ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មកដឹង​ពី​ប្រវត្តិ និងស្នាដៃ ចាន់ វឌ្ឍនាកា គួរឱ្យ​ស្ញប់ស្ញែង​ក្នុង​វិស័យ​បាល់ទាត់

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ កីឡាករ ចាន់ វឌ្ឍនាកា នៅ​តែ​បន្ត​ឈរ​បោះសំឡេង​ជា​កីឡាករ​បាល់ទាត់​នៅ​ក្នុង​ពិភព​បាល់

​រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ កីឡាករ ចាន់ វឌ្ឍនាកា នៅ​តែ​បន្ត​ឈរ​បោះសំឡេង​ជា​កីឡាករ​បាល់ទាត់​នៅ​ក្នុង​ពិភព​បាល់ទាត់ បន្ទាប់​ពី​លោក​ត្រូវ​បាន​ក្រុម​ជម្រើសជាតិ​កម្ពុជា ផ្ដល់​ឱកាស​អោយ​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​ជា​ថ្មី ហើយ​បាន​បង្កើត​ស្នាដៃ​ធ្វើ​អោយ​អ្នកគាំទ្រ​កោតសរសើរ​។ នៅ​ក្នុង​ការ​ប្រកួត Susuki Cup 2021 ដែល​នឹង​ចាប់ផ្ដើម​ក្នុង​ពេល​ខាង​មុខ​នេះ លោក​ក៏​នឹង​មានមុខ​ឡើង​ប្រកួត​ក្នុង​នាម​ជា​ខ្សែប្រយុទ្ធ​ស្លាប​តំណាង​ជាតិ​ផង​។ ជាមួយនឹង​ភាព​លេចធ្លោ​ដែល​នៅ​តែ​ធ្វើ​អោយ​លោក​ល្បីឈ្មោះ​នេះ ជីវប្រវត្តិ និងស្នាដៃ​របស់​​កីឡាកររូបនេះ​ ​ក៏​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ផង​ដែរ ស្រប​ពេល​ដែល​គិត​នៅ​ត្រឹម​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ លោក​ក៏​មាន​ស្នាដៃ​ឈាន​ឡើង ដែល​សក្តិ​សម​បំផុត​ នឹង​ពាក្យ​សរសើរ​ថា អាយ​ដល​ផ្នែក​បាល់ទាត់​។ លោក​គឺជា​កីឡាករ​វ័យក្មេង ដែល​ឈ្នះ​ស្បែកជើង​មាស និង​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ច្រើន​ជំនាន់​ជាងគេ និង​នៅ​លេង​ជម្រើសជាតិ​បាន​យូរ​ជាងគេ ក្នុង​ចំណោម​កីឡាករ​ល្បី​ៗ​ដែល​កំពុង​ទទួល​ការ​គាំទ្រ​។

ផ្អែក​តាម​ប្រវត្តិ និង​ស្នាដៃ កីឡាករ​រូប​នេះ អាច​នឹង​ពិបាក​អោយ​កីឡាករ​ស្រករ​ក្រោយ​វ៉ា​បាន ដោយសារ​តែ​​កីឡាកររូបនេះ​​ត្រូវ​បាន​បណ្ដុះ​នៅ​ក្នុង​វិស័យ​បាល់ទាត់​តាំងពី​ក្មេង​វ័យ​។

លោក ចាន់ វឌ្ឍនាកា អាយុ​​២៧​ឆ្នាំ មាន​កម្ពស់1,73​ម៉ែត្រ មានស្រុក​កំណើត​នៅ​ខេត្តកំពត ​។ លោក​ជា​ខ្សែប្រយុទ្ធ​ស្លាប​ប្រចាំ​ក្លិប​បឹង​កេ​ត ដោយ​ប្រវត្តិ​ស្នាដៃ​របស់​​កីឡាកររូបនេះ ​បើ​ដឹង​លម្អិត គឺ​ពិតជា​មិន​សរសើរ​មិន​បាន​។ ​កាលពី​ឆ្នាំ​២០១០ កីឡាកររូបនេះ​ទទួល​បានការ​ហ្វឹកហាត់​នៅ​ក្លិប​ព្រះ​ខ័​ន្ធ​រាជ ហើយ​នៅ​ឆ្នាំ​២០១១ ដល់​២០១២ លោក​បាន​ក្លាយជា​កីឡាករ​ប្រចាំ​ក្លិប​ព្រះ​ខ័​ន្ធ​រាជ​ស្វាយ​រៀង ដោយ​ចូល​បាន​១៧​ប្រកួត រកបាន​១០​គ្រាប់​។ ឆ្នាំ​២០១២ ដល់​២០១៧ លោក​ផ្លាស់​មក​ក្លិប​បឹង​កេ​ត បង្ហាញខ្លួន​បាន​៩០​ប្រកួត រកបាន​១១៦​គ្រាប់​។ ក្នុង​ឆ្នាំ​2017 ដដែល លោក​ត្រូវ​បាន​ក្លិប​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ខ្ចី​ជើង យក​ទៅ​លេង​នៅ​ទីនោះ ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​ផ្ដល់​ឱកាស​អោយ​ចូល​លេង​ច្រើន​នោះ​ទេ ទើប​លោក​មិនសូវ​មាន​ភាព​លេចធ្លោ​។ នៅ​ឆ្នាំ​២០១៨ លោក​បាន​ផ្លាស់​ទៅ​លេង​អោយ​ក្លិប​មួយ​នៅ​ម៉ា​ឡេស៊ី​ ហើយ​ក៏​រក​មិន​បាន​មួយ​គ្រាប់​នោះ​ដែរ ក៏​ឈាន​ដល់​ការ​ចែកផ្លូវ​គ្នា​ ។

បច្ចុប្បន្ន​លោក​គឺជា​ខ្សែប្រយុទ្ធ​ក្នុង​ក្រុម​បឹង​កេ​ត ហើយ​ក៏​ជា​ជម្រើសជាតិ របស់​កម្ពុជា​ផង​ដែរ​។

ឆ្នាំ​២០១១ លោក​ចូល​លេង​អោយ​ក្រុម​ជម្រើសជាតិ U19 ដោយ​ប្រកួត​បាន​៣​ប្រកួត តែ​រក​គ្រាប់​បាល់​មិន​បាន​ឡើយ​។

២០១២ ដល់​២០១៥ លេង​អោយ​ជម្រើសជាតិ U23 ដោយ​ប្រកួត​បាន ២៥​ប្រកួត ហើយ​រកបាន ៧​គ្រាប់​។

ចាប់ពី​ឆ្នាំ​២០១៣ ដល់​បច្ចុប្បន្ន ចាន់ វឌ្ឍនាកា លេង​អោយ​ជម្រើសជាតិ U23 ផង ជម្រើសជាតិ​ឈុត​ធំ​ផង ដោយ​រក​បានជា​ច្រើន​គ្រាប់ សរុប​ទាំងគ្រប់​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​។ សម្រាប់​ស្នាដៃ​ផ្នែក​ពានរង្វាន់ ដែល​លោក​ទទួល​បាន​រួម​មាន ជួយ​អោយ​ក្រុម​បឹង​កេ​ត​លើក​ពាន នៅ​ឆ្នាំ​២០១៦ តាម​រយៈ​រកបាន​គ្រាប់​បាល់​ធ្វើ​អោយ​ក្រុម​បឹង​កេ​ត​ឈ្នះ​គូប្រកួត​។ ២០១២ ឈ្នះ​ពានរង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​។

ឆ្នាំ​២០១៣ ឈ្នះ​ស្បែកជើង​មាស ប្រចាំ​ពាន Hun Sen Cup ក្រោយ​ពី​រកបាន​គ្រាប់​បាល់​ច្រើន​ជាងគេ​។ ឆ្នាំ​២០១៥ ឈ្នះ​ពាន​កីឡាករ​ឆ្នើម ប្រចាំ​ពានរង្វាន់​បាល់ទាត់ Toyota ទន្លេមេគង្គ​។ ក្នុង​ឆ្នាំ​ដដែល​នោះ ក៏​បាន​ឈ្នះ​ស្បែកជើង​មាស ពី​ការ​ប្រកួត League កំពូល​កម្ពុជា​។ ឆ្នាំ​២០១៦ ឈ្នះ​ស្បែកជើង​មាស ពី​League កំពូល​កម្ពុជា​។

ឆ្នាំ​២០១៧ លោក​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ប្រចាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ហៅ​កាត់​ថា FFC​។ មក​ដល់​ពេល​នេះ ថ្វី​ត្បិត​តែ​មាន​កីឡាករ​បាល់ទាត់​ខ្លាំង​ៗ ឆ្នើម​ៗ តែ​កីឡាករ ចាន់ វឌ្ឍនាកា នៅ​តែ​រក្សា​តំណែង​ជា​កីឡាករ​ខ្លាំង​ក្នុង​ផ្នែក​បាល់ទាត់​។ ក្រោយ​ពី​ជា​ជម្ងឺ​កូ​វីដ ១៩ លោក​កាន់តែ​បង្កើន​សមត្ថភាព បង្កើន​ការ​បង្វឹក ទើប​ធ្វើ​អោយ​លោក​ត្រូវ​បាន​មេក្រុម​ជម្រើសជាតិ​ផ្ដល់​សិទ្ធិ​អោយ​ប្រកួត​ព្រឹត្តិការណ៍ Susuki Cup ខាង​មុខ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ