ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​វិទ្យាល័យ​អង្គស្នួល​២​ក្រុម​ដេញ​វាយ​គ្នា​ដូច​រឿង​ហុងកុង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សិស្ស​វិទ្យាល័យ ហ៊ុន សែន អង្គស្នួល​២​ក្រុម​បាន​ដេញ​វាយ​គ្នា​ដូច​ក្នុង​រឿង​វី​ដេ​អូរ​ភាគ​ចិន​ហុងកុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​ដល់​សិស្ស​ផ្សេង​ទៀត

រាជធានី​ភ្នំពេញ ៖ សិស្ស​វិទ្យាល័យ ហ៊ុន សែន អង្គស្នួល​២​ក្រុម​បាន​ដេញ​វាយ​គ្នា​ដូច​ក្នុង​រឿង​វី​ដេ​អូរ​ភាគ​ចិន​ហុងកុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​ដល់​សិស្ស​ផ្សេង​ទៀត និង​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ហើយ​ភ្លាម​ៗ​នោះ​ក៏​ត្រូវ​បាន​កម្លាំង​ប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល រួម​ជាមួយ​ប៉ូលិស​ប៉ុស្ដិ៍​បែក​ចាន ចេញ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ទាំង​សងខាង​ចំនួន​៤​នាក់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន មាន​ខ្សែក្រវាត់ និង​ដំបង​ឫស្សី ព្រមទាំង​អំពៅ​កាប់​ធ្វើ​ជា​ដំបង​ផង​ដែរ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ២០១៦ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​ស្នួល ខេត្តកណ្តាល ។

សិស្ស​ទាំង​ពីរ​ក្រុម​នោះ​ត្រូវ​បាន​ប៉ូលិស​ប្រាប់​ថា​ក្នុង​១​ក្រុម​ៗ​មាន​គ្នា​ច្រើន​នាក់ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ឃាត់​បាន​ទាំង​សងខាង​ចំនួន​៤​នាក់ ក្នុង​នោះ​ក្រុម​ទី​១ ម្នាក់​ឈ្មោះ ភួ​ន ប៊ុ​ន​នាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខែ្ម​រ ជា​សិស្ស​ថ្នាក់​ទី​១២B មាន​ទីលំនៅ​ក្នុងភូមិ​ចំការ​គួ​យ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល យុវជន​រូប​នេះ​កាន់ដំបង​ឫស្សី ម្នាក់​ទៀត​ឈ្មោះ ឡេ​ង ជី​លី​ម ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ជនជាតិ​ខែ្ម​រ ជា​សិស្ស​ថ្នាក់​១២H ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា កាន់​ខ្សែ​ក្រ​វ៉ា​ត់ ។ ដោយឡែក​ក្រុម​ទី​២ ម្នាក់​ឈ្មោះ ហុង ណេ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខែ្ម​រ ជា​សិស្ស​ថ្នាក់​ទី​៩A មាន​ទីលំនៅ​ក្នុងភូមិ​អន្លង់​ស្វាយ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ យុវ​សិស្ស​ម្នាក់​នេះ​កាន់​អំពៅ​១​កំណាត់​ធ្វើ​ជា​ដំបង រីឯ​ម្នាក់​ទៀត​ឈ្មោះ អៀម សំបូរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខែ្ម​រ ជា​សិស្ស​ថ្នាក់​ទី​៩F ស្នាក់​នៅ​ជាមួយ​គ្នា ។

ប៉ូលិស​និយាយ​ថា ក្រោយ​ចាប់ខ្លួន​សិស្ស​ទាំងនោះ ប៉ូលិស​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ដែល​ពួក​គេ​ប្រើប្រាស់​ស់​ក្នុង​ការ​ប្រយុទ្ធ​គ្នា ក្នុង​នោះ​មាន​ដំបង​ដែល​ធ្វើ​ពី​ដើម​ឫស្សី និង​អំពៅ ព្រមទាំង​ខ្សែក្រវាត់ ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​សេ​៥០ ពាក់​ស្លាក​លេខ ភ្នំពេញ​1AK-9307 និង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពាក់​ស្លាក​លេខ កណ្ដាល 1N-5562 ។

នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​នោះ ក្មេង​ទំនើង​ទាំង​២​ក្រុម​បាន​ទៅ​អង្គុយ​នៅ​ក្នុង​ផ្សារ​ម៉ាត​ស្ថានីយប្រេងឥន្ធនៈ​តេ​លា ខណៈនោះ​ឈ្មោះ ភួ​ន ប៊ុ​ន​នាង បាន​និយាយ​ទៅ​កាន់​ឈ្មោះ ហុង ណេ​ត ថា «​ឯង​មកនេះ​អញ​ខោក​ក្បាល​១» ហើយ​បន្ទាប់​ពី​និយាយ​បែប​ប្រមាថ​យ៉ាងនេះ​រួច​មក ឈ្មោះ ហុង ណេ​ត មានការ​ខឹងសម្បារ​ក៏​បាន​ទៅ​និយាយ​ប្រាប់​មិត្តភក្ដិ​ម្នាក់​ទៀត​ឈ្មោះ លាង ម៉េ​ង​ឃាង ថា «​មាន​គេ​រក​វាយ​អញ​» ។ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ដោយសារ​ការ​ឌឺដង​ដាក់​គ្នា​ចុះឡើង​ៗ​ទើបបាន​ក្លាយ​ទៅជា​ទំនាស់ ហើយ​ពួក​គេ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​បង្ក​ការ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​ដល់​សិស្ស​ដូច​គ្នា រួម​ជាមួយ​ប្រជាពលរដ្ឋ​ផង​ដែរ ភ្លាម​ៗ​នោះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​បែក​ចាន និង​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល បាន​ចុះ​ទៅ​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់ រួច​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​ដើម្បី​សួរនាំ និង​ចាត់ការ​បន្ត ៕