ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកនេះ! លោកចោរ​រត់ចោលម៉ូតូ​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តី​រាយការណ៍បឋមឱ្យដឹង​ថា មានការភ្ញាក់​ផ្អើល​មួយ ខណៈ​​​ប្រជា​ពលរដ្ឋ​ជា​អ្នកដំណើរ​ច្រើន​នាក់ នាំគ្នា​ព្រួត​វាយ​​​ជន​​សង្ស័យ​​​ជាចោរឆក់​​ម្នាក់​ឡើង​ទ្រម​ខ្លួន​​​ស្ទើរ​ស្លា.ប់​ បន្ទាប់​ពី​ជន​នោះ​ភ្លាត់​ស្នៀត​​ឆក់ខ្សែ​.ក​ពី​ជនរងគ្រោះ​មិនបាន​សម្រេច​ ក៏​ដួល​​ម៉ូតូ ។

រាជធានីភ្នំពេញ ៖ សេចក្តី​រាយការណ៍បឋមឱ្យដឹង​ថា មានការភ្ញាក់​ផ្អើល​មួយ ខណៈ​​​ប្រជា​ពលរដ្ឋ​ជា​អ្នកដំណើរ​ច្រើន​នាក់ នាំគ្នា​ព្រួត​វាយ​​​ជន​​សង្ស័យ​​​ជាចោរឆក់​​ម្នាក់​ឡើង​ទ្រម​ខ្លួន​​​ស្ទើរ​ស្លាប់​ បន្ទាប់​ពី​ជន​នោះ​ភ្លាត់​ស្នៀត​​ឆក់ខ្សែ​.ក​ពី​ជនរងគ្រោះ​មិនបាន​សម្រេច​ ក៏​ដួល​​ម៉ូតូ ។

បន្ទាប់ពី​​រងការ​វាយ​ពីប្រជាពលរដ្ឋយ៉ាងដំណំនោះ​ ត្រូវជន​សង្ស័យព្យាយាម​​​គេចខ្លួន​តាមរយៈ​បក្សពួក២នាក់​ បាន​មក​រំដោះ​យកទៅ​ ដោយរត់ឡើងជិះម៉ូតូទៅបាត់ បន្សល់​ទុកម៉ូតូ​ឌ្រីមស៊េរីឆ្នាំ​២០១៦​​​មួយគ្រឿង​​យ៉ាងថ្មីសន្លាង ។

ហេតុការណ៍នេះ​ បង្កឱ្យភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​០៣ និង៣០នាទីរសៀលថ្ងៃទី​២៩ មេសា ២០១៦ ស្ថិតនៅចំណុច​​ផ្លូវ​២៣៤ ក្នុង​​សង្កាត់​ផ្សារដើមគរ ។

ប្រភពឱ្យដឹងថា ជនរងគ្រោះឈ្មោះ​ហួ វ៉ាងគង់ អាយុ​៦៣ឆ្នាំ មានទី​លំនៅ​ផ្ទះលេខ​២៧៧ ផ្លូវ​​២៣៤ ក្បែរកន្លែង​កើត​ហេតុ​ ។ ចំណែក​​​ម៉ូតូ​​​​ជនសង្ស័យសង់​​C125 ស៊េរី​២០១៦ ពាក់ស្លាកលេខ​ភ្នំពេញ​1FL-6152 ត្រូវកម្លាំង​សមត្ថកិច្ច​​យកទៅ​ ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​​រក​មុខសញ្ញាជនសង្ស័យ​ ។