ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ហាទៀតហើយ! នៅកាស៊ីណូ «ណាហ្គាវ៉ើល»

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការ​មួយ​ក្រុម ​ដែល​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​នៃ​ការិយាល័យ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ ខណ្ឌចំការមន និង​មន្ត្រី​អាជ្ញាធរ​ខណ្ឌចំការមន បាន​ចុះ​ទៅ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​នូវ​ការ​សាងសង់​របស់​ការដ្ឋាន​សំណង់​

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការ​មួយ​ក្រុម ​ដែល​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​នៃ​ការិយាល័យ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ ខណ្ឌចំការមន និង​មន្ត្រី​អាជ្ញាធរ​ខណ្ឌចំការមន បាន​ចុះ​ទៅ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​នូវ​ការ​សាងសង់​របស់​ការដ្ឋាន​សំណង់​កាស៊ីណូ «ណា​ហ្គា វ៉ើល» ដោយ​តម្រូវឱ្យ​ធ្វើ​ការ​កាត់​ដែក​ ដែល​បាន​​បណ្តុះ​ត​យ៉ាក​ទៅ​ខាង​មុខ ដែល​​ធ្វើ​ឡើង​ដោយ​ខុសច្បាប់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​យ៉ាង​ខ្លាំង​​នោះ​ ។​

ហេតុការណ៍​​​ចុះ​ទៅ​​​ត្រួតពិនិត្យ​នេះ ​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី០២ ​ឧសភា ​២០១៦ ស្ថិតនៅ​ការដ្ឋាន​សំណង់​​​កាស៊ីណូ «ណា​ហ្គា​ វ៉ើល» ដែល​មាន​ទីតាំង​​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ ។

តាម​ប្រភព​​ពី​មន្ត្រី​ខណ្ឌចំការមន​​បាន​​ឱ្យ​ដឹង​ថា ដោយសារ​តែ​ការដ្ឋាន​សំណង់​រប​ស់​កា​​ស៊ី​ណូនេះ ​ធ្វើ​ឡើង​ដោយ​មិន​គោរព​ទៅ​តាម​គោលការណ៍​នៃ​ច្បាប់​ភូមិបាល និង​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន ​មិន​អនុញ្ញាតឱ្យ​ធ្វើការ​បណ្តុះ​ដែក​ត​យ៉ាក​មក​លើ​ផ្លូវ​សាធារណៈ​ នា​ពេល​កន្លង​មក​នោះ​ ។​

ទើប​ក្នុងថ្ងៃនេះ​ដែរ​ កម្លាំង​របស់​លោក​ចុះ​មក​ធ្វើការ​ណែ​​នាំ និង​តម្រូវ​ឱ្យ​​បញ្ឈប់​នូវ​ការ​ត​យ៉ាក​ចេញ​មក​ខាងក្រៅ ដែល​ធ្វើ​ឡើង​ដោយ​ខុសច្បាប់ និង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​យ៉ាង​ខ្លាំង​ផង​ដែរ​ ។​ ​