ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​កូន​ច្រណែន​គ្នា ឪពុក​ម្តាយ​គួរ​ដោះស្រាយ​បែប​ណា ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុមារ​ភាគច្រើន​តែងតែមាន​អារម្មណ៍​មិន​សប្បាយចិត្ត ព្រោះតែ​ច្រណែន​បងប្អូន​របស់​ពួក​គេ​ថា ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ជាង​ខ្លួន ។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ក្មេង​ៗ​មាន​អារម្មណ៍​ច្រណែន​នឹង​បងប្អូន​បង្កើត​របស់​ខ្លួនឯង ។ ទោះបីជា​ពួក​គេ​ស្រឡាញ់​ប្អូនស្រី ឬ​បងប្រុស​របស់​ពួក​គេ​យ៉ាង​ខ្លាំង​ក៏​ដោយ…

រាជធានី​ភ្នំពេញ ៖ កុមារ​ភាគច្រើន​តែងតែមាន​អារម្មណ៍​មិន​សប្បាយចិត្ត ព្រោះតែ​ច្រណែន​បងប្អូន​របស់​ពួក​គេ​ថា ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ជាង​ខ្លួន ។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ក្មេង​ៗ​មាន​អារម្មណ៍​ច្រណែន​នឹង​បងប្អូន​បង្កើត​របស់​ខ្លួនឯង ។ ទោះបីជា​ពួក​គេ​ស្រឡាញ់​ប្អូនស្រី ឬ​បងប្រុស​របស់​ពួក​គេ​យ៉ាង​ខ្លាំង​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​ចែករំលែក​ការ​យកចិត្តទុកដាក់​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ ។

វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ដោះស្រាយ​អារម្មណ៍​របស់​កុមារ​ដោយ​យកចិត្តទុកដាក់ នៅ​ពេល​ដែល​ពួក​គេ​បង្ហាញ​ការ​ច្រណែន ។ អារម្មណ៍​មាន​លក្ខណៈ​ធម្មជាតិ និង​ធម្មតា ហើយ​ការ​បង្ហាញ​វា និង​ទទួល​បានការ​គាំទ្រ​ពី​ឪពុក​ម្តាយ​អាច​ជួយ​កុមារ​ឱ្យ​ធំ​ឡើង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន ។ ខាងក្រោម​នេះ​ជា​ជំហាន​ដ៏​មាន​ប្រយោជន៍​មួយ​ចំនួន ដែល​ឪពុក​ម្តាយ​គួរ​ធ្វើ​នៅ​ពេល​កូន​របស់​អ្នក​និយាយ​អំពី​អារម្មណ៍​របស់​គាត់ និង​បង្ហាញ​ការ​ច្រណែន​បងប្អូន​ឯង ៖

-​ ​ចូរ​ទទួលស្គាល់ និង​ទទួលយក​អារម្មណ៍​របស់​កូន​អ្នក ។ បន្ទាប់​មក​ចូរ​ប្រាប់​គេ​ថា «​វា​មិន​អី​ទេ​ដែល​កូន​មាន​អារម្មណ៍​ច្រណែន ខឹង ឬ​សោកសៅ ។ វា​គឺជា​អារម្មណ៍​ធម្មតា​នោះ​ទេ ។ សូម​អបអរសាទរ​បើ​កូន​របស់​អ្នក​បាន​ប្រាប់​អ្នក​ឱ្យ​ដឹង ។ ចូរ​បង្ហាញ​ឱ្យ​កូន​អ្នកដឹង​ថា អ្នក​ចង់​ដឹង​ពី​អារម្មណ៍​របស់​គេ​ជា​និច្ច ដូច្នេះ​គឺ​អ្នក​អាច​ជួយ​គេ​បាន ។ ការ​ឱប និង​ស្នាមញញឹម​នឹង​អាច​ជួយ​កូន​អ្នក​ឱ្យ​ស្ងប់​ចិត្តបាន​យ៉ាង​ច្បាស់​ផង​ដែរ ។

-​ ​វិភាគ​បរិមាណ​នៃ​ការ​យកចិត្តទុកដាក់​ដែល​កុមារ​ម្នាក់​ៗ​ក្នុង​គ្រួសារ​កំពុង​ទទួល​បាន ។ ការ​យកចិត្តទុកដាក់​លើ​អារម្មណ៍​របស់​កូន​អ្នក អាច​ដាស់តឿន​អ្នក​អំពី​ពេលវេលា​ដែល​អ្នក​ត្រូវ​នៅ​ជាមួយ​កូន​ៗ ឬ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្សេង​ទៀត ហើយ​អ្នក​ត្រូវ​ផ្តល់​ពេលវេលា​ឱ្យ​គាត់​បន្ថែម​ទៀត ។

-​ ​ពន្យល់​កូន​របស់​អ្នក​ថា អ្នក​ស្រឡាញ់ និង​ឱ្យ​តម្លៃ​កូន​ៗ​ទាំងអស់​ស្មើ​ៗ​គ្នា ហើយ​គ្រួសារ​ទាំងមូល​មាន​សេចក្តី​ស្រឡាញ់​គ្រប់គ្រាន់​សម្រាប់​កូន​ៗ​របស់​ពួក​គេ ។

-​ ​ផ្តល់​ឱ្យ​នាង​នូវ​តួនាទី​មួយ ។ ក្នុង​ករណី​នេះ ចូរ​ផ្តល់​ការងារ​ផ្ទាល់ខ្លួន​ដល់​កូន​របស់​អ្នក​តាម​អាយុ និង​សមត្ថភាព ព្រោះ​ការ​មាន​តួនាទី ឬ​ក្លាយជា​ផ្នែក​ណាមួយ​ដើម្បី​អនុវត្ត​នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​មាន​តម្លៃ និង​សារៈសំខាន់​នៅ​ក្នុង​ក្រុម​គ្រួសារ​នោះ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស ឡាញ​ន៍ ផ្តល់​ជូន​សេវាកម្ម​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខែ្ម​រ និង​អង់គ្លេស ចំណេះ​ទូទៅ​ខ្មែរ ភាសា​ចិន និង​ភាសា​អង់គ្លេស និង​បន្ត​ទទួល​ចុះ​ឈ្មោះ​សិស្ស សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ទី ១ ដល់ ទី ១២ ។

​សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់គ្រង​ការ​សិក្សា និង​អេប​សាលារៀន ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។