ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ពស់វែកក្របី​ជាប់​ម៉​ង ក៏​ចាប់​យក​មក​ធ្វើ​ម្ហូប លុះ​មក​ដល់​ផ្ទះ​ជួប​គ្រោះ​ស្មាន​មិន​ដល់

2 ឆ្នាំ មុន
  • កណ្តាល

បុរស​ម្នាក់​ត្រូវ​ពស់​ចឹក​ស្លា​.​ប់ ខណៈ​ពេល​ទៅ​រាយ​ម៉​ង​ក៏​ជាប់​ពស់វែកក្របី ហើយ​បុរស​រូប​នេះ​បម្រុង​ចាប់​ធ្វើ​យក​មក​ម្ហូប តែ​មិន​ប្រយ័ត្ន​ក៏​ត្រូវ​ពស់​ចឹ​ង​ចំ​ដៃ និង​បបូរមាត់​តែ​ម្តង

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ពស់​ចឹក​ស្លា​.​ប់ ខណៈ​ពេល​ទៅ​រាយ​ម៉​ង​ក៏​ជាប់​ពស់វែកក្របី ហើយ​បុរស​រូប​នេះ​បម្រុង​ចាប់​ធ្វើ​យក​មក​ម្ហូប តែ​មិន​ប្រយ័ត្ន​ក៏​ត្រូវ​ពស់​ចឹ​ង​ចំ​ដៃ និង​បបូរមាត់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​០២​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ស្ទឹង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ លាន់ ចាន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

បើ​តាម​នគរបាល​ស្រុក​កៀនស្វាយ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ចុះ​ទៅ​មើល​ម៉​ង​នៅ​ក្នុង​បឹង​ក្រោយ​ភូមិ​ស្ទឹង ខណៈ​ពេល​កំពុង​មើល​ម៉​ង​នោះ ក៏​ប្រទះ​ឃើញ​ម៉​ង​របស់​ខ្លួន​ជាប់​ពស់វែកក្របី​មួយ​ក្បាល​ទំងន់​មួយ​គីឡូ​កន្លះ ដោយ​ឃើញ​ដូច្នេះ ជន​រង​គ្រោះ​ក៏​បាន​ដោះ​យក​ពស់វែកក្របី​នោះ ដាក់​ក្នុង​ទៃ​ស្ពាយ រួច​ក៏​យក​មក​ផ្ទះ​។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​មក​ដល់​ផ្ទះ ជន​រង​គ្រោះ​ក៏​បាន​យក​ពស់វែកក្របី​នោះ​ចេញពី​ទៃ រួច​ក៏​យក​ពស់​នោះ​ពាក់​លើ​ស្មា តែ​ពេល​នោះ​ពស់វែកក្របី​ក៏​បាន​លូន​ចូល​ក្រោម​គ្រែ​បាត់ ហើយ​ជន​រង​គ្រោះ​វិញ ក៏​បាន​យកដៃ​ចាប់​ពស់វែកក្របី​នោះ ស្រាប់តែ​ពស់​នោះ​បាន​ចឹក​ដៃ​ខាងស្ដាំ​មួយ​កន្លែង និង​ចឹក​បបូរមាត់​ជន​រង​គ្រោះ​មួយ​កន្លែង​ទៀត ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ត្រូវ​ពស់វែកក្របី​ចឹក ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ដឹក​យក​ជន​រង​គ្រោះ​ទៅ​ផ្ទះ​គ្រូខ្មែរ​ឈ្មោះ វ៉ា​ន់ ហួ​ន ភេទ​ស្រី អាយុ​៥៧​ឆ្នាំ (​មុខរបរ​គ្រូ​មើល​អ្នក​ត្រូវ​ពស់​ខាំ​) មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ហើយ​ក៏​គ្រូខ្មែរ​ក៏​បាន​ដាក់​ថ្នាំ​អោយ​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​មិន​ព្រម​លេប បន្ទាប់​មក​ឈ្មោះ​វ៉ា​ន់ ហួ​ន ភេទ​ស្រី បានអោយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​យក​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​លុះ​ពេល​មក​ដល់​ផ្ទះ​ជន​រង​គ្រោះ​ក៏​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ