ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​​អ្នក​ចាក់​វ៉ាក់​សាំង​កូ​វី​ដ ទាំង​​មនុស្ស​ពេញវ័យ​ និង​កុមារ​មាន​ការកើនឡើង​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​មានការ​កើនឡើង​សម្រាប់​មនុស្ស​ពេញវ័យ និង​

​រាជធានី​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​មានការ​កើនឡើង​សម្រាប់​មនុស្ស​ពេញវ័យ និង​កុមារ​ បើ​​ប្រៀប​​ធៀប​នឹង​ចំនួន​គោលដៅ​កំណត់​របស់​រាជរដ្ឋាភិបាល​។

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២១​ វិច្ឆិកា​ ឆ្នាំ​២០២១​ កំ​ណើ​ន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ​លើ​ប្រជាជន​អាយុ​ពី​១៨​ឆ្នាំ​ឡើង មាន ១០០,៦៩% ធៀប​ជា​មួ យ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់​ចាក់​លើ​កុមារ​-​យុវវ័យ​អាយុ​ពី​១២​ឆ្នាំ ទៅ​ក្រោម​១៨​ឆ្នាំ មាន ៩៨,៥៦% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់ ។​ ចាក់​លើ​កុមារ​អាយុ​ពី៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ មាន ១០៣,៩៨% ធៀប​ជាមួយនឹង​ប្រ​ជា​​ពល​រដ្ឋ​គោលដៅ ១,៨៩៧, ៣៨២ នាក់ និង​ចាក់​លើ​កុមារ​ដែល​មាន​អាយុ៥​ឆ្នាំ មាន ៨១,៣៤% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា​ជា​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់ មាន​៨៨,០៦% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ