ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ខ្លួន​យើង​ទាំង​មនុស្ស​ជុំវិញ​ខ្លួន​សុទ្ធតែ​ត្រូវ​ប្រែប្រួល​ជា​និច្ច

2 ឆ្នាំ មុន

ច្បាប់ធម្មជាតិ​ពិតជា​យុត្តិធម៌​ណាស់ ដែល​បាន​កំណត់​ថា អ្វី​ៗ​គ្រប់យ៉ាង​គឺ​សុទ្ធតែ​មានការ​ប្រែប្រួល និង​ផ្លាស់​ប្ដូរ​ជា​និច្ច ទាំង​យើង​ខ្លួនឯង ទាំង​មនុស្ស​ជុំវិញ​ខ្លួន ទាំង​មជ្ឈដ្ឋាន​ជុំវិញ​យើង ទាំង​រុក្ខជាតិ ទាំង​បរិបទ​សង្គម និង​ទូ​ទាំង​សកលលោក​ទាំងមូល…

ច្បាប់ធម្មជាតិ​ពិតជា​យុត្តិធម៌​ណាស់ ដែល​បាន​កំណត់​ថា អ្វី​ៗ​គ្រប់យ៉ាង​គឺ​សុទ្ធតែ​មានការ​ប្រែប្រួល និង​ផ្លាស់​ប្ដូរ​ជា​និច្ច ទាំង​យើង​ខ្លួនឯង ទាំង​មនុស្ស​ជុំវិញ​ខ្លួន ទាំង​មជ្ឈដ្ឋាន​ជុំវិញ​យើង ទាំង​រុក្ខជាតិ ទាំង​បរិបទ​សង្គម និង​ទូ​ទាំង​សកលលោក​ទាំងមូល សុទ្ធតែ​មានការ​ផ្លាស់​ប្ដូរ​ប្រែប្រួល​ជា​និច្ច វា​ជា​ច្បាប់​សកល​ទៅ​ហើយ​ឬ​ហៅ​ថា ច្បាប់​វដ្ដ​ធម្មជាតិ ។

តែ​រឿង​ដែល​សំខាន់​ថា​តើ​យើង​ត្រៀមខ្លួន​ព្រម​ទទួលយក​នូវ​រាល់​ការ​ប្រែប្រួល ការ​ផ្លាស់​ប្ដូរ​ទាំង​អស់នេះ​ហើយ​ឬ​នៅ ? បើ​តាម​ច្បាប់​សកលលោក ទោះជា​យើង​ទទួលយក​ក្តី ឬ​មិន​ទទួលយក​ការណ៍​ពិត​ក្តី​ក៏​មិន​អាច​រារាំង​ច្បាប់​នេះ​មិន​ឱ្យ​ដំណើរការ​បាន​ដែរ ។

ទោះបី​ការ​ប្រែប្រួល ផ្លាស់​ប្ដូរ​យើង​មិន​អាច​ហាមឃាត់​បាន​មែន តែ​យើង​ក៏​អាច​ជ្រើសរើស​សម្រាប់​ការ​ធ្វើ​ឱ្យ​ខ្លួនឯង​ទៅ​ជា​អ្វី​បាន​នៅ​ពេល​អ​នាគ​ដែរ បើ​យើង​តាំងចិត្ត​ថា​នឹង​យក​ឥទ្ធិបាទ​ធម៌​ទាំង​បួន​ជាល​ម្អា​ន​នៃ​ជីវិត​ពិតប្រាកដ ។

ខ្ញុំ​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ទទួលយក​នូវ​ការ​ប្រែប្រួល​ផ្លាស់​ប្ដូរ​ទាំងអស់​ដែល​កើត​មាន​ឡើង ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ទទួលយក​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នៅ​ក្នុង​ជីវិត​នេះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ