច្នេះ​ហើយ បើសិនជា​ប្រជាពលរដ្ឋ​ណា​បាត់​សាច់ញាតិ ដែល​មានឈ្មោះ ឬ​ភិនភាគ​ដូច​ខាងលើ​នេះ អាច​ទាក់ទង​ទៅ​ខាង​តាជី​ក្នុង​វត្ត​រតន​សោភ័ណ ឬ​ហៅ​វត្ត​កោង​កាង ដើម្បី​យក​ធាតុ​ទៅ​បញ្ចុះ ឬ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Picture
Picture
Picture
Picture