ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើនទំហំដើមទ្រូងរបស់អ្នក ជាមួយនឹងវិធីសាស្រ្តងាយៗ

2 ឆ្នាំ មុន

ប្រសិនបើអ្នកមិនពេញចិត្តនឹងទំហំសុដន់របស់អ្នកទេ អត្ថបទនេះគឺសម្រាប់អ្នក! ស្ត្រីជាច្រើនកំពុងងាកមកប្រើវិធីធម្មជាតិ ដើម្បីឱ្យដើមទ្រូងធំជាងមុន ដោយមិនចាំបាច់ប្រើវិធីសាស្ត្រវះកាត់។ ថ្វីបើវាមិនឃើញលទ្ធផលលឿនដូចជាការវះកាត់ដើមទ្រូងពិតមែន តែវាមានសុវត្ថិភាពខ្ពស់ និង ចំណាយអស់តិច។ ថ្ងៃនេះ…

ប្រសិនបើអ្នកមិនពេញចិត្តនឹងទំហំសុដន់របស់អ្នកទេ អត្ថបទនេះគឺសម្រាប់អ្នក! ស្ត្រីជាច្រើនកំពុងងាកមកប្រើវិធីធម្មជាតិ ដើម្បីឱ្យដើមទ្រូងធំជាងមុន ដោយមិនចាំបាច់ប្រើវិធីសាស្ត្រវះកាត់។ ថ្វីបើវាមិនឃើញលទ្ធផលលឿនដូចជាការវះកាត់ដើមទ្រូងពិតមែន តែវាមានសុវត្ថិភាពខ្ពស់ និង ចំណាយអស់តិច។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីវិធីសាស្រ្តធម្មជាតិទាំងនោះ!

១. លំហាត់ប្រាណ

អ្នក​អាច​ប្រើ​លំហាត់ប្រាណបង្កើនទំហំសុដន់ ​ដើម្បី​បង្កើន​ទំហំ​សាច់ដុំ​ក្រោម​សុដន់​របស់​អ្នក។ នេះអាចធ្វើអោយសុដន់របស់អ្នកមើលទៅធំជាងមុន។ វាពិតជាមិនពង្រីកសុដន់ ឬទំហំពែងរបស់អ្នកទេ តែវាធ្វើឱ្យសាច់ដុំនៅក្រោមនោះប៉ោងធំ ដែលជាលទ្ធផលធ្វើឱ្យសុដន់អ្នកមើលទៅធំជាងមុន។​

២. ពិចារណាឡើងទម្ងន់ ប្រសិនបើអ្នកស្គម

សុដន់មួយផ្នែកធំ មានផ្ទុកទៅដោយសារធាតុខ្លាញ់។ ដូច​ជា​ជាលិកា​ខ្លាញ់​ដែល​នៅ​សល់​នៅ​លើ​រាង​កាយដែរ វានឹងរលាយបាត់នៅពេលដែលយើងស្គម ឬ សម្រកទម្ងន់។ ដូចនេះ ប្រសិនបើអ្នកស្គម ហើយមានដើមទ្រូងតូច ការតម្លើងទម្ងន់ ២ ទៅ៣គីឡូក្រាម គឺជាជម្រើសដ៏ប្រសើរ។

៣. ប្រើប្រាស់ថ្នាំពន្យារកំណើត

សម្រាប់ស្ត្រីដែលចង់ការពារការមានគភ៌ និងចង់បានសុដន់ធំ ថ្នាំពន្យារកំណើតអាចជាដំណោះស្រាយដ៏មានប្រសិទ្ធភាព។ តែវាក៏មានផលប៉ះពាល់ដល់អារម្មណ៍របស់ស្រ្តីផងដែរ។ ថ្នាំពន្យារកំណើតភាគច្រើនមានផ្ទុកអរម៉ូនភេទស្រី អឺស្រ្តូសែន ដែលបណ្តាលឱ្យមានការលូតលាស់សុដន់។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរប្រើថ្នាំពន្យារកំណើតដោយគ្រាន់តែចង់បានសុដន់ធំនោះទេ ព្រោះវាជាថ្នាំដ៏មានឥទ្ធិពលដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរបើអ្នកប្រើមិនត្រូវ។ អ្នកត្រូវប្រាកដថាបានពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុនពេលអ្នកសម្រេចចិត្តប្រើប្រាស់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ