ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពត ពង្រឹង​សេវាកម្ម​ទេសចរណ៍​ផ្ទៃក្នុង ដើម្បី​បង្កើន​ទំនុកចិត្ត​ទេសចរ​បរទេស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កំពត​ជា​គោលដៅ​ទេសចរណ៍​សំខាន់​មួយ​របស់​កម្ពុជា ​។ ស្រប​ពេល​ដែល​ផ្លូវជាតិ​លេខ​ ៣ ​បាន​ជួសជុល​កែ​លម្អ​យ៉ាង​ស្អាត ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកំពត និង​ខេត្ត​កែប មាន​លក្ខណៈ​កាន់តែ​ងាយស្រួល…

រាជធានី​ភ្នំពេញ ​៖ កំពត​ជា​គោលដៅ​ទេសចរណ៍​សំខាន់​មួយ​របស់​កម្ពុជា ​។ ស្រប​ពេល​ដែល​ផ្លូវជាតិ​លេខ​ ៣ ​បាន​ជួសជុល​កែ​លម្អ​យ៉ាង​ស្អាត ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកំពត និង​ខេត្ត​កែប មាន​លក្ខណៈ​កាន់តែ​ងាយស្រួល ​។ ប្រធាន​មន្ទីរ​ទេសចរ​ខេត្តកំពត លោក​ សយ ស៊ី​ណុ​ល បាន​ឱ្យដឹង​ថា វា​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ដំណាក់កាល​នៃ​ការ​ស្តា​រវិ​ស​យ័​ទេសចរ​ណ៍ទ្បើ​ង​វិញ​ក្រោយ​ពី​វិបត្តិ​កូ​វី​ដ​ ១៩ នៅ​កម្ពុជា​មាន​ភាព​ធូរស្រាល ដោយ​ចាប់ផ្តើម​ពី​ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរ​ផ្ទៃក្នុង ​។

លោក​បាន​បញ្ជាក់​ថា វិស័យ​ទេសចរណ៍​ត្រូវ​បាន​ទ្រុឌទ្រោម​ដោយសារ​ជំងឺឆ្លង​សកល​កូ​វី​ដ​ ១៩ ហើយ​ផ្តើម​ពី​នោះ​វិ​ស​យ័​ផ្សេង​ៗ​ទៀត​ក៏​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផង​ដែរ​ ។ លោក​ថា​ ការ​ដាក់​ចេញ​នូវ​នយោបាយ​ពង្រឹង​ទេសចរ​ផ្ទៃក្នុង​របស់​លោក​រដ្ឋមន្ត្រី​ទេសចរណ៍ ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ស្តា​រវិ​ស​យ័​សេដ្ឋកិច្ច ជីវភាព​របស់​ប្រជាពលរដ្ឋ​ទ្បើ​ង​វិញ​ផង​ និង​ការ​ស្តា​រវិ​ស​យ័​ផ្សេង​ៗ​ទៀត​ផង​ដែរ ព្រោះថា​ វិ​ស​យ័​ទេសចរណ៍​មានការ​ពាក់​ព​ន្ធ័​នឹង​វិ​ស​យ័​ជា​ច្រើន​ទៀត ​។​ ដូច្នេះ​អាច​និយាយ​ថា បើ​វិ​ស​យ័​ទេសចរណ៍​ធ្លាក់​ចុះ ​ឬ​ប្រឈម​នឹង​វិបត្តិ​នោះ វិ​ស​យ័​ផ្សេង​ជា​ច្រើន​ទៀត​ក៏​រង​ការ​ប៉ះពាល់​ផង​ដែរ​ ។

ជា​ការ​កត់សម្គាល់​កាលពី​បុណ្យអុំទូក​ និង​ឱកាស​ចុង​ស​ប្ដា​ហ៍នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ អ្នកទេសចរ​ផ្ទៃក្នុង​ជាង ​១ ​លាន​បាន​ចេញ​ដើរ​កម្សាន្ត នៅ​ក្នុង​នោះ​ខេត្តកំពត ​ទទួល​បាន​ភ្ញៀវ​ទេចរ​ជាង​ ១០ ​ម៉ឺន​នាក់ ​។ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា លំហូរ​ភ្ញៀវ​ទេសចរ​ជិត​មួ​យស​ប្តា​ហ៍​នោះ នោះ​បាន​បង្កើត​បាន​នូវ​ចរន្ត​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​មូលដ្ឋាន ពិសេស​សម្រាប់​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទូទៅ ខណៈ​ដែល​ប្រតិបត្តិ​ករ​ទេសចរណ៍​នានា​បាន​ប្រមើល​មើល​ពី​កាលានុវត្តភាព​នៃ​ការ​ងើបឡើង​ដ៏​រហ័ស​នៃ​វិស័យ​ទេសចរណ៍ ​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ចរន្ត​ភ្ញៀវ​ទេសចរ​ដ៏​ផុស​ផល​នេះ បាន​បង្ហាញ​ផង​ដែរ​ថា មូលដ្ឋាន​អាជីវកម្ម ផ្នែក​ឯកជន និង​អ្នករក​ទទួលទាន​ក្នុង​វិស័យ​ទេសចរណ៍​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ចូលរួម​ស្តារ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​ ។

លោក​ សយ ស៊ី​ណុ​ល ​និយាយ​ថា ប្រសិនបើ​វិ​ស​យ័​ទេសចរណ៍​ងើប​ទ្បើ​ង​វិញ​នោះ វិ​ស​យ័​ផ្សេង​ៗ​ទៀត​ក៏​ងើប​ដូច​គ្នា ​។ «នយោបាយ​ស្តារ​ និង​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ផ្ទៃក្នុង​ជា​មុន​សិន ព្រោះថា​ មាន​តែ​ការ​បោះ​ជំ​ហ៊ាន​ពង្រឹង​សេវាកម្ម​ទេសចរ​ផ្ទៃក្នុង​ប៉ុណ្ណោះ ដើម្បី​ជា​ការ​បង្ហាញ​នូវ​ទំនុកចិត្ត​ភ្ញៀវ​ទេសចរ​បរទេស​ និង​ទាក់ទាញ​ភ្ញៀ​របរ​ទេស​ឲ្យ​មក​សម្រាក​កម្សាន្ត​នៅ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ