ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សាស្រាវជ្រាវ៖ បុរសគួរតែបញ្ចេញទឹកកាមឱ្យបានយ៉ាងហោច ២១ដងក្នុងមួយខែ

2 ឆ្នាំ មុន

ការសិក្សាថ្មីមួយបានណែនាំថា បុរសគ្រប់រូបគួរតែបញ្ចេញទឹកកាមយ៉ាងហោចណាស់ ២១ដងក្នុងមួយខែ ដើម្បីជៀសវាងជំងឺមហារីកក្រពេញប្រូស្តាត។ ការសិក្សាបានពិនិត្យមើលថាទំនាក់ទំនងនៃភាពញឹកញាប់នៃការបញ្ចេញទឹកកាម ជាមួយនឹងហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតក្នុងរយៈពេល ១៨ឆ្នាំ។ គេបានរកឃើញថា បុរសដែលមានអាយុពី ២០…

ការសិក្សាថ្មីមួយបានណែនាំថា បុរសគ្រប់រូបគួរតែបញ្ចេញទឹកកាមយ៉ាងហោចណាស់ ២១ដងក្នុងមួយខែ ដើម្បីជៀសវាងជំងឺមហារីកក្រពេញប្រូស្តាត។ ការសិក្សាបានពិនិត្យមើលថាទំនាក់ទំនងនៃភាពញឹកញាប់នៃការបញ្ចេញទឹកកាម ជាមួយនឹងហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតក្នុងរយៈពេល ១៨ឆ្នាំ។

គេបានរកឃើញថា បុរសដែលមានអាយុពី ២០ ទៅ ២៩ឆ្នាំដែលបញ្ចេញទឹកកាម ២១ដង ឬច្រើនជាងនេះក្នុងមួយខែ គឺមាន១៩% រកឃើញថាមានជំងឺមហារីកក្រពេញប្រូស្តាត តិចជាងអ្នកដែលបញ្ចេញទឹកកាមត្រឹមតែ៤ទៅ៧ដង ក្នុងមួយខែ។

ជាមួយគ្នានេះដែរ គេបានរកឃើញថា បុរសអាយុពី ៤០ ទៅ ៤៩ឆ្នាំ ដែលបានបញ្ចេញទឹកកាមយ៉ាងហោចណាស់ ២១ដងក្នុងមួយខែ កាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាត ២២%។

ប្រធានដឹកនាំការស្រាវជ្រាវ លោក Jennifer R. Rider, ScD, MPH បានលើកឡើងថា៖ “ការស្រាវជ្រាវបន្ថែមគឺត្រូវការជាចាំបាច់ ដើម្បីកំណត់នូវអ្វីដែលទទួលខុសត្រូវចំពោះទំនាក់ទំនងនេះ ប៉ុន្តែវាប្រហែលជាការបោសសម្អាតក្រពេញប្រូស្តាតញឹកញាប់ជាងមុនតាមរយៈការបាញ់ទឹកកាម អាចកាត់បន្ថយឱកាសដែលការបង្ករោគដោយដុំសាច់អាចវិវត្តនៅទីនោះ។”

គេក៏បានបញ្ជាក់ផងដែរថា ការបញ្ចេញទឹកកាមនេះ មិនមែនផ្តោតតែលើការរួមភេទជាមួយនឹងដៃគូនោះទេ។ ការសម្រេចកាមដោយខ្លួនឯង ក៏អាចផ្តល់នូវអត្ថប្រយោជន៍ដូចដែលបានលើកឡើងខាងលើដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ