ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CNRP ប្រកាស​ថា​តំណាងរាស្ត្រ​ខ្លួន​មិន​ចូល​តាម​ដីកា​តុលាការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃ​ទី​០៤ ឧសភា​នេះ​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូល​ទៅ​តុលាការ​តាម​ដីកាកោះ​របស់​អយ្យការ​អម​

រាជធានី​ភ្នំពេញ ៖ ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃ​ទី​០៤ ឧសភា​នេះ​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូល​ទៅ​តុលាការ​តាម​ដីកាកោះ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ ព្រោះ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា ការ​ចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​ដែល​មាន​អភ័យ​ឯក​សិ​ទ្ឋិ ត្រូវ​មានការ​យល់ព្រម​ពី​រដ្ឋសភា ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ចាត់​ទុក​ការ​ចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ជា​ការ​បំពាន​ច្បាប់រដ្ឋធម្មនុញ្ញ​នោះ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ក៍បាន​ស្នើ​ឲ្យ​ស្ថាប័ន​អយ្យការ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការ​ចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​ដែល​មាន​អភ័យ​ឯក​សិ​ទ្ឋិ​សភា​និង​ស្នើ​ឲ្យ​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​គោរព​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ៕