ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​សញ្ញា​ចរាចរ​ថ្មី ក្រោម​ស្ពាន​ព្រែក​ព្នៅ ចាប់​ដំណើរការ​ពី​ល្ងាច​នេះ​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ២​រសៀល ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៦​នេះ សាលា​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖  មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា  នៅ​វេលា​ម៉ោង ២​រសៀល ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៦​នេះ សាលា​រាជធានី​ភ្នំពេញ នឹង​ដាក់​ឲ្យ​ដំណើរការ​ភ្លើង​សញ្ញា​ចរាចរ​ថ្មី នៅ​ក្រោម​ស្ពាន​ព្រែក​ព្នៅ ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៥​និង​ផ្លូវ​កប់​ស្រូវ ចាប់ពី​ពេល​នេះ​តទៅ​។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន ប្រជាពលរដ្ឋ ជ្រាប​ព័ត៌មាន និង​ចូលរួម​គោរព​ច្បាប់​ចរាចរ ក្នុង​ការ​ធ្វើ​ដំណើរ​ឲ្យ​បាន​គ្រប់​ៗ​គ្នា​៕