ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ៣ក្បាច់នេះ អ្នកនឹងមាន “ចង្កេះអង្ក្រង” ដូចចិត្តប្រាថ្នា!

2 ឆ្នាំ មុន

តើអ្នកធ្លាប់លឺចាស់ៗថា “ចង្កេះអង្រ្កង” ឬអត់? ប្រសិនបើអ្នកមិនស្គាល់ទេ អ្នកអាចមើលរាងគ្រូបង្ហាត់ហាត់ប្រាណនារីៗទៅដឹងហើយ។ ការមានចង្កេះបែបនេះ ត្រូវបានគេទទួលស្គាល់ថា ជារាងស្អាតគួរជាទីទាក់ទាញរបស់នារីៗ។ ថ្ងៃនេះអ្នកនឹងបានស្គាល់ពីវិធីងាយៗ ក្នុងការសម្រេចបានចង្កេះបែបនោះ។…

តើអ្នកធ្លាប់លឺចាស់ៗថា “ចង្កេះអង្រ្កង” ឬអត់? ប្រសិនបើអ្នកមិនស្គាល់ទេ អ្នកអាចមើលរាងគ្រូបង្ហាត់ហាត់ប្រាណនារីៗទៅដឹងហើយ។ ការមានចង្កេះបែបនេះ ត្រូវបានគេទទួលស្គាល់ថា ជារាងស្អាតគួរជាទីទាក់ទាញរបស់នារីៗ។ ថ្ងៃនេះអ្នកនឹងបានស្គាល់ពីវិធីងាយៗ ក្នុងការសម្រេចបានចង្កេះបែបនោះ។

១. ផ្លាស់ប្តូររបបអាហាររបស់អ្នក

ការសិក្សាផ្នែកអាហារូបត្ថម្ភបានបង្ហាញថា ការញ៉ាំគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែ ជួយអ្នកកាត់បន្ថយបរិមាណជាតិខ្លាញ់ដែលអ្នកដាក់ចូលទៅក្នុងខ្លួនរបស់អ្នក ព្រោះវាជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ នេះ​ជា​វិធី​ដ៏​ល្អ​បំផុត​ដែល​ត្រូវ​បាន​គេ​ជឿជាក់ថា អាច​សម្រក​ទម្ងន់​បាន​លឿន និង​ស្រក​ខ្លាញ់​ក្បាលពោះ​។ សូមចងចាំថាផ្លែឈើមួយចំនួនមានជាតិស្ករខ្ពស់ ហើយការទទួលទានវាច្រើនពេក អាចមានឥទ្ធិពលផ្ទុយ។ ចូរពិនិត្យមើលឱ្យបានច្បាស់មុនពេលទទួលទាន។

២. ផឹកទឹកឱ្យបានច្រើន

រឿងសំខាន់ដែលត្រូវចងចាំនៅពេលគិតអំពីការសម្រកទម្ងន់ គឺត្រូវប្រាកដថាអ្នកផឹកទឹកឱ្យបានច្រើន។ ទឹករារាំងរាងកាយរបស់អ្នកពីការឃ្លានអាហារផ្តេសផ្តាស ព្រោះពេលខ្លះអ្នកគ្រាន់តែធុញទ្រាន់ប៉ុណ្ណោះ តែអ្នកបែរជាគិតថាអ្នកចង់ញ៉ាំអាហារទៅវិញ។ ជាមួយគ្នានេះដែរ ទឹកក៏ជួយដល់សុខភាពស្បែកនិងសក់ទៀតផង។

៣. លំហាត់ប្រាណ

លំហាត់ប្រាណគឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះដើម្បីធ្វើឱ្យចង្កេះរបស់អ្នកតូចជាងមុន ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ វាក៏អាស្រ័យលើថា តើអ្នកមានឆន្ទៈក្នុងការធ្វើការប៉ុណ្ណា។ លទ្ធផលនឹងកើតឡើង លុះត្រាតែអ្នកខិតខំប្រឹងប្រែងគ្រប់គ្រាន់ ហើយមិនមែនធ្វើវាលេងៗ។ ជាដំបូង អ្នកត្រូវបង្កើតផែនការលំហាត់ប្រាណ ដែលចាប់ផ្តើមពីកម្រិតស្រួលៗ មកកាន់តែពិបាកទៅៗ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ អ្នកក៏អាចធ្វើលំហាត់ប្រាណតាមគោលដៅ ជាពិសេសលំហាត់ប្រាណណាដែលជួយឱ្យរាងចង្កេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ