ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ប្រញាប់​សង្គ្រោះ​កូន​របស់​អ្នក​ពី​ការ​បរាជ័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ត្រូវ​រំលឹក​ខ្លួនឯង​ថា ការ​ទុក​កូន​ឱ្យ​ទទួល​រង​នូវ​ផលវិបាក មិនមែន​ជា​ការ​បោះបង់​ចោល​កាតព្វកិច្ច​ជា​ឪពុក​ម្តាយ​របស់​អ្នក​នោះ​ទេ ហើយ​អ្នក​ក៏​មិន​គួរ​ការពារ​កូន​របស់​អ្នក​ពី​ឧបសគ្គ ឬ​ការ​បរាជ័យ​នោះ​ដែរ ។ ការ​បរាជ័យ គឺ​ចាំបាច់​សម្រាប់​កុមារ…

រាជធានី​ភ្នំពេញ ៖ អ្នក​ត្រូវ​រំលឹក​ខ្លួនឯង​ថា ការ​ទុក​កូន​ឱ្យ​ទទួល​រង​នូវ​ផលវិបាក មិនមែន​ជា​ការ​បោះបង់​ចោល​កាតព្វកិច្ច​ជា​ឪពុក​ម្តាយ​របស់​អ្នក​នោះ​ទេ ហើយ​អ្នក​ក៏​មិន​គួរ​ការពារ​កូន​របស់​អ្នក​ពី​ឧបសគ្គ ឬ​ការ​បរាជ័យ​នោះ​ដែរ ។ ការ​បរាជ័យ គឺ​ចាំបាច់​សម្រាប់​កុមារ ដើម្បី​ពួក​គេ​អាច​រៀន​ពី​កំហុស​ផ្ទាល់ខ្លួន កែ​លម្អ និង​រីក​ចម្រើន​ទៅ​មុខ ។ សូម​រំលឹក​ខ្លួន​អ្នក​ថា អ្នក​ត្រូវ​បោះ​ជំហាន​ទៅ​មុខ ហើយ​ស្រមៃ​ថា អ្នក​ចង់ឱ្យ​កូន​របស់​អ្នក​ក្លាយជា​នរណា ក្លាយជា​មនុស្ស​បែប​ណា ? ។

អ្នក​ក៏​ត្រូវ​តែ​រំលឹក​ខ្លួនឯង​ថា អ្នក​បាន​រៀនសូត្រ​ពី​ជីវិត​ពេល​អ្នក​បាន​ធ្វើ​ខុស អ្នក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បរាជ័យ ដែល​ធ្វើ​ឱ្យ​អ្នក​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​អ្នក ហើយ​អ្នក​អាច​ប្រកួតប្រជែង​ខ្លួនឯង​រហូត​ដល់​អ្នកធំ​ឡើង ។ អ្នក​មិន​ត្រឹមតែ​រៀន​ដោះស្រាយ​បញ្ហា និង​ការ​បរាជ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ក៏​ទទួល​បាន​មេរៀន​ដើម្បី​តស៊ូ និង​ដោះស្រាយ​បញ្ហា​ផង​ដែរ ។

សូម​សួរ​ខ្លួនឯង​ថា កូន​របស់​អ្នក​គួរ​ដឹង​ថា វា​មិន​អី​ទេ​ក្នុង​ការ​ធ្វើ​ខុស ឬ​ការ​បរាជ័យ ដរាបណា​ពួក​គេ​ទទួលស្គាល់​ការ​បរាជ័យ​ទាំងនោះ ហើយ​រៀន​ពី​ពួក​គេ ។ ពួក​គេ​នឹង​កាន់តែ​ស្វាហាប់ និង​មាន​ធនធាន ប្រសិនបើ​ពួក​គេ​បរាជ័យ ។ នៅ​ពេល​ពួក​គេ​មាន​អារម្មណ៍​ស្រួលបួល​ពេល​គេ​ធ្វើ​ខុស ឬ​បរាជ័យ វា​នៅ​តែ​មានការ​ងារ​ជា​ច្រើន​ដែល​ត្រូវធ្វើ​ដើម្បី​ឱ្យ​ពួក​គេ​រីក​ចម្រើន​ក្នុង​ការ​រៀនសូត្រ ។ យើង​កំពុងធ្វើការ​លើ​គំនិត​នៃ «​អ្វី​ដែល​យើង​បាន​រៀន និង​អ្វី​ដែល​យើង​នឹង​ធ្វើ​ខុស​គ្នា​នៅ​ពេល​ក្រោយ​» ប៉ុន្តែ​ប្រាកដ​ណាស់ សម្រាប់​ពេល​នេះ ត្រូវ​ប្រាកដ​ថា អ្នក​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បានជា​រៀងរាល់ថ្ងៃ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​អប់រំ​កូន​របស់​អ្នក ។ ចូរ​បង្រៀន​កូន​ថា ការ​ធ្វើ​ខុស គឺ​មិន​អី​ទេ ឱ្យ​តែ​ព្រម​ទទួលស្គាល់ ហើយ​រៀនសូត្រ​ពី​រឿង​ទាំងនោះ ដើម្បី​កុំឱ្យ​ពួក​គេ​ដួល​លើ​ថ្ម​ដដែល​ពីរ​ដង ឬ​ធ្វើ​ដូច​គ្នា ។

ការ​ធ្វើ​បែប​នេះ មិនមែន​មាន​ន័យ​ថា អ្នក​ចង់ឱ្យ​កូន​របស់​អ្នក​ធ្វើ​ខុស ឬ​បរាជ័យ​គ្រប់ពេល​នោះ​ទេ ។ ប៉ុន្តែ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ថា ពួក​គេ​ត្រូវ​តែ​បរាជ័យ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​សំខាន់​ៗ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត ។ ទោះបីជា​ពេល​ខ្លះ វា​ពិបាក​សម្រាប់​អ្នក​ក្នុង​ការ​មិន​ជួយ​ពួក​គេ​ក៏​ដោយ ប៉ុន្តែ​អ្នក​ត្រូវ​សង្កេត​មើល​អ្វី​ដែល​កំពុង​កើតឡើង​ឱ្យ​បាន​ដឹ​ត​ដល់​ដើម្បី​ដឹង​ថា ពេល​ណា​អ្នក​ត្រូវ​ឈាន​ជើង​ចូល​ជួយ​កូន​របស់​អ្នក ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស ឡាញ​ន៍ ផ្តល់​ជូន​សេវាកម្ម​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខែ្ម​រ និង​អង់គ្លេស ចំណេះ​ទូទៅ​ខ្មែរ ភាសា​ចិន និង​ភាសា​អង់គ្លេស និង​បន្ត​ទទួល​ចុះ​ឈ្មោះ​សិស្ស សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ទី ១ ដល់ ទី ១២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់គ្រង​ការ​សិក្សា និង​អេប​សាលារៀន ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។