ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្យាន​សិច​នឹង​លេច​រូបរាង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​2018

7 ឆ្នាំ មុន

Erotikaland ឬ​ឧទ្យាន​សិច​នឹង​បើក​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១៨ ។ ឧទ្យាន​នេះ​នឹង​មាន​កន្លែង​ទស្សនា​ភាពយន្ត​កម្រិត 7D ទីតាំង​រថយន្ត​បុក​គ្នា (Bumper Cars) មាន​រាង​ជា​ប្រដាប់​ភេទ និង​អាង​ហែល​ទឹក​អាក្រាត ។

Erotikaland ឬ​ឧទ្យាន​សិច​នឹង​បើក​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១៨ ។ ឧទ្យាន​នេះ​នឹង​មាន​កន្លែង​ទស្សនា​ភាពយន្ត​កម្រិត 7D ទីតាំង​រថយន្ត​បុក​គ្នា (Bumper Cars)  មាន​រាង​ជា​ប្រដាប់​ភេទ និង​អាង​ហែល​ទឹក​អាក្រាត ។ តម្លៃ​ចូល​ក្នុង​ឧទ្យាន​សិច​គឺ​១០០​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់ ព្រមទាំង​ផ្តល់​ឱ្យ​អ្នក​ទ​ស្សា​នា​ទៅ​កាន់​ហាង​សម្រើប ។ ទោះ​ជាយ៉ាង​ណា​ក្តី ការ​រួម​ភេទ​មិន​ត្រូវ​គេ​អនុញ្ញាត​នៅ​ក្នុង​ឧទ្យាន​នោះ​ទេ ថ្វីបើ​ឧទ្យាន​ដាក់​ឈ្មោះ​ថា «​ឧទ្យាន​សិច​» ក៏​ដោយ ប៉ុន្តែ​គេ​អាច​រួមរ័ក​ក្នុង​សណ្ឋាគារ​ក្បែរផ្លូវ​បាន ។

ប្រេ​ស៊ី​ល​ត្រូវ​ពិភពលោក​ទទួលស្គាល់​ថា ជា​ប្រទេស​មាន​អ្នក​រាំ​របាំ​ស្លៀក​ឈុត​ខ្លី​ស្តើង និង​បិទ​បាំង​កេរ្តិ៍ខ្មាស​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ នោះ​គឺ​របាំ​សាំ​បា ប៉ុន្តែ​ការ​កម្សាន្ត​បច្ចុប្បន្ន​ក្នុង​ប្រទេស​ត្រូវ​គេ​ធ្វើ​ឱ្យ​កាន់តែ​សប្បាយ​ពុះ កញ្ជ្រោល​ឡើង​ៗ​។ អ្នក​អភិវឌ្ឍ​គម្រោង​ឧទ្យាន​នោះ​សង្ឃឹមថា វា​នឹង​សាងសង់​ក្បែរ​ទីក្រុង Piracicaba ប្រហែលជា​ធ្វើ​ដំណើរ​ពីរ​ម៉ោង​ពី​ក្រុង​សៅ​ប៉ូ​ឡូ ហើយ​វា​នឹង​លេច​រូបរាង​នៅ​ឆ្នាំ​២០១៨ ។ ដើម្បី​ទាក់ទាញ​ឱ្យ​អ្នក​ទស្សនា​ទៅ​លេង​ក្នុង​ឧទ្យាន​នោះ ពួក​គេ​នឹង​ជ្រើសរើស​យក​នារី​ស្រស់​ស្អាត និង​បុរស​សង្ហា​នៅ​ចាំ​រាំ ព្រមទាំង​ធ្វើ​កាយវិការ​ទាក់ទាញ​ភ្ញៀវ ។

យោង​តាម​លោក Matheus Erler ជា​សមាជិក​គណបក្ស​សង្គមនិយម​គ្រី​ស្ទា​ន និង​ជា​ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រឹក្សា​ក្រុង Piracicaba និយាយ​ទៅ​កាន់​កាសែត​ញូ​វ​យ៉​ក​ថែម​ស៍​ថា «​ពួក​យើង​មិន​អាច​ធ្វើ​ឱ្យ​ទីក្រុង​ក្លាយទៅជា​ទីតាំង​សិច​ទេ ។ អ្វី​ដែល​ជា​ក្តី​បារម្ភ​ខ្លាំង​បំផុត​របស់​យើង​គឺ ឧទ្យាន​សិច​នឹង​ទាក់ទាញ​បុគ្គល​ថោកទាប​ដែល​ពួក​គេ​គិត​ថា វា​នឹង​បម្រើ​ផ្លូវភេទ​ដល់​ពួក​គេ​ទៅ​វិញ ។ ទោះជា​យ៉ាងណា​ក្តី ក៏​ឧទ្យាន​សិច​នឹង​បង្កើត​ការងារ​ចំនួន​២៥០​ប្រភេទ​ព្រមទាំង​លើកកម្ពស់​ការ​រួម​ភេទ​ដោយ​សុវត្ថិភាព​» ។

Erotikaland ឬ​ឧទ្យាន​សិច​នឹង​ក្លាយជា​ឧទ្យាន​ចម្លែក​ក្នុង​ចំណោម​ឧទ្យាន ចម្លែក​ៗ​ផ្សេង​ទៀត​ក្នុង​លោក ដូច​ជា​ឧទ្យាន​កម្សាន្ត Bon-Bon Land នៅ​ប្រទេស​ដា​ណឺ​ម៉ាក និង​ឧទ្យាន Shijingshan Amusement Park ដែល​គេ​តែងតែ​គិត​ថា​ជា​កន្លែង​ឌី​ស្នី​ឡែ​ង​ក្លែងក្លាយ ៕