ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

4​ខែ​ដើមឆ្នាំ​ចំណូល​ទេសចរណ៍​នៅ​អង្គរ​ថយ​ចុះ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ដែល​ជា​ស្ថាប័ន​គ្របគ្រង​ការ​លក់​សំបុត្រ​របស់​រដ្ឋ បានឱ្យ​ដឹង​ថា នៅ​ខែមេសា ឆ្នាំ​២០១៦​នេះ ចំណូល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​សរុប​មាន​ចំនួន ៤.១៤៨.៥៦០​ដុល្លារ ថយ​ចុះ​៣,៧៦%​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ។

នៅ​ក្នុង​អំឡុង​ខែមេសា ឆ្នាំ​២០១៦ ស្ថិតិ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​មាន​ចំនួន​១៤៦.១៩៦​នាក់ គឺ​ថយ​ចុះ​៤,៨០%​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែមេសា ឆ្នាំ​២០១៥ ។

បើ​តាម​ការ​សរុប​ស្ថិតិ​ភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៦ នេះ​វិញ មាន​សរុប​ចំនួន ៨៤៧.៥៥៤​នាក់​។ រីឯ​ចំណូល​រយៈពេល​៤​ខែ​នេះ មាន​ចំនួន ២៤.៥០០.១៦០​ដុល្លារ ។ រាជរដ្ឋាភិបាល បាន​ដកសិទ្ធិ​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ពី​ក្រុមហ៊ុន​សុខា​អូ​តែ​លម​ក​គ្រប់គ្រង​ខ្លួនឯង​វិញ​ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៦​មក ក្រោយ​ពី​មានការ​ចោទប្រកាន់​នានា​ពី​មហាជន ជា​ពិសេស​ពី​គណបក្សប្រឆាំង​ថា ការ​ប្រមូល​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ គ្មាន​តម្លាភាព ។

សូម​រំលឹក​ផង​ដែរ​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ជាង​២​លាន​នាក់ ហើយ​ចំនួន​នេះ​កើនឡើង​ជិត​២% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​។ ចំណែក​ចំណូល​ពី​ការ​លក់​សំបុត្រ​វិញ​បាន​ចំនួន ៦០.០៥៣.៧០០​ដុល្លារ ៕