ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​លុយ​រៀល​មាន​ប្រៀប​ជាង​ដុល្លារ​ស៊ី​ងហ្គា​ពួរ និង​លុយ​បាត​ថៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ហក់​ឡើង​ខ្ពស់​ជាង​ប្រាក់​ដុល្លារ​ស៊ីង​ហ្គា​ពួរ និង​ប្រាក់​បាត​ថៃ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ហក់​ឡើង​ខ្ពស់​ជាង​ប្រាក់​ដុល្លារ​ស៊ីង​ហ្គា​ពួរ និង​ប្រាក់​បាត​ថៃ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ​បានឱ្យ​ដឹង​ថា ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល​ត្រឹមតែ ២៩៧៥ រៀល និង​លក់​ចេញ​តែ ៣០០៤ រៀល​ប៉ុណ្ណោះ ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់ ២៩៧៨ រៀល ហើយ​លក់​ចេញ​ដល់​ទៅ ៣០០៨ រៀល ។

ទន្ទឹម​នេះ ១ បាត​ថៃ ទិញ​ចូល​ត្រឹមតែ ១២២ រៀល និង​លក់​ចេញ ១២៣ រៀល​ប៉ុណ្ណោះ ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ១២៣ រៀល និង​លក់​ចេញ​រហូត​ដល់ ១២៤ រៀល​ឯណោះ ។

ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៩ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៥៦១ រៀល លក់​ចេញ ៤៦០៦ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ​២៩៣១ រៀល លក់​ចេញ ២៩៦១ រៀល ។

ជាមួយ​គ្នា​នេះ ១ យន់​ចិន ទិញ​ចូល ៦៣៧ រៀល លក់​ចេញ ៦៤៣ រៀល ហើយ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥២៥ រៀល លក់​ចេញ ៣៥៦១ រៀល​, ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤២ រៀល លក់​ចេញ ៣៤៦ រៀល ខណៈ ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៩ រៀល លក់​ចេញ ១៨១ រៀល ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ